ទៅមែនក៏ល្អដែរ! មិនមែនទៅ អារ៉ាប៊ីសាអ៊ូឌីត ទេ តែ Salah កំពុងចរចាផ្លាស់ទៅលេងក្លិបអ្នកមានគីឡូ UCL មួយនេះ

//s9.kh1.co/98/98e6392b568df76752fe4b00ade1a8cc7e616fbe.jpg
បាល់ទាត់

 ០៤-មករា-២០២៥ ១ល្ងាច · ៣ ថ្ងៃមុន

មិនមែនទៅ អារ៉ាប៊ីសាអ៊ូឌីត ទេ តែ Salah កំពុងចរចាផ្លាស់ទៅលេងក្លិបអ្នកមានគីឡូ UCL មួយនេះ

បរទេស៖ ខ្សែប្រយុទ្ធរបស់ Liverpool កីឡាករ Mohamed Salah ត្រូវបានគេរាយការណ៍ថា ហាក់ដូចជាមានការសម្រេចចិត្តរួចរាល់ហើយអំពីអនាគតរបស់ខ្លួន បន្ទាប់ពីរូបគេបានផ្តល់បទសម្ភាសន៍មួយប្រាប់អ្នកសារព័ត៌មានកាលពីពេលថ្មីៗនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Mohamed Salah
Mohamed Salah

ជាការពិតណាស់ ក្រោយស្នាក់នៅទឹកដី Anfield អស់រយៈពេលជាង ៧ រដូវកាល ពោលគឺតាំងពីឆ្នាំ ២០១៧ មក ខ្សែប្រយុទ្ធសញ្ជាតិ អេហ្ស៊ីប វ័យ ៣២ ឆ្នាំរូបនេះ នឹងអស់សុពលភាពកុងត្រាជាមួយ Liverpool នៅដំណាច់រដូវកាល ២០២៤-២០២៥ នេះហើយ ខណៈបច្ចុប្បន្ន គឺពុំទាន់មានព័ត៌មានណាមួយ ដែលបញ្ជាក់ថា Salah នឹងបន្តកុងត្រាថ្មីជាមួយក្រុមហង្សក្រហមទៀតឡើយ។

ស្របពេលដែលស្ថានការណ៍កំពុងបែបនេះ ថ្មីៗនេះ Salah ស្រាប់តែបានផ្តល់បទសម្ភាសន៍មួយ ដែលទំនងជាសញ្ញាណក្នុងការចាកចេញយ៉ាងដូច្នេះថា៖ "ដូចជានៅឆ្ងាយ? បាទ ក្នុងរយៈពេល ៦ ខែចុងក្រោយនេះ វាគឺគ្មានអ្វីដំណើការទាល់តែសោះ ពួកយើងដូចជានៅឆ្ងាយអំពីដំណើការបន្តកុងត្រាថ្មី ដូច្នេះពួកយើងនឹងរង់ចាំ ហើយចាំមើលអំពីរឿងនេះ"។

យ៉ាងណាមិញ ថ្មីៗនេះមានព័ត៌មានថ្មីមួយពីសារព័ត៌មាន Foot Mercato បានឱ្យដឹងថា ក្រុម Paris Saint-Germain កំពុងតែតាមឃ្លាំមើល Salah យ៉ាងយកចិត្តទុកដាក់ ហើយអ្នកតំណាងរបស់ Salah ផ្ទាល់ក៏កំពុងស្ថិតនៅក្នុងការចរចាជាមួយក្រុមអ្នកមាន បារាំង មួយនេះផងដែរ៕

ប្រភពដដែលបានបន្ថែមថា ក្រៅពី PSG ក៏មានក្លិបមួយចំនួននៅ អារ៉ាប៊ីសាអ៊ូឌីត ទៀតដែរ ដែលកំពុងចាប់អារម្មណ៍លើខ្សែប្រយុទ្ធសញ្ជាតិ អេហ្ស៊ីប រូបនេះ ប៉ុន្តែវាគឺមិនទាន់មានក្លិបណាមួយផ្តល់សំណើជាក់លាក់នៅឡើយទេ៕

Mohamed Salah និងប្រធានក្លិប PSG
Mohamed Salah និងប្រធានក្លិប PSG

ប្រភពSportbible

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T