អាហារ៖ បើអ្នកចង់ធ្វើម្ហូបដែលងាយស្រួល ហើយរសជាតិឆ្ងាញ់នោះ មិនពិបាកនោះទេ មានពងទាឬពងមាន់ តៅហ៊ូទន់មកគឺ អាចច្នៃម្ហូបបានមួយមុខដែលអាចញុំាបានយ៉ាងស្រួល។ ពងក្រឡុកលាយតៅហ៊ូនេះ យើងអាចដាក់ម្ទេសក៏បានបើសិនជាយើងចូលចិត្តរសជាតិហិរ ហើយវិធីចម្អិនរបស់វាគឺងាយមែនទែន សូម្បីតែក្មេងៗក៏អាចធ្វើបាន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគ្រឿងផ្សំ៖
១. ពង ២គ្រាប់
២. តៅហ៊ូទន់ ១ដុំ
៣. ម្ទេស (ដាក់ទៅតាមចំណូលចិត្ត)
៤. ម្សៅស៊ុប អំបិល ទឹកស៊ីអីវ (ដាក់ទៅតាមរសជាតិដែលចង់បាន)
៥. ប្រេងឆា
របៀបចម្អិន៖
១. គោះពងដាក់ចានមួយ ដាក់គ្រឿងទេស ម្សៅស៊ុប អំបិល ទឹកស៊ីអីវចូល ហើយដាក់ម្ទេសចូលរួចវាយវាឲ្យរលាយគ្រឿងសព្វ។
២. យកតៅហ៊ូមកដាក់ជាបន្ទះតូចៗតាមដែលយើងចង់បាន ហើយយកវាទៅចាក់ចូលក្នុងចានដែលដាក់ពងក្រឡុកគ្រឿងហើយនោះ ។
៣. បន្ទាប់មក ចាក់ប្រេងឆាចូលខ្ទះទុកឲ្យរាងក្ដៅល្មម ចាំចាក់ពងនោះចូលចៀនដូចធម្មតា ចៀនវាត្រឡប់ទាំងសងខាងឲ្យឆ្អិនហើយ ចាក់ដាក់ចានអាចញុំាជាមួយបាយបានយ៉ាងឆ្ងាញ់៕
ប្រភពពី៖ K@pook