នៅតែមិនភ្លេចប្រភពដើម លឹម តិចម៉េង ទម្លាយ ប្រវត្តិរបស់ខ្លួនកាលពីមុន

//s9.kh1.co/cf/cf1d0e6c9acf8b0f38875307b8aa59e3984fb1e8.png
តារា & កម្សាន្ដ

 ១៤-សីហា-២០២២ ១១ព្រឹក · ៣ ឆ្នាំមុន

បេក្ខភាពប្រឡងក្នុងកម្មវិធី Cambodia Idol រដូវកាលទី៤ លឹម តិចម៉េង បានបើកទម្លាយថា ខ្លួនមិនភ្លេចប្រភពដើមកាលពីមុនឡើយ ទោះបន្ដទៅថ្ងៃអនាគតក៏ដោយ។

កម្សា​ន្ត៖ ប្រិយមិត្ត ដែលជាអ្នកគាំទ្ររបស់ លោក លឹម តិចម៉េង ដែលជាបេក្ខភាពប្រកួតក្នុង កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodia Idol រដូវកាលទី៤ ច្បាស់ជាដឹងអំពី សមត្ថភាពច្រៀង របស់លោកហើយថា សម្លេងមានទឹកដម និងមានទេពកោសល្យប៉ុណ្ណា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លឹម តិចម៉េង
លឹម តិចម៉េង

អ្វីដែលធ្វើឲ្យមហាជនកាន់តែស្រឡាញ់គាំទ្ររូបលោកទៀតនោះគឺ អត្តចរិតមិនឆ្មើងឆ្មៃ និង តែងតែរួសរាយដាក់មហាជនជានិច្ច មិនថាពេលជួបនៅខាងក្រៅឬទីណាក៏ដោយ។ ជាពិសេស ហេតុផលដែលលោកមានអត្តចរិតមិនប្រកាន់ខ្លួនបែបនេះ ក៏ព្រោះតែ លោក តិចម៉េង ក៏មិនមែនជាអ្នកទីក្រុងពីដើមមកដែរ ដោយខ្លួនបានទម្លាយពី ប្រវត្តិដើមនៅក្នុងបណ្ដាញសង្គមថា៖ 

ថ្ងៃមុន ថ្ងៃនេះ ថ្ងៃក្រោយ អនាគត ខ្ញុំគឺចេញមកពីក្មេងឃ្វៀលគោជារៀងរហូត

លឹម តិចម៉េង
លឹម តិចម៉េង
លឹម តិចម៉េង

មិនតែប៉ុណ្ណោះ បេក្ខជនប្រឡងចម្រៀងដែលមានឈ្មោះបោះសម្លេងរូបនេះ បានភ្ជាប់មកនូវរូបថតកាតសិស្សតាំងពីវ័យក្មេងរបស់លោក ធ្វើឲ្យអ្នកគាំទ្រលួចក្នាញ់ពេញបណ្ដាញសង្គម។ គួរបញ្ជាក់ផងដែរថា បេក្ខជន លឹម តិចម៉េង កំពុងតែបន្ដដំណើរប្រឡងចម្រៀងក្នុងកម្មវិធីនៅឡើយ ប៉ុន្ដែរូបលោកទទួលបានការស្រឡាញ់គាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជនក្នុងស្រុក៕

 លឹម តិចម៉េង
 លឹម តិចម៉េង

ប្រភព៖ Lim Tichmeng

Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T