ទិដ្ឋភាពសង្ក្រាន្តវត្តភ្នំឆ្នាំមុន ត្រៀមតែសប្បាយឆ្នាំនេះឲ្យហើយទៅ អ្នកភ្នំពេញ

//s9.kh1.co/4a/4aec2c0b6a179c97b2529b091abf013ea130ffa5.png
អាហារ និង ដើរលេង

 ១១-មេសា-២០២៣ ៣ល្ងាច · ២ ឆ្នាំមុន

កាលពីឆ្នាំ២០២២កន្លងទៅនេះ ទីក្រុងភ្នំពេញ បានធ្វើសង្ក្រាន្តវត្តមាន ដែលមានភាពសប្បាយរីករាយសម្រាប់អ្នកដែលរស់នៅក្នុងរាជធានី ហើយមិនបានទៅស្រុកកំណើត ឆ្នាំនេះ ត្រៀមតែសប្បាយឲ្យហើយទៅ។

ភ្នំពេញ៖ កាលពីឆ្នាំ២០២២កន្លងទៅនេះ សង្ក្រាន្តវត្តភ្នំ បានធ្វើឲ្យប្រជាជនដែលរស់នៅក្នុងទីក្រុងភ្នំពេញ ហើយមិនបានធ្វើដំណើរទៅស្រុកកំណើត ចូលរួមលេងកម្សាន្តយ៉ាងច្រើនកុះករ។ ទន្ទឹមនឹងនោះ បងប្អូនប្រជាជនបាននាំគ្នាលេងកម្សាន្តនៅឯ បរិវេណវត្តភ្នំ​ ដែលបានប្រារព្ធធ្វើពិធីសង្ក្រាន្តចូលឆ្នាំខ្មែរ យ៉ាងសប្បាយរីករាយ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើយោងទៅតាម ផេកហ្វេសប៊ុកមួយបានបង្ហោះរូបមួយចំនួន ដែលបានបង្ហាញអំពី សកម្មភាពនៃការលេងកម្សាន្តយ៉ាងកក្រឹកកក្រេងពីសំណាក់ មហាជន ទាំងក្មេង ចាស់ ប្រុស ស្រី កាលពីឆ្នាំមុននេះ។​ លើសពីនោះ គេឃើញមានទាំងភ្ញៀវទេសចរណ៍បរទេស ក៏បានចូលរួមលេងផងដែរ។

សង្ក្រាន្តវត្តភ្នំ ឆ្នាំមុន
សង្ក្រាន្តវត្តភ្នំ ឆ្នាំមុន

ជាមួយគ្នានោះ មហាជនបាននាំគ្នាលេងបាញ់ទឹក ប៉ាតម្សៅ ជុំវិញបរិវេណខាងមុខវត្តភ្នំ ដែលមើលទៅពិតជាសប្បាយខ្លាំងមែនទែន។ ជាពិសេស ងាកមកមើលឆ្នាំនេះវិញ សង្ក្រាន្តវត្តភ្នំ បានរៀបចំរួចជាស្រេច ដើម្បីត្រៀមទទួលភ្ញៀវទាំងខ្មែរ និង បរទេស ទៅលេងកម្សាន្តក្នុងថ្ងៃចូលឆ្នាំខាងមុខ ថ្ងៃទី១៤​ ១៥​ ១៦ ខែមេសានេះ៕

ប្រភព៖ Oliver Jr

សង្ក្រាន្តវត្តភ្នំ ឆ្នាំមុន
សង្ក្រាន្តវត្តភ្នំ ឆ្នាំមុន
សង្ក្រាន្តវត្តភ្នំ ឆ្នាំមុន
សង្ក្រាន្តវត្តភ្នំ ឆ្នាំមុន
សង្ក្រាន្តវត្តភ្នំ ឆ្នាំមុន
សង្ក្រាន្តវត្តភ្នំ ឆ្នាំមុន
សង្ក្រាន្តវត្តភ្នំ ឆ្នាំមុន
សង្ក្រាន្តវត្តភ្នំ ឆ្នាំមុន
សង្ក្រាន្តវត្តភ្នំ ឆ្នាំមុន
សង្ក្រាន្តវត្តភ្នំ ឆ្នាំមុន
សង្ក្រាន្តវត្តភ្នំ ឆ្នាំមុន
សង្ក្រាន្តវត្តភ្នំ ឆ្នាំមុន
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T