សម្លេងដូចវណ្ណដាណាស់! កំលោះសង្ហា Cover បទ«កម្លោះស្រុកខ្មែរ» ហ្វេនចង់ច្រលំ ថាជាសម្លេងរបស់ វណ្ណដា (មានវីដេអូ)

//s9.kh1.co/f0/f0453506908e8f6205ca61f66d23239fe94b3607.jpg
តារា & កម្សាន្ដ

 ១៥-ឧសភា-២០២៣ ៩ព្រឹក · ២ ឆ្នាំមុន

ដូចនោះដូច! កំលោះសង្ហាម្នាក់ Cover បទចម្រៀង «កម្លោះស្រុកខ្មែរ» ហ្វេនៗចង់ច្រលំ ថាជាវណ្ណដា។

កម្សាន្ដ៖ ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយថា បទចម្រៀង «កម្លោះស្រុកខ្មែរ» ជាបទចម្រៀងដើមរបស់ តារាចម្រៀងប្រុស លំដាប់ប្រទេសពីររូបគឺលោក វណ្ណដា និងលោក វណ្ណថាន ដែលចេញជាផ្លូវការទើបតែបាន១ខែទេ តែបទនេះទទួលបានប្រជាប្រិយភាព ការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជន ទាំងក្នុងប្រទេស និងទាំងក្រៅប្រទេស​ ដោយទទួលបានការចុចចូលស្ដាប់ រហូតដល់៣៣លានដងផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក កាលពីថ្មីៗនេះ អ្នកនិយមប្រើប្រាស់បណ្ដាញសង្គម ក៏ដូចជាហ្វេនៗ នាំគ្នាផ្ទុះការភ្ញាក់ផ្អើលទៅលើ កំលោះរូបសង្ហាម្នាក់ ដែលត្រូវបានគេស្គាល់ មានគណនីហ្វេសប៊ុកឈ្មោះថា Chheng Hour បានCover បទ«កម្លោះស្រុកខ្មែរ» ប៉ារ៉ូលរបស់ តារាចម្រៀងប្រុសលោក វណ្ណដា ​ ដោយធ្វើឲ្យអ្នកគាំទ្រស្ដាប់ ដោយយកចិត្តទុកដាក់ ក្រែងកំលោះរូបនេះចាក់ច្រៀងស្រាប់ ហើយយកមកច្រៀងតាម តែតាមពិតលោកច្រៀងផ្ទាល់សោះ ធ្វើឲ្យគ្រប់គ្នាសឹងតែចង់ច្រលំ ថាជាសម្លេងរបស់ វណ្ណដា ​ ប្រសិនមិនបានឃើញមុខអ្នកច្រៀង។

លើសពីនេះ អ្នកប្រើប្រាស់បណ្ដាញសង្គម នាំគ្នាកោតសរសើរគ្រប់ៗគ្នា មិនដាច់ពីមាត់ ថាមិនត្រឹមតែមានមុខមាត់ រូបរាង ស្រស់ស្អាតសង្ហាតែម៉្យាងទេ ថែមទាំងច្រៀងពិរោះទៀត មិនត្រឹមតែប៉ុណ្ណោះ កំលោះសង្ហារូបនេះ កំពុងតែឆកយកបេះដូង អ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើន ហើយវីដេអូចម្រៀងនោះ គឺកំពុងផ្ទុះការគាំទ្រយ៉ាងខ្លាំង ពីសំណាក់អ្នកទស្សនាទៀតផង៕

សូមទស្សនារូបភាពនឹងវីដេអូខាងក្រោម៖

Chheng Hour
Chheng Hour
Chheng Hour
Chheng Hour
Chheng Hour
Chheng Hour
Chheng Hour
Chheng Hour
Chheng Hour
Chheng Hour
Chheng Hour
Chheng Hour
@chenghour123

កម្លោះស្រុកខ្មែរ cover 🎶♥️✨

♬ original sound - CHHENG HOUR NY
វីដេអូ
វណ្ណដា
Kheoun Channeang
K.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T