បរទេស៖ យោងតាមសេចក្ដីរាយការណ៍ ពីប្រទេសអ៊ីតាលី បានឲ្យដឹងថា ក្លិប Fiorentina មានបំណងចង់នាំយកខ្សែការពារស្លាបឆ្វេងវ័យក្មេងរបស់ ក្លិបបិសាចក្រហម Manchester United កីឡាករ Brandon Williams ទៅលេងនៅលីគ Serie A ក្នុងកិច្ចសន្យាខ្ចីជើងនារដូវកាលក្រោយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សកីឡាករវ័យ២២ឆ្នាំខាងលើ មិនបានស្ថិតក្នុងការជ្រើសរើសរបស់ អ្នកចាត់ការក្រុម Man UTD លោក Erik Ten Hag នោះឡើយ ដោយរូបគេ មិនទាន់បានចូលលេងសូម្បី១ប្រកួត នៅក្របខណ្ឌ Premier League រដូវកាលនេះ ។
ជាក់ស្ដែងបើយោងតាមកាសែត Tuttomercato របស់អ៊ីតាលីបានឲ្យដឹងថា Man UTD បានត្រៀមរួចរាល់នឹង អនុញ្ញាតឲ្យរូបគេចាកចេញនៅរដូវក្ដៅខាងមុខនេះ មិនថា ករណីលក់ផ្ដាច់ ឬ ខ្ចីជើង។ ខណៈក្លិប Fiorentina មានបំណងចង់សុំខ្ចីជើង និងជម្រើសអាចទិញផ្ដាច់ក្នុងតម្លៃ៥លានអឺរ៉ូ។
គួរបញ្ជាក់ដែរថា Williams គឺជាខ្សែការពារវ័យក្មេងដែលមានសមត្ថភាពម្នាក់ គេអាចលេងទាំងស្លាបឆ្វេងនិងស្ដាំ ហើយកាលពីរដូវកាលមុន គេបានចំណាយពេលពេញ១រដូវកាលលេងឲ្យក្លិប Norwich City ក្នុងកិច្ចសន្យាខ្ចីជើង៕
ប្រភព៖ AF