កម្សាន្ត៖ ប្រិយមិត្តភាគច្រើនច្បាស់ជាបានស្គាល់រឿងនរគទាំង៣ ដែលត្រូវគេស្គាល់ថា រឿង សាមកុក ដែលជាខ្សែភាពយន្ដចិន បែបប្រវត្តិសាស្ត្រដ៏ល្បីល្បាញ។ ងាកមកចាប់អារម្មណ៍ពីតារាសម្ដែង Ni Dahong ដែលសម្ដែងជា តួអង្គ ស៊ឺម៉ាអ៊ី ជាតួអង្គស្ងប់ស្ងាត់ លាក់សមត្ថភាពមិនសូវចេញច្បាំងនេះវិញ លោកក៏មិនខុសពីតួអង្គនេះប៉ុន្មានដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាមួយគ្នានេះដែរ តារាសម្ដែងរូបនេះ ត្រូវបានគេដឹងថា ជាសេដ្ឋីលាក់ និងមានប្រវត្តិជាប់ឈ្មោះជាតារាសម្តែងឆ្នើម ល្បីឈ្មោះដោយសាររឿងសាមកុក។ ទន្ទឹមនឹងនោះ សម្តែងជាតួអង្គស៊ឺម៉ាអ៊ី មើលទៅផ្តាច់ការបន្តិច ម៉ឺងមាត់ចិត្តធ្ងន់ចិញ្ចឹមចិត្តតស៊ូបង្រួបបង្រួមនរគ ពូកែធ្វើល្ងង់ លាក់សមត្ថភាព ប៉ុន្តែនៅក្រៅឆាកលោក Ni Dahong ក៏បុគ្គលមួយរូបដែលលាក់សមាសភាពខ្លួនឯងពីភ្នែកមហាជនផងដែរ។

មូលហេតុដែលធ្វើឲ្យលោកល្បីល្បាញនោះក៏ព្រោះតែលោក ជាមនុស្សមិនសូវចូលចិត្តបង្ហាញមុខជាសាធារណៈនិងបើកទំនាក់ទំនងសង្គម និងមានទឹកមុខមាំមិនខុសពីក្នុងរឿងប៉ុន្មាននោះទេ ដែលជាហេតុធ្វើឱ្យ អ្នកដឹកនាំរឿងសាមកុកជ្រើសយកលោកមកសម្តែងជាតួអង្គស៊ឺម៉ាអ៊ី ដែលពូកែលាក់ទឹកមុខ ពិបាកស្ទង់ទឹកចិត្ត នៅក្នុងឆ្នាំ២០១០ រហូតដល់លោកមានឈ្មោះល្បីក្លាយជាតារាជួរមុខនៅប្រទេសចិន និងមានតម្លៃខ្លួនខ្ពស់បំផុត១រូប។

តួអង្គដែលស៊ូទ្រាំរាប់សិបឆ្នាំ ដើម្បីប្រើត្រកូលអ្នកជំនាន់ក្រោយរបស់ខ្លួនទៅបង្រួបបង្រួមនគរទាំង៣ បុរសវ័យ៦៣ឆ្នាំរូបនេះនៅក្រៅឆាកក៏បានតស៊ូក្នុងអាជីពជាតារាសម្តែងដោយបានសម្តែងរឿងមិនក្រោម ៨០ចំណងជើង និងចំណាយពេលជាង១០ឆ្នាំ ទម្រាំទទួលពានជាតារាឆ្នើមក្នុងប្រទេស និងមានឈ្មោះជាសេដ្ឋីមានទ្រព្យក្បែរ ៥លានដុល្លារ ដោយចំណូលទាំងអស់គឺបានមកពីការសម្តែងភាពយន្តគិតក្នុងឆ្នាំ២០២៣នេះ។

យ៉ាងណាមិញខាងក្រោមនេះជាសម្រង់ទស្សនៈរបស់ ទីប្រឹក្សាស៊ឺម៉ាអ៊ី ជាអ្នកដឹកនាំឆ្លាតម្នាក់ ក្នុងរឿងសាមកុក ពូកែធ្វើល្ងង់រៀបចំយុទ្ធសាស្រ្ត៖
១. “ ម្ចាស់ដែលឆ្លាតមិនចូលចិត្តឱ្យ កូនចៅដឹងចិត្តអស់ពេកទេ ព្រោះនឹងអស់អនុភាព” - ស៊ឺម៉ាអ៊ី
២. “ខ្ញុំសំលៀងដាវអស់រាប់សិបឆ្នាំខ្ញុំដកប្រើតែម្តងប៉ុណ្ណោះ” - ស៊ឺម៉ាអ៊ី
៣. “ យើងអាចពូកែអត់ធ្មត់ ប៉ុន្តែមិនត្រូវទុកឱកាសឱ្យអ្នកជិះជាន់ឡើយ” - ស៊ឺម៉ាអ៊ី
៤. “ បើឱកាសមិនទាន់មកដល់ មានតែលាក់សមត្ថភាពសិន” - ស៊ឺម៉ាអ៊ី
៥. “ អ្នកឆ្លាតធ្វើការងារពិត អ្នកល្ងង់ដណ្តើមឈ្មោះ” - ស៊ឺម៉ាអ៊ី
៦. “ មនុស្សឆ្លាតពិតប្រាកដ ធ្វើឱ្យគេមើលមិនឃើញពីប្រាជ្ញារបស់គាត់” - ស៊ឺម៉ាអ៊ី
៧. “ ជីវិតត្រូវចេះរៀន កម្សាន្តនឹងទុក្ខលំបាក” - ស៊ឺម៉ាអ៊ី
អត្ថបទដោយ៖ ពីង ជូអេង