ក្រុមសម្ដែងរឿងខ្មែរមួយក្រុម ថតវីដេអូបង្កប់ន័យ ដូចថតកុនកូនជ្រូក ឥលូវគេហៅទៅអប់រំបាត់

//s9.kh1.co/a5/a5d9302bc97db2d3e8fccc8197bd62acd8c4e029.jpg
តារា & កម្សាន្ដ

 ១៤-កក្កដា-២០២៣ ១១ព្រឹក · ២ ឆ្នាំមុន

កុំចេះតែហ៊ាន ក្រុមសម្ដែងរឿងមួយក្រុម ថតវីដេអូបង្កប់ន័យ និងស្លៀកពាក់មិនសមរម្យ ត្រូវបាននាយកដ្ឋានភាពយន្ដ ហៅទៅណែនាំហើយ។

ភ្នំពេញ៖ ជាការពិតណាស់ នៅក្នុងប្រព័ន្ធបណ្ដាញសង្គមសព្វថ្ងៃនេះ គឺសម្បូរបែបយ៉ាងខ្លាំង​ សម្រាប់បងប្អូនខ្មែរ ដែលពួកគាត់ បង្កើតវីដេអូដើម្បីបង្ហោះចូល ទៅក្នុងប្រពន្ធបណ្ដាញសង្គម ច្រើនរាប់មិនអស់ ជាមួយវីដេអូគ្រប់ទម្រង់ គ្រប់ប្រភេទតែម្ដង ដើម្បីទាក់ទាញ អ្នកទស្សនា ប៉ុន្ដែអ្វីដែលមហាជនខ្មែរ តែងកត់សម្គាល់ឃើញនោះ គឺភាគច្រើនពួកគេថតជាលក្ខណៈ វីដេអូខ្លីបែបអប់រំ ប៉ុន្ដែវីដេអូបែបអប់រំខ្លះ គឺពិតជាហួសហេតុ ព្រោះមានឈុតស្រើបស្រាល ស្លៀកសម្លៀកបំពាក់ មិនបានសមរម្យ នៅក្នុងរឿងដែលពួកគេផលិតនោះជាដើម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បើនិយាយដល់ក្រុមផលិតវីដេអូ បែបអប់រំ​ ជាមួយសកម្មភាពស្រើបស្រាល ប្រាកដណាស់ប្រិយមិត្ត ពិតជានឹកឃើញដល់ក្រុមសម្ដែងមួយក្រុម​ ខណៈតួសម្ដែងស្រីៗរបស់ក្រុមនោះ តែងថតស្លៀកសម្លៀកបំពាក់ បញ្ចេញសាច់​ លេចលើលេចក្រោម មិនសមភ្នែកអ្នកទស្សនា ដែលប្រៀបដូច ជាការបន្ទាបតម្លៃស្ដ្រីខ្មែរ ជាមួយអត្ថន័យសាច់រឿងស្រើបស្រាល ដែលជាផលប៉ះពាល់ ដល់សង្គមជាតិផងដែរ។

រូបភាព
រូបភាព

មិនត្រឹមតែប៉ុណ្ណោះ ក៏មានមហាជន និងបងប្អូន​ អ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើន បានបញ្ចេញមតិប្រតិកម្ម រិះគន់ព្រោងព្រាត និងថែមទាំងបានស្នើរសុំ ទៅដល់ក្រសួងវប្បធម៌​ និងវិចិត្រសិល្បៈ ហៅទៅណែនាំទៅកាន់ក្រុមរបស់ពួកគេទៀតផង ប៉ុន្ដែបើសិនជាមានមតិរិះគន់ ទៅកាន់ក្រុមរបស់ពួកគេយ៉ាងបែបនេះក្ដី ក៏ក្រុមរបស់ពួកគេមិនបានខ្វល់ ថែមទាំងឃើញនៅតែបន្ដ ផលិតបែបនេះដដែលៗផងដែរ។

រូបភាព
រូបភាព

ដោយឡែក មួយវីដូអូទៅមួយវីដេអូ នៅតែបន្ដសម្ដែងបែបនេះ បន្ទាប់ពីមហាជន ធ្វើការរិះគន់យ៉ាងខ្លាំងទៅលើ ក្រុមសម្ដែងមួយនេះជាហូរហែរ ពេលនេះក្រុមរបស់ពួកគេ ត្រូវបាននាយកដ្ឋាន ភាពយន្ដបានហៅទៅណែនាំហើយ ដោយឲ្យក្រុមរបស់ពួកគេបន្តឈប់ ផលិតនូវវីដេអូអប់រំបែបស្រើបស្រាលនេះទៀត និងនាយកដ្ឋាន បានផ្ដល់នូវដំបូន្មានល្អៗទៅកាន់ពួកគេ ហើយខណៈនោះ ពួកគេបានលើកម្រាមដៃ១០ សំពះសុំទោស ទៅកាន់មហាជនទាំងអស់ ហើយថែមទាំងសន្យា ថាក្រុមរបស់ខ្លួននឹងឈប់ ផលិតវីដេអូបែបនេះ ដែលធ្វើឲ្យប៉ះពាល់ដល់សង្គមជាតិ និងវប្បធម៌ទៀតហើយ៕

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Kheoun Channeang
K.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T