ជីលី ទេវី តបទៅវិញ ក្រោយមានគេខមិន ថានាងមាឌឌាំង ពេលឡើងប្រកួត

//s9.kh1.co/80/800ae556373407a9a2cbc2dced5f3c16aaeed1c0.jpg
តារា & កម្សាន្ដ

 ១៤-កក្កដា-២០២៣ ៦ល្ងាច · ២ ឆ្នាំមុន

ជីលី ទេវី តបទៅវិញបែបនេះ ក្រោយមានគេខមិន ថានាងមាឌឌាំង ពេលឡើងប្រកួត។

កម្សាន្ដ៖ ដូចដែលប្រិយមិត្តបានស្គាល់រួចមកហើយអំពី កញ្ញា ជីលី ទេវី ដែលជាបវកញ្ញា Miss Supranational Cambodia 2023 ត្រូវចេញទៅប្រកួតតំណាងឲ្យកម្ពុជា នៅឯប្រទេសប៉ូឡូញ យ៉ាងណាមិញ នៅយប់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅនេះ នៅក្នុងកម្មវិធី Miss Supranational 2023 បានមកដល់វគ្គប្រកួតបឋម គឺមានវគ្គឈុតប៊ីគីនី និងឈុតរាត្រីស្រមោសរ សម្រាប់ឲ្យបវកញ្ញាតំណាងប្រទេសនីមួយៗ បញ្ចេញសមត្ថភាពរបស់ពួកគេរៀងៗខ្លនផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កញ្ញា ជីលី ទេវី 
  កញ្ញា ជីលី ទេវី 

ទន្ទឹមគ្នានេះដែរ បើងាកមកមើលការបញ្ចេញសមត្ថភាព របស់បវកញ្ញាកម្ពុជា កញ្ញា​ ជីលី ទេវី ឯណេះវិញក៏ខ្លាំងមិនធម្មតាដែរ សម្រាប់វគ្គប្រកួតបឋមនេះ ដោយអ្នកគាំទ្រ និងហ្វេនៗរបស់នាងមើលឃើញថា នាងពិតជាមានភាពជឿជាក់ ស្វាហាប់ ជាមួយនឹងស្នាមញញឹម ពោរពេញទៅដោយទំនុកចិត្តខ្ពស់ ក្នុងការបង្ហាញសមត្ថភាពរបស់នាង កាលពីវគ្គប្រកួតបឋម នៅលើឆាកប្រកួតអន្ដរជាតិ ដ៏ធំមួយនេះ ដែលធ្វើឲ្យហ្វេនៗកោតសរសើរនាង មិនដាច់ពីមាត់ ថាមិនត្រឹមតែសម្រស់ យ៉ាងស្រស់ស្អាតនោះទេ រីឯសមត្ថភាពនៃការដើរ បង្ហាញខ្លួនរបស់នាងនោះក៏ល្អខ្លាំង មិនធម្មតាដែរ ពោលនាងពិតជាធ្វើបានល្អខ្លាំងមែនទែន និងទាក់ទាញខ្លាំងណាស់សម្រាប់វគ្គនោះ និងសង្ឃឹមថានាងនឹងយកលទ្ធផលល្អ ត្រឡប់មកកម្ពុជាវិញទៀតផង។

  កញ្ញា ជីលី ទេវី 
  កញ្ញា ជីលី ទេវី 

ជាមួយនឹងពាក្យសរសើរនោះដែរ ក៏មានអ្នកលេងបណ្ដាញសង្គម មួយចំនួនបាននាំគ្នាវែកញែក អំពីរូបរាងរបស់បវកញ្ញា កញ្ញា ជីលី ទេវី ដោយពួកគេបានលើកឡើងថា (មាឌរបស់នាងរាងឌាំង ក្នុងរូបភាពពេលប្រកួតនោះ) ជាក់ស្ដែង ដោយមិនទុកយូរ បវកញ្ញារូបនេះ ក៏បានឆ្លើយតបទៅវិញ ជាមួយអ្នកវែកញែករាងរបស់នាង បែបនេះវិញថា៖ «បងប្អូនខ្លះមិនទាន់ឃើញខ្ញុំនៅក្រៅ ថាខ្ញុំឡើងឌាំងចង់ប្រាប់ថា នាងខ្ញុំមិនស៊ីកាំមេរ៉ាទេ បងប្អូនដែលធ្លាប់ជួបនាងខ្ញុំនៅក្រៅអាចចូល comment បាន ថានាងខ្ញុំនៅក្រៅរាងប៉ុណ្ណា»

សូមទស្សនារូបភាពខាងក្រោម៖

  កញ្ញា ជីលី ទេវី 
  កញ្ញា ជីលី ទេវី 
  កញ្ញា ជីលី ទេវី 
  កញ្ញា ជីលី ទេវី 
  កញ្ញា ជីលី ទេវី 
  កញ្ញា ជីលី ទេវី 
  កញ្ញា ជីលី ទេវី 
  កញ្ញា ជីលី ទេវី 
  កញ្ញា ជីលី ទេវី 
  កញ្ញា ជីលី ទេវី 
  កញ្ញា ជីលី ទេវី 
  កញ្ញា ជីលី ទេវី 
  កញ្ញា ជីលី ទេវី 
  កញ្ញា ជីលី ទេវី 
  កញ្ញា ជីលី ទេវី 
  កញ្ញា ជីលី ទេវី 
  កញ្ញា ជីលី ទេវី 
  កញ្ញា ជីលី ទេវី 
  កញ្ញា ជីលី ទេវី 
  កញ្ញា ជីលី ទេវី 
Kheoun Channeang
K.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T