ពិធីករលោក សុខ រ៉ាស៊ី លូកមាត់និយាយបែបនេះ ក្រោយ DJ DaDa ទម្លាយរឿងជំពាក់លុយកាក់ ជាមួយចាងហ្វាងផលិតករ ល្បីឈ្មោះម្នាក់ (មានវីដេអូ)

//s9.kh1.co/10/105f7a3017a93a1807ffba623ebbea08a68fcf5e.jpg
តារា & កម្សាន្ដ

 ១៧-កក្កដា-២០២៣ ១០ព្រឹក · ២ ឆ្នាំមុន

ពិធីករលោក សុខ រ៉ាស៊ី លូកមាត់និយាយបែបនេះ ក្រោយ DJ DaDa ទម្លាយរឿងជំពាក់លុយកាក់ ជាមួយចាងហ្វាងផលិតករ ល្បីឈ្មោះម្នាក់ (មានវីដេអូ)។

កម្សាន្ដ៖ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ មហាជន និងបងប្អូននិយមលេងបណ្ដាញសង្គម មានការភ្ញាក់ផ្អើល និងមានការចាប់អារម្មណ៍ ទៅលើពិធីករម្នាក់គឺលោក VJ DaDa ដែលរូបលោកបានចេញវីដេអូទម្លាយ រឿងនាក់ជំពាក់លុយកាក់របស់លោក ប្រមាណជាង១០០០$ ហើយអ្នកជំពាក់លុយរបស់គាត់នោះដែរ គឺលោក អ៉ិន សុភិន ដែលជាអគ្គនាយក ផលិតកម្មមហាហង្ស បានជំពាក់ប្រាក់របស់លោក ធ្វើការមិនបើកលុយឲ្យ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  លោក VJ DaDa
  លោក VJ DaDa

ទន្ទឹមគ្នានេះដែរ មុននឹងពិធីករលោក VJ DaDa ចេញវីដេអូ ជុំវិញករណីធ្វើការមិនបើកលុយឲ្យលោកនោះ គឺកើតឡើង តាំងពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៣ រហូតមកដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ គឺរូបលោកបានទុកពេលឲ្យដោះស្រាយប៉ុន្មានខែនេះមកហើយ ខណៈមកទល់ពេលនេះ គឺនៅមិនទាន់បានគិតគូ លុយកាក់នោះជាមួយពិធីកររូបនេះនៅឡើយទៀត ទាក់ទងខលតាមលេខទូរស័ព្ទ ឬតាម ឆាត អត់លើក ឆាត ទៅអត់មើល ចូលទៅខមិនមិនឆ្លើយតបជាដើម ទើបធ្វើឲ្យពិធីកររូបនេះ បានចេញមុខទម្លាយគ្មានសល់ដើម្បីឲ្យ លោកចាងហ្វាងផលិតកម្ម មហាហង្ស ចូលខ្លួនមកដោះស្រាយរឿងលុយកាក់ ដែលជំពាក់នោះផងដែរ។

យ៉ាងណាមិញ ក្រោយពិធីករលោក VJ DaDa បានចេញមុខនិយាយរឿងនោះរួច ងាកមកពិធីករ ដ៏ល្បីឈ្មោះមួយរូបប្រចាំប៉ុស្ដិ៍កម្មហង្សមាសលោក សុខ រ៉ាស៊ី ឯណេះវិញក៏បានបង្ហោះត និងលូកមាត់និយាយ ព្រោះរូបលោកក៏ជាជនរងគ្រោះម្នាក់ ដែលចាងហ្វាងផលិតកម្មរូបនេះ ឲ្យធ្វើការមិនបើកលុយឲ្យដូចគ្នា ទើបពិធីករប្រចាំប៉ុស្ដិ៍ហង្សមាស លើកមកនិយាយយ៉ាងដូច្នេះថា៖

«ជនរងគ្រោះទី7 ហើយ ទាំងតារាសម្តែង ពិធីករ អ្នករៀបចំឆាក បុគ្គលិក គ្រូបង្វឹកបាល់ទាត់ លុយខ្ញុំ 15000$ គ្មានបានសូម្បីមួយ រៀល លុយខ្មែរ ដាក់ពាក្យបណ្តឹង ជាងពីរឆ្នាំហើយ ពឹងតុលាការ ប្រហែល 20ឆ្នាំទៀតបាន បានលុយមើលទៅ តើអ្នកណាអាចជួយបាន?»៕

សម្ដីលោក សុខ រ៉ាស៊ី
លោក សុខ រ៉ាស៊ី
លោក សុខ រ៉ាស៊ី

សូមទស្សនារូបភាពនឹងវីដេអូខាងក្រោម៖

លោក សុខ រ៉ាស៊ី
លោក សុខ រ៉ាស៊ី
លោក សុខ រ៉ាស៊ី
លោក សុខ រ៉ាស៊ី
លោក សុខ រ៉ាស៊ី
លោក សុខ រ៉ាស៊ី
  លោក VJ DaDa 
  លោក VJ DaDa 
  លោក VJ DaDa 
  លោក VJ DaDa 
ការបង្ហោះរបស់លោក សុខ រ៉ាស៊ី
ការបង្ហោះរបស់លោក សុខ រ៉ាស៊ី
Kheoun Channeang
K.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T