បុរសជាជនជាតិខ្មែរ នៅអាមេរិកម្នាក់ កំពុងល្បីល្បាញ ផ្ទុះការចាប់អារម្មណ៍ខ្លាំង ជាមួយការកែឡាន យ៉ាងឡូយរបស់ខ្លួន

//s9.kh1.co/67/67ad5a92636e1439064b52897d336ee3a8ef296a.jpg
តារា & កម្សាន្ដ

 ១៩-កក្កដា-២០២៣ ១០ព្រឹក · ២ ឆ្នាំមុន

បុរសជាជនជាតិខ្មែរ នៅអាមេរិកម្នាក់ កំពុងល្បីល្បាញ ផ្ទុះការចាប់អារម្មណ៍ខ្លាំង ជាមួយការកែឡាន យ៉ាងឡូយរបស់គាត់។

កម្សាន្ដ៖ ជាកាពិតណាស់ កាលពីថ្មីៗនេះ នៅក្នុងបណ្ដាញសង្គម TikTok គេបានផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើវីដេអូមួយ របស់ម្ចាស់គណនីTikTok មានឈ្មោះថា (Mark Flores) ដែលអ្នកលេងបណ្ដាញសង្គម មួយនោះ បានស្គាល់លោក ជាអ្នកបង្កើតវីដេអូបង្ហាញអំពី ឡានទំនើបៗផងដែរ។ ខណៈកាលពីកាលពី៤ថ្ងៃមុនលោក Mark Flores បានចូលទៅចាក់សាំង ដោយចៃដន្យ ក៏បានប្រទះឃើញរថយន្ដរបស់បុរសម្នាក់ ពិតជាលេងម៉ូតលេងគ្រឿង កែកុនបានស្អាត គួរឲ្យចាប់អារម្មណ៍ និងទាក់ទាញខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  លោក Mark Flores
  លោក Mark Flores

ជាក់ស្ដែង បន្ទាប់ពីលោក Mark Flores បានឃើញរួច លោកពិតជាចាប់អារម្មណ៍យ៉ាងខ្លាំង ហើយលោកក៏បានទាញយកទូរស័ព្ទមកថត រួមទាំងមានសំណួរខ្លះៗ ដើម្បីធ្វើការសម្ភាសន៍ សំណេះសំណាល ជាមួយបុរសរូបនោះ និងរថយន្ដរបស់គាត់។ តួយ៉ាង នៅក្នុងការថតសម្ភាសន៍នោះដែរ បុរសនោះត្រូវបានស្គាល់ មានឈ្មោះថា Ali គឺជាជនជាតិខ្មែរ ទៅរស់នៅសហរដ្ឋអាមេរិក តាំងពីគាត់មានអាយុ១៤ឆ្នាំមកម៉្លេះ។ ចំណែក​ឯរថយន្ដរបស់គាត់ឯណេះវិញ គឺជាម៉ូដែល Boxster 2001 ពណ៌ខ្មៅ កែទៅជា 911 GT3RS ហើយការកែនោះ គឺលោក Ali បានកែដោយខ្លួនឯងផ្ទាល់អស់រយៈពេល ២ឆ្នាំ។ ហើយអ្វីដែលកាន់តែពិសេសនោះ នៅក្នុងវីដេអូនោះ កំពុងថតសម្ភាសន៍សុខៗ ស្រាប់តែមានគេស្រែកមក ថាឡានរបស់លោក Ali គឺឡូយ និងស្អាតខ្លាំងណាស់។

លោក Ali និងឡានរបស់គាត់ 
លោក Ali និងឡានរបស់គាត់ 

មិនត្រឹមតែប៉ុណ្ណោះ សម្រាប់វីដេអូសម្ភាសន៍លោក Ali ជាជនជាតិខ្មែរនោះ គឺពិតជាផ្ទុះនៅក្នុងប្រព័ន្ធបណ្ដាញសង្គមខ្លាំង ល្បីល្បាញពេញសកលោកតែម្ដង។ ព្រោះថាវីដេអូនោះ ទទួលបានការចូលទស្សនារហូតដល់ទៅ ៦,៣លានដងឯណេះ។ ឥលូវនេះ និងមានអ្នកcomment ជាច្រើន ស្ងើចសរសើរ អំពីសមត្ថភាព ជាមួយនឹងទេព្យកោសល្យ រួមទាំងការពូកែឆ្នៃប្រឌិតរបស់គាត់ ទើបបានធ្វើរថយន្ដមួយនេះ។ ពិតជាគួឲ្យចាប់អារម្មណ៍ លេចធ្លោស្រស់ស្អាត ឡូយកប់ និងទាក់ទាញខ្លាំងតែម្ដង។ ជាពិសេសនោះលោកបានធ្វើឲ្យ ប្រជាជនខ្មែរទាំងមូល ពិតជារំភើប រីករាយ នៅពេលមានកូនខ្មែរ មានទេពកោសល្យ សមត្ថភាពបែបនេះ ថែមទាំងបានធ្វើឲ្យសកលោក បានស្គាល់ខ្មែរកាន់តែច្រើនឡើងៗទៀតផង។

  លោក Ali និងឡានរបស់គាត់
  លោក Ali និងឡានរបស់គាត់

គួរឲ្យដឹងផងដែលថា បើយោងតាមការសម្ភាសន៍ កាលពីលោក Ali នៅក្នុងស្រុកខ្មែរ លោកគឺជាកសិករម្នាក់ អត់ទាំងដែលស្គាល់ឡានផង ឃើញតែគោ និងសេះ មួយវិញរូបលោកក៏មិនមែនជាងម៉ាស៊ីនអ្វីនោះដែរ គ្រាន់តែយកការកែច្នៃឡាននេះ ជាការកម្សាន្ដរបស់ខ្លួនតែប៉ុណ្ណោះ។ ហើយលោក Ali ក៏បានប្រាប់ទៀតថា មូលហេតុដែលខ្លួនកែឡាន Boxster 2001 កែទៅជា GT3RS នេះ ព្រោះតែស្រលាញ់ GT3 នេះខ្លាំង ក៏ប៉ុន្ដែវាមានតម្លៃថ្លៃខ្លាំងពេក ទើបឲ្យរូបលោកមិនអាចទិញវាបាន ហើយសម្រេចចិត្តកែច្នៃឡាននេះទៅតែម្ដង។ ដោយមិនប្រញាប់ទេ រីឯឡាននេះដែរ លោកមានគម្រោងបន្ទាប់ ចង់ដូរចង្កូត និងលាបពណ៌ថ្មីបន្ថែមផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

  លោក Ali
  លោក Ali
  លោក Ali
  លោក Ali
  លោក Ali
  លោក Ali
ឡានរបស់

លោក Ali
ឡានរបស់ លោក Ali
ឡានរបស់ លោក Ali
ឡានរបស់ លោក Ali
ឡានរបស់ លោក Ali
ឡានរបស់ លោក Ali
ឡានរបស់ លោក Ali
ឡានរបស់ លោក Ali
ឡានរបស់ លោក Ali
ឡានរបស់ លោក Ali
ឡានរបស់ លោក Ali
ឡានរបស់ លោក Ali
ឡានរបស់ លោក Ali
ឡានរបស់ លោក Ali
Kheoun Channeang
K.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T