បរទេស៖ យោងតាមការចុះផ្សាយដោយអ្នកកាសែតអ៊ីតាលីលោក Fabrizio Romano បានឱ្យដឹងថា ក្លិបយក្សរបស់ អ៊ីតាលី AC Milan នឹងចាប់ផ្តើមបើកការចរចា ដើម្បីផ្ទេរយកខ្សែប្រយុទ្ធរបស់ Manchester United កីឡាករ Marcus Rashford នៅថ្ងៃនេះ ខណៈបងប្រុសរបស់ខ្សែប្រយុទ្ធវ័យ ២៧ ឆ្នាំរូបនេះផ្ទាល់កំពុងតែមានវត្តមាននៅទឹកដីប្រទេស អ៊ីតាលី។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ Rashford បច្ចុប្បន្នកំពុងតែមានភាពល្អក់កករជាមួយអ្នកចាត់ការថ្មីលោក Ruben Amorim ហើយខ្សែប្រយុទ្ធសញ្ជាតិ អង់គ្លេស រូបនេះត្រូវបានគេរំពឹងថា នឹងអាចចាកចេញពីទឹកដី Old Trafford នៅខែ មករានេះ បន្ទាប់ពីរូបគេត្រូវបានលោក Amorim ដកឈ្មោះចេញពីក្រុម មិនឱ្យចូលរួមប្រកួតជាមួយ Man UTD ៦ ប្រកួតមកហើយ ពោលគឺតាំងពីប្រកួតជាមួយ Man City កាលពីថ្ងៃ ទី ១៥ ខែ ធ្នូ ឆ្នាំ ២០២៤ មកម្ល៉េះ។
គួរបញ្ជាក់ថា Rashford គឺនៅសល់កិច្ចសន្យាជាមួយ Man UTD រយៈពេល ៤ រដូវកាលទៀត ពោលគឺដល់ខែ មិថុនា ឆ្នាំ ២០២៨៕
ប្រភព៖ Fabrizio Romano