បរទេស៖ លោក Zinedine Zidane ត្រូវបានគេរាយការណ៍ថា កំពុងមានទំនាក់ទំនងក្នុងការត្រឡប់មកដឹកនាំក្រុមបាល់ទាត់វិញ បន្ទាប់ពីលោកបានសម្រាកពីការងារនេះអស់រយៈពេល ៤ ឆ្នាំ បន្ទាប់ពីចាកចេញពី Real Madrid។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ លោក Zidane ត្រូវបានគេរាប់ថា ជាអ្នកចាត់ការដ៏ជោជ័យបំផុតមួយរូបនៅក្នុងប្រវត្តិសាស្ត្រ Real Madrid ក្នុងនោះមុនពេលលោកចាកចេញនៅឆ្នាំ ២០២១ លោកបានជួយឱ្យក្រុមអធិរាជសឈ្នះពាន Champions League ៣ ដង, UEFA Super Cup ២ ដង, La Liga ២ ដង និងពានរង្វាន់មួយចំនួនទៀត។
យ៉ាងណាមិញ បន្ទាប់ពីលោកចាកចេញពីក្រុមដែលមានមូលដ្ឋាននៅរាជធានី អេស្ប៉ាញ លោកក៏ត្រូវបានក្លិបធំៗមួយចំនួនមានបំណងចង់បានទៅដឹកនាំផងដែរ ដូចជា Manchester United, Bayern Munich និង Juventus ជាដើម ប៉ុន្តែចុងក្រោយលោកសុទ្ធតែបានបដិសេធទាំងអស់។
ថ្មីៗនេះយោងតាមការចុះផ្សាយដោយសារព័ត៌មានបារាំង Le Parisien បានឱ្យដឹងថា លោក Zidane គឺពេញចិត្តនឹងទៅដឹកនាំក្រុមបាល់ទាត់ជម្រើសជាតិ បារាំង បន្តពីលោក Didier Deschamps ដែលនឹងអស់តំណែងពីការដឹកនាំក្រុមមាន់គកនៅពេល World Cup ២០២៦ បញ្ចប់។
ទន្ទឹមនឹងនេះសារព័ត៌មាន L'Equipe បានរាយការណ៍ថា នៅថ្ងៃ ពុធ នេះគេជឿជាក់ថា លោក Deschamps នឹងធ្វើសន្និសីទកាសែតមួយ ដើម្បីប្រកាសថា លោកនឹងលាលែងចេញពីតំណែងជាគ្រូបង្វឹកក្រុមជម្រើសជាតិ បារាំង នៅពេលព្រឹត្តិការណ៍ World Cup ២០២៦ បញ្ចប់៕
ប្រភព៖ Sportbible