បរទេស៖ យោងតាមការចុះផ្សាយដោយអ្នកកាសែត អ៊ីតាលី លោក Fabrizio Romano បានឱ្យដឹងថា ខ្សែការពារឆ្នើម Ronald Araujo កំពុងតែពិចារណាចង់ចាកចេញពី Barcelona ភ្លាមៗ ដោយសារតែគេមិនសប្បាយចិត្តនឹងស្ថានភាពរបស់ក្លិបបច្ចុប្បន្ន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទន្ទឹមនឹងនេះប្រភពដដែលបានចុះផ្សាយថា ក្លិបគីឡូធ្ងន់របស់ អ៊ីតាលី រហស្សនាមសេះបង្កង់ Juventus កំពុងតែចាប់អារម្មណ៍លើ Ronald Araujo ហើយពួកគេកំពុងប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីពន្លឿនការចុះកុងត្រាយកខ្សែការពារសញ្ជាតិ អ៊ុយរូហ្គាយ វ័យ ២៥ ឆ្នាំរូបនេះពី Barcelona។
គួរបញ្ជាក់ថា Ronald Araujo គឺជាកីឡាករ ដែលត្រូវបានតម្លើងពីថ្នាលយុវជនរបស់ Barca ផ្ទាល់តែម្តង ហើយកិច្ចសន្យារបស់គេជាមួយក្រុមអ្នកមានបុណ្យ គឺនៅសល់ ២ ឆ្នាំទៀត ពោលគឺដល់ខែ មិថុនា ឆ្នាំ ២០២៦៕
ប្រភព៖ Fabrizio Romano