ពន្ធដារ៖ តើអ្នកជាប់ពន្ធត្រូវធ្វើដូចម្តេចដើម្បីអាចស្នើសុំកែតម្រូវលិខិតប្រកាស?

//s9.kh1.co/d9/d974dc1bc938fcfa8774e7426de32a5a52f91fa8.jpg
Khmerhome

 ៣០-មករា-២០២៥ ១០ព្រឹក · ១៩ ម៉ោងមុន

កាន់តែងាយស្រួលជាងមុន ចំពោះអ្នកជាប់ពន្ធដែលបានប្រកាសពន្ធប្រចាំខែនាពេលកន្លងមក ខុសទិន្នន័យ ដោយការភាន់ច្រឡំ ឬភ្លាំងភ្លាត់ ឬមានបំណងធ្វើបច្ចុប្បន្នភាពទិន្នន័យដែលបានប្រកាសរួច អាចស្នើសុំកែតម្រូវលិខិតប្រកាសពន្ធប្រចាំខែបានតាមប្រព័ន្ធគ្រប់គ្រងការប្រកាសពន្ធអាជីវកម្មអនឡាញ (e-Filing) តាមជំហាន

https://s9.kh1.co/__image/w=650,h=433,q=100/10/10bc5b814cafef3f717021f3ba846f156c42620a.jpg
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភ្នំពេញ៖ កាន់តែងាយស្រួលជាងមុន ចំពោះអ្នកជាប់ពន្ធដែលបានប្រកាសពន្ធប្រចាំខែនាពេលកន្លងមក ខុសទិន្នន័យ ដោយការភាន់ច្រឡំ ឬភ្លាំងភ្លាត់ ឬមានបំណងធ្វើបច្ចុប្បន្នភាពទិន្នន័យដែលបានប្រកាសរួច អាចស្នើសុំកែតម្រូវលិខិតប្រកាសពន្ធប្រចាំខែបានតាមប្រព័ន្ធគ្រប់គ្រងការប្រកាសពន្ធអាជីវកម្មអនឡាញ (e-Filing) តាមជំហានដូចខាងក្រោម៖

ជំហានទី១៖ ចូលទៅ “ប្រព័ន្ធគ្រប់គ្រងការប្រកាសពន្ធអាជីវកម្មអនឡាញ e-Filing” រួចជ្រើសរើសមុខងារ “កែតម្រូវលិខិតប្រកាសពន្ធ” បន្ទាប់ មកជ្រើសរើសប្រភេទពន្ធដែលត្រូវកែតម្រូវ រួមមាន៖

- បញ្ជីកែតម្រូវទិនានុប្បវត្តិទិញ-លក់

- បញ្ជីកែតម្រូវពន្ធកាត់ទុក

- បញ្ជីកែតម្រូវពន្ធលើប្រាក់បៀវត្ស និងពន្ធលើប្រាក់បៀវត្សចំពោះអត្ថប្រយោជន៍បន្ថែម។

ជំហានទី២៖ ជ្រើសរើស ទីស្នាក់ការកណ្តាល ឬសាខាសហគ្រាស (ករណីកែតម្រូវការប្រកាសពន្ធរបស់សាខា) បន្ទាប់មកជ្រើសរើសកាលបរិច្ឆេទ រួចចុចប៊ូតុង “កែតម្រូវប្រតិបត្តិការ” តាមតម្រូវការដូចខាងក្រោម៖

- ករណីបន្ថែមប្រតិបត្តិការថ្មី៖ សូមជ្រើសរើសប៊ូតុង “បន្ថែមប្រតិបត្តិការ បន្ទាប់មកបញ្ចូលប្រតិបត្តិការដែលខកខានមិនបានប្រកាសពន្ធ រួចចុចប៊ូតុង “រក្សាទុក

- ករណីកែប្រែប្រតិបត្តិការ៖ សូមជ្រើសរើសប៊ូតុង “កែប្រែប្រតិបត្តិការ បន្ទាប់មកស្វែងរកប្រតិបត្តិការដែលត្រូវកែតម្រូវ រួច ចុចប៊ូតុង “កែប្រែរ” បន្ទាប់មកបញ្ចូលទិន្នន័យកែតម្រូវ រួចចុចប៊ូតុង “រក្សាទុក

- ករណីលុបប្រតិបត្តិការ៖ សូមជ្រើសរើសប៊ូតុង “លុបប្រតិបត្តិការ បន្ទាប់មកស្វែងរកប្រតិបត្តិការដែលត្រូវលុប រួចចុចប៊ូតុង “លុបប្រតិបត្តិការ” ដោយបញ្ចូលមូលហេតុ រួចចុចប៊ូតុង "យល់ព្រម"។

ជំហានទី៣៖ សូមចូលមុខងារ “បង្កើតពាក្យស្នើសុំកែតម្រូវ រួចជ្រើសរើស រូបមន្តក្នុងការគណនាអាករលើតម្លៃបន្ថែម និងកាលបរិច្ឆេទ រួច ចុចប៊ូតុង “ស្វែងរក បន្ទាប់មកពិនិត្យ និងផ្ទៀងផ្ទាត់លើលទ្ធផលកែតម្រូវ ករណីពិនិត្យឃើញថាត្រឹមត្រូវ សូមចុចទឹក ខ្ញុំបាន ពិនិត្យគ្រប់ចំណុច និងធានាថាព័ត៌មានទាំងអស់នៃការកែតម្រូវលិខិតប្រកាសពន្ធនេះ ពិតជាត្រឹមត្រូវប្រាកដមែន រួចចុចប៊ូតុង រក្សាទុក និងដាក់ការស្នើសុំ” នោះលោកអ្នកអាចបោះពុម្ពពាក្យស្នើសុំកែតម្រូវលិខិតប្រកាសពន្ធប្រចាំខែបាន។

ជំហានទី៤៖ ក្រោយពេលដាក់ពាក្យស្នើសុំកែតម្រូវរួចរាល់ លោកអ្នក ត្រូវបង់ប្រាក់ពន្ធតាមលទ្ធផលក្រោយការកែតម្រូវដូចខាងក្រោម៖

- ករណី មានទឹកប្រាក់ពន្ធត្រូវបង់បន្ថែម ឬមិនមានប្រែប្រួលដល់ប្រាក់ពន្ធ លោកអ្នកត្រូវប្រើប្រាស់លេខបារកូដដែលមាននៅ លើពាក្យស្នើសុំកែតម្រូវលិខិតប្រកាសពន្ធប្រចាំខែ ដើម្បីបង់ប្រាក់ពន្ធតាមរយៈប្រព័ន្ធគ្រប់គ្រងបង់ប្រាក់ពន្ធតាមអ (e-Payment System) ឬនៅបញ្ញរធនាគារពាណិជ្ជដែលបានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយពុំចាំបាច់រង់ចាំការឆ្លើយតបពីអគ្គនាយកដ្ឋានពន្ធដារនោះទេ

- ករណី មានឥណទានត្រូវយោង លោកអ្នកត្រូវរង់ចាំការឆ្លើយតបពីអគ្គនាយកដ្ឋានពន្ធដារជាមុនសិន។ ករណីទទួលបានការ អនុញ្ញាតឥណទាន ទើបលោកអ្នកអាចយកមកប្រើប្រាស់សម្រាប់យោងទៅខែបន្តបន្ទាប់បាន៕

ដោយ៖ មឿន ឌីណា (Moeun Dyna)

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T