មានដឹងអត់ថា នៅតាកែវយើងហ្នឹង មានកន្លែងដើរលេងបែបធម្មជាតិប៉ុន្មានកន្លែង?

//s9.kh1.co/fd/fdd00ec27cdde6bcc1ca5d2b966f093a339ec768.png
កន្លែងពេញនិយម

 ២៣-ធ្នូ-២០២០ ១ល្ងាច · ៥ ឆ្នាំមុន

ខេត្តតាកែវ មានកន្លែងដើរលេងច្រើនណាស់ ប៉ុន្តែយើងនឹងមកស្គាល់កន្លែងដើរបែបធម្មជាតិទាំង៤កន្លែងដែលពេញនិយមរបស់ខេត្តតាកែវ។

កម្សាន្ត៖ ខេត្តតាកែវ គឺជាខេត្តមួយ ដែលស្ថិតនៅជិតរាជធានីភ្នំពេញ ដោយមានចម្ងាយផ្លូវត្រឹមតែធ្វើដំណើរ ៧៧គីឡូម៉ែត្រ។ នៅទីនោះ មានកន្លែងកម្សាន្តចំនួន៤កន្លែងធំៗដែលល្បីល្បាញនិងគួរឲ្យចង់ទៅទស្សនា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. ភ្នំតាម៉ៅ

ភ្នំតាម៉ៅ ជាកន្លែងទេសចរណ៍ធម្មជាតិដែលស្ថិតនៅក្នុង ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។ វាមានចម្ងាយផ្លូវ៤០គីឡូម៉ែត្រតាមផ្លូវជាតិលេខ២ ពីរាជធានីភ្នំពេញ។ នៅទីនោះមានភ្នំចំនួន៥មានប្រាសាទបុរាណ២គឺ ប្រាសាទតាម៉ៅ (ភ្នំតាម៉ៅ) ប្រាសាទថ្មដុះ (ភ្នំថ្មដុះ) ភ្នំផ្ដៅពន្ធ ភ្នំឆយ នឹងភ្នំបាំង។ សួនសត្វភ្នំតាម៉ៅ ជាកន្លែងមួយដែលទាក់ទាញភ្ញៀវទេសចរណ៍កម្សាន្តបានច្រើនជាងគេ ដែលទីនោះជាតំបន់ការពារព្រៃឈើនិងអភិរក្សសត្វព្រៃ យើងអាចទៅមើលសត្វជាច្រើនប្រភេទដូចជាដំរី ខ្លា ស្វា ជាដើម។​

សួនសត្វភ្នំតាម៉ៅ
សួនសត្វភ្នំតាម៉ៅ
សួនសត្វភ្នំតាម៉ៅ
សួនសត្វភ្នំតាម៉ៅ
សួនសត្វភ្នំតាម៉ៅ
សួនសត្វភ្នំតាម៉ៅ

២. ភ្នំជីតាពេជ្

កម្សាន្ត៖ ខេត្តតាកែវ គឺជាខេត្តមួយដែលស្ថិតនៅជិតរាជធានីភ្នំដោយមានចម្ងាយផ្លូវត្រឹមតែធ្វើដំណើរ៧៧គីឡូម៉ែត្រ។ នៅទឹនោះមានកន្លែងកម្សាន្តចំនួន៤កន្លែងធំៗដែលល្បីល្បាញនិងគួរឲ្យចង់ទៅទស្សនា។

ភ្នំជីតាពេជ្រជារម្មណីយដ្ឋានបែបវប្បធម៌ធម្មជាតិ ដែលស្ថិតនៅក្នុងភូមិវត្តភ្នំ ឃុំកំពែង ស្រុកគិរីវង់ ខេត្តតាកែវ មានចម្ងាយ២៥គីឡូម៉ែត្រពីផ្លូវជាតិលេខ២ត្រង់ចំណុច វត្តឧទ្ទម្ពរ ខាងជើងផ្សារទន្លាប់១០០ម៉ែត្រ ឆ្ពោះទៅទិសខាងលិចនិង៦៥គីឡូម៉ែត្រពីក្រុងដូនកែវ។ ភ្នំនេះជាកូនភ្នំតូចដែលមានកម្ពស់៤០គីឡូម៉ែត្រ និងមានព្រះពុទ្ធបដិមា១អង្គធំ នៅលើកំពូលភ្នំ កម្ពស់១៣.៥០ម៉ែត្រ​ធ្វើអំពីថ្មភក់។ភ

ភ្នំជីតាពេជ្រ
ភ្នំជីតាពេជ្រ
ភ្នំជីតាពេជ្រ
ភ្នំជីតាពេជ្រ
ព្រះពុទ្ធបដិមា 
ព្រះពុទ្ធបដិមា 

៣. ទឹកជ្រោះផ្អោក

ទឹកជ្រោះផ្អោក ជាទីកម្សាន្តបែបកែច្នៃមានទឹកធ្លាក់ដែលអាចឲ្យភ្ញៀវទេសចរណ៍ងូតទឹកលេង ថតរូបនិង​​មានអាហារដ្ឋានសម្រាប់ទទួលទាន លើសពីនោះទៅទៀត មានទីតាំងលក់វត្ថុអនុស្សាវរីយ៍ (កែច្នៃត្បូងធម្មជាតិ)ផងដែរ។

ទឹកជ្រោះផ្អោក
ទឹកជ្រោះផ្អោក
ទឹកជ្រោះផ្អោក
ទឹកជ្រោះផ្អោក
ទឹកជ្រោះផ្អោក
ទឹកជ្រោះផ្អោក

៤. ភ្នំដា

ភ្នំដា ជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រដ៏ល្បីមួយដែលស្ថិននៅភូមិព្រែកតាផ ឃុំគោកធ្លក ស្រុកអង្គបុរី ខេត្តតាកែវដែលមានចម្ងាយ២០គីឡូម៉ែត្រពីទីរួមខេត្ត។  

ប្រាសាទភ្នំដា
ប្រាសាទភ្នំដា
ប្រាសាទភ្នំដា
ប្រាសាទភ្នំដា
ភ្នំដា
ភ្នំដា
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T