ហេតុអី សៀមរាបល្បី? មានអ្នកចង់ទៅលេងភ្លូកទឹក ភ្លូកដី

//s9.kh1.co/36/361aeba674aec9cea88e65f5d8f2e66c1a4a78bd.jpg
កន្លែងពេញនិយម

 ១៣-មេសា-២០២២ ៨ព្រឹក · ៣ ឆ្នាំមុន

ត្បិតតែខេត្តសៀមរាប ជាទិសដៅទេសចរណ៍ដ៏សំខាន់ ក្នុងស្រុកពិតមែន ប៉ុន្តែខេត្តផ្សេងៗក៏មានរមណីដ្ឋាន និងកន្លែងកម្សាន្តច្រើនស្អាតៗដែរ តើមានមូលហេតុអ្វីខ្លះ ទើបធ្វើឲ្យខេត្តសៀមរាប តែងតែមានភាពល្បីល្បាញនិងមានអ្នកទៅលេងច្រើន?

កម្សាន្ត៖ ប្រិយមិត្តមួយចំនួន ប្រហែលកំពុងត្រៀមខ្លួនរួចជាស្រេច ដើម្បីទៅលេងខេត្តសៀមរាបក្នុងពេលថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំថ្មីខាងមុខនេះ។ ហើយជឿជាក់ថា អ្នកទាំងអស់គ្នាក៏ប្រហែលជាបានជ្រាបដែរថា នៅទីនោះ សម្បូរកន្លែងលេងនិងស្រស់ស្អាតច្រើនស្ទើរមិនអាចរៀបរាប់អស់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ ត្បិតតែខេត្តសៀមរាបជាទិសដៅទេសចរណ៍ដ៏សំខាន់ក្នុងស្រុកពិតមែន ប៉ុន្តែខេត្តផ្សេងៗក៏មានរមណីដ្ឋាន និងកន្លែងកម្សាន្តច្រើនស្អាតៗដែរ តើមានមូលហេតុអ្វីខ្លះ ទើបធ្វើឲ្យខេត្តសៀមរាប តែងតែមានភាពល្បីល្បាញ ហើយមានមនុស្សជាច្រើនចាប់អាម្មណ៍ ចង់ទៅលេងភ្លូកទឹកភ្លូកដីស្ទើរតែរៀងរាល់ឆ្នាំបែបនេះ?

១.មានការរៀបចំរចនាបទទីក្រុងបែបថ្មី

ដូចដែលគ្រប់គ្នាជ្រាបហើយថា ឆ្នាំ ២០២២ នេះ ក្រុងសៀមរាប បានរៀបចំហេដ្ឋារចនាសម្ព័ន្ធថ្មី ស្អាតៗស្ទើរតែគ្រប់ទីកន្លែង ជាហេតុដែលធ្វើឲ្យគ្រប់គ្នាឃើញហើយចង់ទៅលេង។

រូបតំណាង
រូបតំណាង

២.សម្បូរកន្លែងដើរលេង

ក្រៅពីប្រាសាទអង្គរវត្ត ខេត្តមួយនេះពិតជាមិនខ្វះកន្លែងដើរលេង កន្លែងកម្សាន្ត ពោលគឺប្រសិនបើអ្នកទេសចរមានពេលទៅលេង ១សប្ដាហ៍ក៏ស្ទើរតែដើរមិនសព្វកន្លែងផង។

រូបតំណាង
រូបតំណាង

៣.កន្លែងលេងនីមួយៗស្អាតសម្បូរបែប

នៅខេត្តនេះ បើបានទៅលេងកន្លែងកម្សាន្តនីមួយៗ ពិតជាមិនខកបំណង ព្រោះតែនៅទីនេះសម្បូរទាំងភ្ញៀវជាតិ និងអន្តរជាតិ ដូច្នេះហើយទើបការរៀបចំសុទ្ធតែធ្វើឡើងយ៉ាងទាន់សម័យ។

រូបតំណាង
រូបតំណាង

៤.ជាខេត្តដែលមានទិសដៅទេសចរណ៍បែបប្រវត្តិសាស្រ្ត

ពិតណាស់ ខេត្តមួយនេះ សម្បូរប្រាសាទបុរាណស្ទើរតែរាប់មិនអស់ ដូច្នេះក៏ជាផ្នែកមួយដែលអាចទាក់ទាញអ្នកទេសចរឲ្យទៅកម្សាន្តបាន ហើយថែមទាំងអាចទៅទទួលចំណេះដឹងអំពីប្រវត្តិសាស្រ្តខ្មែរបានផងដែរ។

រូបតំណាង
រូបតំណាង

៥.ប្រជាជនក្នុងតំបន់មានការស្វាគមន៍យ៉ាងរាក់ទាក់

ការស្វាគមន៍ក៏ជាផ្នែកមួយដ៏សំខាន់បំផុតដែលអាចទាក់ទាញអ្នកទេសចរ។ ហើយអ្នកខេត្តសៀមរាបមួយចំនួន សុទ្ធតែគួរឲ្យចង់រាប់អាន សម្ដីពីរោះ ប្លែកត្រចៀកខុសពីអ្នកខេត្តផ្សេងៗ។

រូបតំណាង
រូបតំណាង

៦.ជ្រួលជ្រើមតាមគ្នា 

ចំណុចនេះក៏ជាចំណែកមួយដែរ ព្រោះថា ដោយសារតែនៅទីនោះ ភាពទាក់ទាក់ច្រើន ដូច្នេះនៅពេលដែល មានអ្នកបានទៅលេងគឺតែងតែថតរូបស្អាតៗ ប្លែកភ្នែក បង្អួតដល់មិត្តភក្ដិពីម្នាក់ទៅម្នាក់ មិនថាតែតាមបណ្ដាញសង្គម និងនៅខាងក្រៅ ទើបធ្វើឲ្យពួកគេទាំងនោះ ជ្រួលច្របល់ចង់ទៅ ភ្លូកទឹកភ្លូកដីបែបនេះ។

រូបតំណាង
រូបតំណាង

រូបភាពពី៖ តោះទៅលេង សៀមរាប-Let's Go To Siem Reap

Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T