នៅផ្ទះស្ត្រេស ម៉េចមិនដើរលេងខ្លះ? កន្លែងកម្សាន្តបែបធម្មជាតិមួយនេះ ទេសភាពស្អាត ស្ងប់ស្ងាត់ល្អទៀត

//s9.kh1.co/f2/f24515b00c1456bf341308ba1279b22f3763100c.jpg
កន្លែងពេញនិយម

 ២៦-មករា-២០២២ ៤ល្ងាច · ៣ ឆ្នាំមុន

ទីនេះមានទាំងបរិយាកាសល្អបរិសុទ្ធ មានទឹកបឹងជាប់ជើងភ្នំ មានវាលស្មៅពណ៌បៃតង បូកនឹងការរៀបចំតុបតែង កែច្នៃបន្ថែមខ្លះៗទៀតនោះ មើលទៅទិដ្ឋភាពផ្ទៃបឹងទាំងមូលពិតជាស្រស់ស្អាត ស្រស់ស្រាយ គួរឲ្យចង់ទៅលេងតែម្ដង។

លំហែ៖ ជឿជាក់ថា មួយរយៈធំមកនេះ ប្រិយមិត្តប្រាកដជាស្មុគស្មាញ គិតច្រើនរហូតស្ត្រេស ដោយសារតែបញ្ហាវិបត្តិកូវីដ១៩ ទើបធ្វើឲ្យគ្រប់គ្នានៅតែក្នុងផ្ទះមិនសូវហ៊ានចេញដើរហើរទៅណាលំហែកាយ ជួបជុំគ្រួសារបន្ទាប់ពីសម្រាកពីការងារនោះឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដូច្នេះ ថ្ងៃនេះផងដែរ Admin នឹងនាំអារម្មណ៍ប្រិយមិត្តទាំងអស់គ្នា មកស្គាល់ទីតាំងរបស់កន្លែងកម្សាន្តបែបធម្មជាតិមួយនៅក្នុងទឹកដីខេត្តកំពត ដែលទីនេះពិតជាអាចធ្វើឲ្យអស់លោកអ្នករំសាយអារម្មណ៍តានតឹងបាន ដោយកន្លែងកម្សាន្តនេះមានឈ្មោះថា «រមណីដ្ឋានទំនប់ម្លិច»។

ដោយក្នុងនោះផងដែរ បើយើងនិយាយជារួមទៅ ទីនេះគឺជាបឹងធម្មជាតិមួយដែលបង្កប់នូវរឿងរ៉ាវបែបប្រវត្តិសាស្រ្តកាលពីសម័យខ្មែរក្រហម ហើយវាមានទាំងបរិយាកាសល្អបរិសុទ្ធ មានទឹកបឹងជាប់ជើងភ្នំ មានវាលស្មៅពណ៌បៃតង បូកនឹងការរៀបចំតុបតែង កែច្នៃបន្ថែមបើកជារបរអាជីវកម្មពីប្រជាជនរស់នៅតំបន់នោះ មើលទៅទិដ្ឋភាពផ្ទៃបឹងទាំងមូលពិតជាស្រស់ស្អាត ស្រស់ស្រាយ គួរឲ្យចង់ទៅលេងតែម្ដង។

គួរបន្ថែមផងដែរថា «រមណីដ្ឋានទំនប់ម្លិច» នេះ មានទីតាំងនៅចន្លោះខេត្តតាកែវ និង ខេត្តកំពត ដែលស្ថិតនៅឃុំជ្រេស ស្រុកជុំគីរី ខេត្តកំពត។ មានចម្ងាយប្រមាណជា ៩០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ និងត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ៣ ក៏បាន តាមផ្លូវជាតិលេខ ៤១ ក៏បាន៕

សូមទស្សនារូបភាពខាងក្រោម៖ 

រូបភាពពី៖ The 1995-រត្ន័

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T