កម្សាន្ត៖ ខេត្តបាត់ដំបងជាខេត្តមួយដែលសម្បូរ ទៅដោយរមណីយដ្ឋានធម្មជាតិជាច្រើនដែលទាក់ទាញភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិទៅលេងកម្សាន្ត។ កាលពីខែសីហាកន្លងទៅនេះ ខេត្តបាត់ដំបងបានកើនកន្លែងទេសចរណ៍កន្លែងទៀតដែលមានឈ្មោះថា ភ្នំ៥៣ មានទីតាំងស្ថិតនៅ ភូមិភ្នំព្រឹក ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ ភ្នំ៥៣ ជាកន្លែងរមណីយដ្ឋានកែច្នៃថ្មីមួយអាចឲ្យបងប្អូនមកលេងកម្សាន្ត លំហែអារម្មណ៍ជាមួយនឹងទេសភាពយ៉ាងស្រស់ស្អាតនៅលើភ្នំ និងមានសួនស្អាតៗសម្រាប់ថតរូប មានរូងភ្នំ ជាពិសេសមានទឹកជ្រោះ៥៣ផងដែរ។ ខាងក្រោមគឺជាទេសភាពនៅរមណីយដ្ឋានភ្នំ៥៣៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស





