កម្សាន្ត៖ កៀនស្វាយក្រៅ ជារមណីយដ្ឋានមួយដែលស្ថិតនៅក្នុងស្រុកកៀនស្វាយ មានចម្ងាយផ្លូវពីទីក្រុងភ្នំពេញ ១៩គីឡូម៉ែត្រ។ នៅទីនោះមានរមណីយដ្ឋានកម្សាន្តមួយកន្លែងដែលគេស្គាល់ថា កៀនស្វាយ ដើម្បីធ្វើដំណើរទៅដល់កៀនស្វាយ ភ្ញៀវទេសចរត្រូវធ្វើដំណើរតាមផ្លូវជាតិលេច១ ដោយឆ្លងកាត់ស្ពានព្រះមុនីវង្ស រហូតដល់ចម្ងាយផ្លូវ១៩គីឡូម៉ែត្រ មានផ្លូវលំនៅខាងឆ្វេងដៃដែលមានក្លោងទ្វារវត្ត កៀនស្វាយក្រៅ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សធ្វើដំណើរតាមផ្លូវលំនោះ ចម្ងាយប្រហែល៣គីឡូទៀតនឹងទៅដល់វត្តអារាមហើយ ចេញពីវត្តនោះប្រមាណ១០០ម៉ែត្រ អ្នកនឹងទៅដល់គោលដៅកម្សាន្តកៀនស្វាយក្រៅ។ នៅទីនោះជារមណីយដ្ឋានធម្មជាតិដែលមានម្លប់ដើមឈើធំៗដែលជាម្លប់ត្រជាក់ត្រឈឹងត្រឈៃ និងមានដំណាំចំការ ដំណាំហូបផ្លែរបស់កសិករជាច្រើនទៀតដែលពឹងផ្អែកលើប្រភពទឹកទន្លេខ្ទប បែកចេញពីទន្លេមេគង្គ។ ដងទន្លេខ្ទបនេះហើយដែលជាទីកម្សាន្តមានដើមឈើតូចធំអមមាត់ទឹកដែលផ្ដល់នៅម្លប់ដ៏ធំល្វឹងល្វើយដល់ភ្ញៀវទេសចរមកស្រូបយកខ្យល់បរិយាកាសបរិសុទ្ធនិងធម្មជាតិដ៏ស្រស់បំព្រង។ លើសពីនោះទៅទៀត ភ្ញៀវទេសចរអាចជិះទូកលេងកម្សាន្តនិងទទួលទាននូវអាហារឆ្ងាញ់ៗជាច្រើនរបស់បងប្អូនអ្នកស្រុកកៀនស្វាយ។
ទិដ្ឋភាពរមណីយដ្ឋានកៀនស្វាយក្រៅ៖




