ភ្នំពេញ៖ អាជីវកម្មបោះដុំលក់រាយ កាន់តែមានការកើនឡើងព្រោះបច្ចុប្បន្ន មនុស្សតាមជនបទ ស្រែចម្ការបានងាកមករកសុី លក់ដូរនៅផ្សារ ឬតាមអនឡាញវិញហើយ។ អ្នកខ្លះចង់ចំណាយទុនរកសុីដំបូង ប៉ុន្តែមិនចង់ទិញផលិតផលពីក្រុមហ៊ុនដែលមាន តម្លៃថ្លៃនិងមិនសូវមានម៉ូតច្រើនបែបអោយជ្រើសរើស។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សខាងក្រោមជាផ្សារបោះដុំល្បីៗ នៅភ្នំពេញសម្រាប់អ្នកមិនធ្លាប់មកបានស្គាល់!
1. ផ្សារអូរឫស្សី
ផ្សារនេះស្ថិតនៅកណ្តាលក្រុង មានទាំងសណ្ឋាគារ ចំណតឡាន ពិសេសគឺមានតូបលក់ទំនិញចម្រុះគ្រប់ប្រភេទតាំងពីសម្ភារៈផ្ទះបាយ គ្រឿងផ្សំម្ហូប គ្រឿងអេឡិចត្រូនិច សម្លៀកបំពាក់ ស្បែកជើង និយាយរួមគឺទំនិញគ្រប់ប្រភេទក្នុងតម្លៃបោះដុំ។
2. ផ្សារអូឡាំពិក
ផ្សារនេះមានលក់ឥវ៉ាន់បោះដុំចម្រុះ ល្បីបំផុតលើសម្លៀកបំពាក់ ដោយនាំយកម៉ូតថ្មីៗ ទាន់សម័យបំផុតមកលក់ សម្រាប់គ្រប់វ័យ។ គ្រឿងសម្អាងបោះដុំនៅផ្សារនេះក៏មានច្រើនមិនអន់ដែរ មានភាពងាយស្រួលក្នុងការដើររើសព្រោះផ្លូវដើរធំ។
3. ផ្សារបឹងកេងកង
បោះដុំខោអាវ ស្បែកជើង ពិសេសគឺរបស់ជជូស ផ្សារនេះមិនអោយខកចិត្តឡើយ។ ផ្សារបឹងកេងកងមានទំហំតូចជាងផ្សារខាងលើ ប៉ុន្តែនៅតែពេញនិយមព្រោះតម្លៃសមរម្យ មិនផ្តោតតែបោះដុំ ទោះទៅទិញរាយធម្មតាក៏នៅតែថោកដែរ។