ស្អាតអស្ចារ្យ បើកបង្ហាញសួនព្រះរាជដំណាក់ក្រុងសៀមរាប កែលម្អជិតរួចរាល់ហើយ

//s9.kh1.co/36/362a10fceab768678f245147cc26e5aa46903b36.png
កន្លែងពេញនិយម

 ២៣-កក្កដា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

សួនព្រះរាជដំណាក់នៅក្នុងក្រុងសៀមរាបបានសាងសង់ជិតរួចរាល់ហើយ ជាពិសេសបានបើកជាសាធារណៈដល់ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិបានទៅលេងកម្សាន្ត។

សៀមរាប៖ ខេត្តសៀមរាប ជាតំបន់ប្រវត្តិសាស្ត្រនិងជាតំបន់ទេសចរណ៍ដែលមានភ្ញៀវជាតិនិងអន្តរជាតិទៅលេងកម្សាន្ត។ ក្រៅពីតំបន់ប្រាសាទអង្គរនានា នៅកណ្ដាល ក្រុងសៀមរាប មានសួនច្បារដ៏ស្រស់ស្អាតមួយ គឺ សួនព្រះរាជដំណាក់ ដែលកំពុងកែលម្អឲ្យស្អាតសារជាថ្មី។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សួនព្រះរាជដំណាក់
សួនព្រះរាជដំណាក់

សួនព្រះរាជដំណាក់ ស្ថិតនៅលើផ្លូវជាតិលេខ៦ មានទីតាំងនៅចំកណ្ដាលក្រុងសៀមរាប ដែលងាយស្រួលសម្រាប់ភ្ញៀវទេសចរណ៍ឈានចូលលេងកម្សាន្ត។ សួននេះ បានដំណើរការជួសជុលតាំងពីថ្ងៃទី ២៦ ខែកុម្ភះ ឆ្នាំ២០២០ កន្លងទៅ ហើយគម្រោងការសាងសង់នឹងបញ្ចប់ឲ្យបាននៅក្នុងឆ្នាំ២០២១នេះ។ 

សួនព្រះរាជដំណាក់
សួនព្រះរាជដំណាក់

សួនច្បារមួយនេះ នឹងមាន​រៀបចំ​នៅ​របង​ក្លោងទ្វារ​សួនច្បារ​ការសាងសង់​ផ្លូវ​ថ្មី​ដើម្បី​សម្រួល​ចរាចរ​  ពិសេសលើកសោភណ្ឌភាពទីក្រុង និងដើម្បីទាក់ទាញភ្ញៀវទេសចរណ៍។ បើទោះបី សួនព្រះរាជដំណាក់ មិនទាន់កែលម្អរួច១០០ភាគរយក៏ដោយ ប៉ុន្តែវាបានលេចចេញជារូបរាងដ៏ស្រស់ស្អាត ត្រៀមចាំបងប្អូនអ្នកដំណើរកម្សាន្តទៅថតរូបលេងយ៉ាងសប្បាយផងដែរ៕ 

សួនព្រះរាជដំណាក់
សួនព្រះរាជដំណាក់
សួនព្រះរាជដំណាក់
សួនព្រះរាជដំណាក់
សួនព្រះរាជដំណាក់
សួនព្រះរាជដំណាក់
សួនព្រះរាជដំណាក់
សួនព្រះរាជដំណាក់

ប្រភព៖ តោះទៅលេង សៀមរាប-Let's Go To Siem Reap

Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T