ភ្នំឧដុង្គជិតបង្កើយ ពេលណាបានទៅលេង?

//s9.kh1.co/f0/f04eaf032354166e160369d7baefdc2ed113c898.jpg
កន្លែងពេញនិយម

 ១៥-ឧសភា-២០២៣ ២ល្ងាច · ២ ឆ្នាំមុន

បានទៅលេង ទៅភ្លក្សមុខម្ហូបតាមដងផ្លូវ នៅភ្នំឧដុង្គ ធានាថាពេលបានទៅលេង ទៅញ៉ាំម្ដងហើយ គឺច្បាស់ជាចង់ទៅម្ដងទៀតជាក់ជាមិនខាន។

លំហែ៖ ពិតណាស់ ភ្នំឧដុង្គ ឬភ្នំព្រះរាជ្យទ្រព្យ ឬយើងអាចហៅម្យ៉ាងទៀតថា ភ្នំអដ្ឋរស្ស មានទីតាំងភូមិសាស្រ្តស្ថិតនៅក្នុងឃុំផ្សារដែក និងឃុំភ្នំបាត ស្រុកពញាឭ ខេត្តកណ្តាល។ និងមានចម្ងាយប្រមាណ ៤០គីឡូម៉ែត្រពីភាគពាយព្យនៃរាជធានីភ្នំពេញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាពពីភ្នំឧដុង្គ
រូបភាពពីភ្នំឧដុង្គ

ជាមួយគ្នានេះ គោលដៅដែលគ្រប់គ្នាតែងតែទៅលេងនៅភ្នំឧដុង្គនេះ គឺគេទៅដើម្បីទៅទស្សនាទេសភាពពីលើកំពូលភ្នំដែលអាចមើលមកក្រោមឃើញមានវាលស្រែ ផ្ទះប្រជាជនយ៉ាងត្រជាក់ភ្នែក និងទៅដើម្បីអុជធូបបួងសួងសុំសេចក្ដីសុខនៅពីមុខព្រះសក្យមុនីចេតិយ ដ៏ធំនៅលើកំពូលភ្នំឧដុង្គជ្រុងខាងជើង ដែលមើលទៅឃើញធំខ្ពស់ និងមានភាពស្រស់បំព្រងស្អាតខ្លាំងមែន។

ក្រៅពីនេះ បន្ទាប់ពីចុះពីលើភ្នំវិញ អ្នកទេសចរភាគច្រើន ក៏មិនភ្លេចឈានចូលទិញម្ហូបអាហារដែលលក់នៅតាមដងផ្លូវ ដែលមានអាហារបែបសាមញ្ញៗ មានរសជាតិឈ្ញុយឆ្ងាញ់ តម្លៃសមរម្យ ហើយក៏មានតូបលក់តូចៗតម្រៀបជួរគ្នាក្បែរមាត់ផ្លូវជាច្រើនមុខ ​ដែលមានសុទ្ធតែម្ហូបបែបស្រុកស្រែ ធានាថាពេលបានទៅលេង ទៅញ៉ាំម្ដងហើយ គឺច្បាស់ជាចង់ទៅម្ដងទៀតជាក់ជាមិនខាន៕

ទស្សនារូបភាពខាងក្រោម៖

រូបភាពពីភ្នំឧដុង្គ
រូបភាពពីភ្នំឧដុង្គ
រូបភាពពីភ្នំឧដុង្គ
រូបភាពពីភ្នំឧដុង្គ
រូបភាពពីភ្នំឧដុង្គ
រូបភាពពីភ្នំឧដុង្គ
រូបភាពពីភ្នំឧដុង្គ
រូបភាពពីភ្នំឧដុង្គ
រូបភាពពីភ្នំឧដុង្គ
រូបភាពពីភ្នំឧដុង្គ
រូបភាពពីភ្នំឧដុង្គ
រូបភាពពីភ្នំឧដុង្គ
រូបភាពពីភ្នំឧដុង្គ
រូបភាពពីភ្នំឧដុង្គ
រូបភាពពីភ្នំឧដុង្គ
រូបភាពពីភ្នំឧដុង្គ
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T