ទីកន្លែង៖ ប្រាសាទភ្នំដា គឺជារមណីដ្ឋានទេសចរណ៍បែបប្រវត្តិសាស្ត្រមួយដែលក៏សាងឡើងនៅក្នុងទស្សវត្សទី៦ និងសតវត្សទី១១ ដោយព្រះបាទរុទ្រវរ្ម័ន និង ព្រះបាទសូរ្យវរ្ម័នទី១។ ប្រាសាទភ្នំដា ជារមណីយដ្ឋានទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ ដែលជាទីកន្លែងកើតមានប្រវត្តិសាស្ត្រដ៏គួរឲ្យចាប់អារម្មណ៍អំពីប្រវត្តិនៃការកកើតឡើងដំបូងបង្អស់នូវទឹកដីប្រទេសកម្ពុជាក្នុងសម័យកាលដ៏យូរលង់ណាស់មកហើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សរមណីយដ្ឋានទេសចរណ៍ភ្នំដា ស្ថិតនៅខាងកើតទីរួមខេត្តតាកែវ ក្នុងភូមិព្រែកតាផ ឃុំគោកធ្លក ស្រុកអង្គរបូរី ខេត្តតាកែវ ដែលមានចម្ងាយ ២៥គីឡូម៉ែត្រតាមផ្លូវទឹក និង៦៥គីឡូម៉ែត្រតាមផ្លូវគោកពីទីរួមខេត្តតាកែវ។ មិនតែប៉ុណ្ណោះ ទីកន្លែងមួយនេះមានចម្ងាយត្រឹមតែ១០២គីឡូម៉ែត្រពីទីក្រុងភ្នំពេញ។
កាន់តែងាយស្រួល នៅពេលភ្ញៀវទេសចរណ៍ធ្វើដំណើរមកដល់ទីរួមខេត្តតាកែវ លោកអ្នកអាចធ្វើដំណើរបន្ដទៅប្រាសាទភ្នំដា ដោយកង់ ម៉ូតូ រថយន្តតាមផ្លូវគោក និងទូក អូប័រតាមផ្លូវទឹក។ នៅពេលដែលទៅដល់គោលដៅ ធានាថាមិនខកបំណង ពីព្រោះតែទេសភាពជុំវិញភ្នំក៏មានសម្រស់គួរឱ្យគយគន់ នារដូវវស្សាព័ទ្ធជុំវិញទៅដោយទឹកទឹកធំល្ហល្ហេវដូចជាសមុទ្រ ហើយនៅរដូវប្រាំងគឺជាវាលស្រែធំល្វឹងល្វើយមើលដាច់កន្ទុយភ្នែក៕
ប្រភព៖ My Past / អតីតកាលរបស់ខ្ញុំ