កម្សាន្ត៖ ជាការពិតណាស់ លោក Mark Zuckerberg ដែលជាម្ចាស់ក្រុមហ៊ុន Facebook កំពុងតែមានទំនាស់ពាក្យសម្ដីជាមួយនឹង លោក Elon Musk ដែលជាម្ចាស់ក្រុមហ៊ុន App Twitter។ ជាពិសេស Mark បាននិយាយឌឺដងទៀតថា Twitter មិនមែនជាដៃគូប្រជែងរបស់ Facebook ឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សថ្មីៗនេះ CEO វ័យក្មេងរូបនេះ ក៏បានប្រកាសបញ្ចេញ App មួយដ៏ថ្មីស្រឡាង ដែលស្រដៀងនឹង Twitter ដែរ ដែលនឹងធ្វើជាដៃគូប្រកួតប្រជែងគ្នា។ នៅក្នុងនោះ App ថ្មីនេះ ឈ្មោះថា Threads ដែលវាជាបណ្ដាញសង្គមមួយត្រូវបានផលិតឡើងដោយ ក្រុមការងាររបស់ Instagram ដែលជាស្រឡាយរបស់ Facebook ដែរ។
បន្ថែមពីនោះ Threads ជាកម្មវិធីបណ្ដាញសង្គមមួយ មិនខុសពី Twitter ប៉ុន្មានដែរ ដែលអ្នកប្រើប្រាស់អាចបង្ហោះសារជាអក្សរបានដល់ទៅ៥០០ពាក្យ រូបភាព និង វីដេអូបានជាង៥នាទី។ លើសពីនោះ អ្នកប្រើប្រាស់អាចភ្ជាប់ កម្មវិធីនេះ ទាញយកគណនីចាស់ពី Instagram បាន បើសិនជាអ្នកចង់ប្រើគណនីដ៏ដែលដូចទៅនឹងគណនី Instagram របស់អ្នក។
ជុំវិញការបញ្ចេញនូវកម្មវិធីប្រើប្រាស់ថ្មីស្រឡាងមួយនេះផងដែរ ត្រូវបានគេសន្និដ្ឋានថា លោក Mark ចង់កាច់បំបាក់ ក្រុមហ៊ុន Twitter វាយលុកយកទីផ្សារមកក្ដោបក្ដាប់ទាំងអស់៕
ប្រភព៖ Internet