កម្សាន្ត៖ គួរឲ្យសរសើរ បញ្ញវន្តស្រ្តីទាំង ៣រូប ជានិស្សិតបញ្ចប់ការសិក្សា ជំនាញថាមពលនុយក្លេអ៊ែរស៊ីវិល ជំនាន់ទី០២ នៃគម្រោងអភិវឌ្ឍធនធានមនុស្សរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីអាចឈានទៅសម្រេចបានការអភិវឌ្ឍន៍វិស័យថាមពលនុយក្លេអ៊ែរស៊ីវិលនៅកម្ពុជានាពេលខាងមុខ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សស្ត្រីកូនខ្មែរ៣រូប បានបង្ហាញនូវភាពអស្ចារ្យជូនមាតុភូមិដោយក្នុងនេះបានរៀនបញ្ចប់ការសិក្សាផ្នែកនុយក្លេអ៊ែរស៊ីវិលដំបូងគេបង្អស់ប្រកបដោយជោគជ័យពីប្រទេសរុស្ស៊ី។ នេះបើតាមការចុះផ្សាយរបស់ក្រសួងបរិស្ថានកាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣។
ទន្ទឹមនឹងនោះ មជ្ឈមណ្ឌល CAM-ATOM បានសម្តែងនូវសេចក្តីរីករាយ និងអបអរសាទរជូនចំពោះកញ្ញា ទិត្យម៉ារីណែត កញ្ញា សុីវ គីមលី កញ្ញា ណោង ជាលីណា និងលោក ញូង ម៉ានិត ដែលបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រ ជំនាញ Nuclear Power Engineering and Thermal Physics (ជំនាញនុយក្លេអ៊ែរស៊ីវិល) ដោយជោគជ័យពីសាកលវិទ្យាល័យលំដាប់កំពូលទាំងពីរគឺ សាកលវិទ្យាល័យ Bauman Moscow State Technical University ទីក្រុង Moscow និងសាកលវិទ្យាល័យ National Research Nuclear University MEPhI ទីក្រុង Obninsk សហព័ន្ធរុស្ស៊ី៕