ចង់ទៅលេងគីរីរម្យ តែមិនដឹងថាទៅកន្លែងណា មកមើលទីតាំងទាំងនេះបាន

//s5.kh1.co/96/9622fdb6526cd0bee213c671c707f43a52a757d2.jpg
កន្លែងពេញនិយម

 ២៩-មិថុនា-២០២០ ៤ល្ងាច · ៥ ឆ្នាំមុន

មិនពិបាកទៀតទេ សម្រាប់អ្នកដែលចង់ទៅលេង ឧទ្យានជាតិគីរីរម្យ ហើយមិនដឹងថាត្រូវទៅកន្លែងមួយណាទើបល្អ និងសប្បាយបំផុត ថ្ងៃនេះយើងនឹងទៅស្គាល់ទាំងអស់គ្នា។

កម្សាន្ត៖  ​ដូចដែលប្រិយមិត្តបានដឹងហើយថា ឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគីរីរម្យ ឬយើងហៅកាត់ត្រឹម ឧទ្យានជាតិគីរីរម្យ គឺជាទីស្ថានដ៏បរិសុទ្ធមួយកន្លែង ចាប់កំណើតឡើងក្នុងខេត្តកំពង់ស្ពឺ ដែលមានចម្ងាយមិនឆ្ងាយពីភ្នំពេញ ប៉ុន្មានទេ។ ទីនេះជាតំបន់ខ្ពង់រាបមួយ ដែលមានព្រៃឈើយ៉ាងក្រាស់ ពិសេសមានសម្បូរទៅដោយដើមស្រល់ដុះច្រូងច្រាង អមនឹងវាលស្មៅបៃតងពណ៌ខ្ចីគ្រប់រដូវកាល លាយឡំនឹងខ្យល់អាកាសយ៉ាងត្រជាក់ ត្រចះត្រចង់ គួរជាទីរមនា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលពិសេសនៅក្នុងតំបន់ ឧទ្យានជាតិនេះ មិនត្រឹមតែមានទេសភាពនៃដើមស្រល់ធម្មជាតិតែមួយមុខនោះទេ យើងឃើញថា ក្នុងតំបន់ឧទ្យានទាំងមូល ថែមទាំងមានកន្លែងកម្សន្តជាច្រើនកន្លែងទៀត ដែលបច្ចុប្បន្ន កំពុងតែទទួលបានអ្នកទេសចរណ៍ពីគ្រប់ខេត្តគ្រប់ក្រុង ទៅទស្សនា កម្សាន្តច្រើនមិនដាច់ផងដែរ។  ជាពិសេសអ្នកដែលរស់នៅតាមទីប្រជុំជននានា ច្បាស់ណាស់ថា ពិតជាមានអារម្មណ៍តប់ប្រមល់ ធុញទ្រាន់នឹងបរិយាកាសនៅក្នុងទីក្រុងខ្លាំង ដែលមួយថ្ងៃមួយថ្ងៃ មានឃើញសុទ្ធតែអាគារខ្ពស់ សម្លេងរថយន្តលាន់រំខាន ទាំងយប់ទាំងថ្ងៃ ដែលធ្វើឲ្យអារម្មណ៍របស់យើង កាន់តែតានតឹងថែមមួយកម្រិតផងដែរ។ ដូច្នេះហើយ ពួកគាត់តែងតែព្យាយាមរកកន្លែងណាដែលស្ងប់ស្ងាត់ ស្រស់ស្រាយ ដែលមានបរិយាសកាសល្អ ពោរពេញដោយធម្មជាតិ សម្រាប់លំហែអាម្មណ៍ជាមួយគ្រួសារ គឺតែងតែនឹកដល់ ឧទ្យានជាតិគីរីរម្យ មិនដែលខាន។  

យ៉ាងណាមិញ ក្នុងតំបន់ឧទ្យានជាតិនេះទាំងមូល ពិតជាមានកន្លែងកម្សាន្តច្រើន ហើយប្រិយខ្លះក៏បានដឹង និងមួយចំនួនទៀតក៏មិនទាន់បានស្គាល់នៅឡើយទេ ថាតើ ក្នុងតំបន់ឧទ្យានជាតិគីរីរម្យនេះ មានកន្លែងកម្សាន្តសប្បាយៗប៉ុន្មានខ្លះ? ដូច្នេះថ្ងៃនេះ ប្រសិនបើប្រិយមិត្តណាដែលមិនទាន់ដឹងថាត្រូវទៅលេងកន្លែងណាមួយ ក្នុងតំបន់គីរីរម្យនេះ តោះយើងនឹងទៅស្គាល់ទាំងអស់គ្នា ដែលមានដូចខាងក្រោម៖

១.ថ្មលយ

ទីនេះ មាន​ទីតាំង​នៅ​ជិត​ជ្រោះ​ផ្ដាច់​ព្រលឹង​ នៃ​តំបន់​ឧទ្យាន​ជាតិ​គិរីរម្យ​ដែរ បើ​យើងបានទៅលេងទីនោះ យើងច្បាស់ជាបានស្រូបយកខ្យល់អាកាសពីលើកំពូលភ្នំបានយ៉ាងបរិសុទ្ធ ពិសេសលោកអ្នកនឹងបានឃើញរូបភាពដ៏ស្រស់ស្អាតបំផុត នៅពេលដែល វេលាថ្ងៃរៀបលិចផ្ទាល់តែម្ដង។ រូបភាពពី៖ ថ្មលយគីរីរម្យ

ថ្មលយ
ថ្មលយ
ថ្មលយ
ថ្មលយ

២.ជ្រោះផ្ដាច់ព្រលឹង

ត្បិតតែថាទីនេះ មានឈ្មោះហាក់បីដូចជាគួរឲ្យខ្លាចបន្តិចមែន ប៉ុន្តែនៅទីនេះមិនមានអ្វីដែលគួរឲ្យខ្លាចដូចជាឈ្មោះនោះទេ។ ទីនេះ ជាកន្លែងដ៏ស្ងប់ស្ងាត់បំផុត និងពោរពេញទៅដោយដើមស្រល់ជាច្រើនរាប់មិនអស់ ដែលល្អបំផុតសម្រាប់អ្នកចូលចិត្ត ដំណើរបែបផ្សងព្រេង ទៅបោះតង់នៅទីនោះបាន។ រូបភាពពី៖ Solo Travel

ជ្រោះផ្ដាច់ព្រលឹង
ជ្រោះផ្ដាច់ព្រលឹង
ជ្រោះផ្ដាច់ព្រលឹង
ជ្រោះផ្ដាច់ព្រលឹង
ជ្រោះផ្ដាច់ព្រលឹង
ជ្រោះផ្ដាច់ព្រលឹង

៣.តំបន់បឹងចម្ការតែ

ជាកន្លែងដែលភ្ញៀវទេសចរណ៍ ដែលមានបំណងទៅបោះតង់ គឺតែងតែនឹកឃើញមុនគេដល់ទីនេះ ព្រោះថា កន្លែងនេះ វានៅជិតប្រភពទឹកច្រើន ងាយស្រួលក្នុងការប្រើប្រាស់ ពិសេសវាមានបរិយាកាសស្ងប់ស្ងាត់ល្អ និងថែមទាំងស្រស់ស្អាតទៀតផង។ រូបភាពពី៖ Cambodia Exploration

តំបន់បឹងចម្ការតែ
តំបន់បឹងចម្ការតែ
តំបន់បឹងចម្ការតែ
តំបន់បឹងចម្ការតែ
តំបន់បឹងចម្ការតែ
តំបន់បឹងចម្ការតែ

៤.ទឹកធ្លាក់ទី១

ទីនេះ ល្អសម្រាប់អ្នកដែល មកកម្សាន្តបែបវិលល្ងាច ដោយពួកគាត់អាច ទៅទីនេះ ដើម្បីងូតទឹកលេង ដែលមានហូរធ្លាក់តាមជ្រលងថ្ម យ៉ាងត្រជាក់ ពិសេស ទីនេះក៏មាន ក្យុសសម្រាប់ជាកន្លែងសម្រាកទទួលទានអាហាររបស់អ្នកស្រុកនៅទីនោះ យ៉ាងឈ្ងុយឆ្ងាញ់ រីឯតម្លៃសមរម្យអាចទទួលយកបានផងដែរ។ រូបភាពពី៖ ក្រុមទេសចរណ៍

ទឹកធ្លាក់ទី១
ទឹកធ្លាក់ទី១
ទឹកធ្លាក់ទី១
ទឹកធ្លាក់ទី១

៥.វី គីរីរម្យ រីស៊ត

ជាទីកន្លែងសម្រាប់សម្រាករបស់ក្រុមហ៊ុនឯកជន ដែលបានសាងសង់ឡើងក្នុងតំបន់ឧទ្យានជាតិនេះដែរ ដោយកន្លែងនេះ ក៏បានទាក់ទាញភ្ញៀវទេសចរណ៍ច្រើនណាស់ដែរ ព្រោះថាទីនោះបាន រៀបចំជាអាហារដ្ធាន អាងហែលទឹក និងច្នៃប្រឌិតបានយ៉ាងស្រស់ស្អាតផងដែរ។   រូបភាពពី៖ ក្រុមទេសចរណ៍

វី គីរីរម្យ រីស៊ត
វី គីរីរម្យ រីស៊ត
វី គីរីរម្យ រីស៊ត
វី គីរីរម្យ រីស៊ត

៦.សាលាដូង

ទីនេះ ជាទីកន្លែងមួយ ដែលមានការកែច្នៃផលិតផលធ្វើពីសំរាម ដែលមានដូចជាសំបកដប កំប៉ុងភេសជ្ជៈផ្សេង កែច្នៃលេចចេញជារូបភាពជាច្រើន ស្អាតប្លែកភ្នែក ពិសេសក៏មាន តូបលក់របស់ញ៉ាំជាច្រើន និង មានសួនផ្កាឈូករ័ត្នរីកស្គុះស្គាយផងដែរ។ រូបភាពពី៖ Cookie Ly

សាលាដូង
សាលាដូង
សាលាដូង
សាលាដូង
សាលាដូង
សាលាដូង

គួរបញ្ជាក់ដែរថា កន្លែងស្អាតៗទាំងប៉ុន្មាននេះ សុទ្ធសឹងតែកំពុងក្លាយជាទីចាប់អាម្មណ៍ច្រើន ពីភ្ញៀវជាតិ និងអន្តរជាតិជាច្រើនផងដែរ តែយ៉ាងណាមិញ នៅក្នុងឧទ្យានជាតិនេះ នៅមានកន្លែងជាច្រើនទៀត ដែលយើងអាចទៅលេងកម្សាន្តបានដូចគ្នា ដូចជា ដំណាក់ស្ដេចចាស់ ដំណាក់ថ្មី ទឹកធ្លាក់តាហ៊ុយ ភ្នំថ្មដា តំបន់ស្រះស្រង់ និងកន្លែងជាច្រើនទៀតផងដែរ៕

Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T