កម្សាន្ត៖ អាចនិយាយបានថា ក្នុងចំណោមខេត្តទាំងអស់នៅក្នុងប្រទេសកម្ពុជារបស់យើងនីមួយៗ សុទ្ធសឹងតែមានចំណុចទាក់ទាញចិត្តមួយបែបៗផ្សេងៗគ្នា ទៅតាមប្រភេទនៃទឹកដីនិងតំបន់នៃខេត្តទាំងនោះ។ ហើយក្នុងនោះផងដែរ ក្នុងចំណោមខេត្តខ្លះ ពិតជាមានគុណសម្បត្តិច្រើនរហូតដល់ ធ្វើឲ្យអ្នកដែលបានទៅលេងហើយ ស្ទើរតែជក់ចិត្តមិនចង់ឃ្លាតឆ្ងាយត្រឡប់ទៅវិញនោះឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ មូលហេតុចម្បងបំផុតសម្រាប់ការទាក់ចំណាប់អារម្មណ៍មនុស្សគ្រប់គ្នាឲ្យជាប់ចិត្តទៅលេងមិនចេះជិនណាយ ដោយសារតែតំបន់ទាំងនោះ មានចំណុចល្អ ចំណុចពិសេសច្រើន មិនថាទាំងទេសភាព បរិយាកាស ពិសេសនោះគឺអនាម័យ សេវាកម្មផ្ទាល់តែម្ដង។
យ៉ាងណាមិញ ចំពោះខេត្តទាំងប៉ុន្មាន ដែល ខ្មែរឡូត បានដកស្រង់យកមកបង្ហាញ ខាងក្រោមនេះ តើខេត្តមួយណា ដែលអ្នកគិតថា ពេលបានទៅលេងហើយ ជាប់ចិត្តមិនចង់មកវិញជាងគេ?
១.កំពត
ជាខេត្តដែលមនុស្សគ្រប់គ្នាតែងតែមិនរំលងនោះទេ សម្រាប់ការធ្វើដំណើរទៅលេងទីនេះ ហើយជាការពិត គេតែងតែទៅលេងមិនចេះណាយនោះទេ ពេលបានមកម្ដងហើយ តែងតែចង់ម្ដងទៀតជាញឹកញាប់ ព្រោះថាខេត្តទាំងមូលពោរពេញទៅដោយតំបន់កម្សាន្តមានមិនចេះខ្វះ ដែលក្នុងនោះមានដូចជា ឧទ្យានជាតិភ្នំបូកគោ ឧទ្យានដងព្រែក ព្រមទាំងតំបន់ទឹកធ្លាក់នានា និង តំបន់មាត់សមុទ្រ ពិសេសបរិយាកាសពិតជាបរិសុទ្ធខ្លាំងតែម្ដង។



២.កំពង់ស្ពឺ
មនុស្សមួយចំនួនអាចនឹងគិតថា ខេត្តនេះមិនសូវមានកន្លែងលេងច្រើននោះទេ ប៉ុន្តែគ្រាន់តែតំបន់ឧទ្យានជាតិគីរីរម្យមួយ ក៏អាចទាក់ទាញចិត្តភ្ញៀវទេសចរណ៍បានច្រើន ហូរចូលដូចទឹក ពិសេសនោះតំបន់ធម្មជាតិដ៏ស្រស់បំព្រងនេះ ពេលបានទៅលេងម្ដងហើយ ពិតជាមិនអាចទប់ចិត្ត មិនឲ្យទៅលេងម្ដងទៀតបាននោះទេ។ ហើយក្រៅពីនេះ ក៏មានជាតំបន់កម្សាន្តផ្សេងទៀតជាច្រើនផងដែរ ដូចជាតំបន់ភ្នំខ្នងផ្សារជាដើម ក៏ឲ្យមនុស្សជាច្រើនចង់ទៅដល់ទីនោះដែរ។


៣.សៀមរាប
បើនិយាយដល់ខេត្តមួយនេះ អ្នកណាៗក៏មានបំណងចង់ទៅដល់ទឹកដីអង្គរដ៏អច្ឆរិយមួយនេះដែរ ដែលក្នុងនោះផងដែរក្រៅពីមានប្រាង្គប្រាសាទដ៏ល្អត្រចះ មានអាយុកាលរាប់ពាន់ឆ្នាំហើយ សៀមរាបក៏មានកន្លែងលេងជាច្រើនទៀត បើសិនជាយើងបានទៅលេងម្ដងពិតជាដើរមិនសប់កន្លែងនោះឡើយ ដូច្នេះបានជាភ្ញៀវទេសចរណ៍ដែលបានមកហើយ តែងតែចង់ទៅម្ដងហើយម្ដងទៀតផងដែរ។ រូបភាពពី៖ Rainie Dara




៤.ព្រះសីហនុ
ខេត្តមួយនេះ ជាខេត្តដែលមានចម្ងាយឆ្ងាយពីភ្នំពេញដែរ ដែលត្រូវចំណាយពេលជាច្រើនម៉ោងក្នុងការធ្វើដំណើរ ជិះកាន់វាលភ្នំជាច្រើនទើបដល់ ប៉ុន្តែនៅពេលយើងបានទៅដល់ទីនោះ យើងឃើញថា មានសមុទ្រ និងកោះដែលមានសម្រស់ស្រស់ស្អាតជាច្រើនទៀតផងដែរ ដូចជា កោះរ៉ុង កោះរ៉ុងសន្លឹម កោះសង្សារជាដើម សុទ្ធតែទាក់ទាញអ្នកមកទស្សនាច្រើនកកកុញផងដែរ។



៥.មណ្ឌលគីរី
ជាខេត្តដែលមនុស្សគ្រប់គ្នាប្រាថ្នាចង់ទៅដល់ ព្រោះថាក្រៅពីមានទេសភាពប្លែកពីខេត្តដទៃហើយ មណ្ឌលគីរី ថែមទាំងមានកន្លែងលេងជាច្រើន ដែលមនុស្សគ្រប់គ្នាមិនសូវបានស្គាល់ច្រើនប៉ុន្មានទេ តែយ៉ាងណាគ្រាន់តែតំបន់វាលស្មៅដែលមានពណ៌បៃតងខ្ចីមួយកន្លែង ពិតជាអាចទាក់ចិត្តអ្នកទេសចរណ៍ទៅលេងច្រើនមិនដាច់នោះឡើយ ហើយក្រៅពីនោះ ក៏មានដូចជាទឹកជ្រោះប៊ូស្រា និងតំបន់កម្សាន្តផ្សេងៗជាច្រើនទៀតផងដែរ សុទ្ធសឹងតែអំណោយផលពីធម្មជាតិ ដែលធ្វើឲ្យអ្នកដែលបានទៅលេង មានការជក់ចិត្តចង់ទៅម្ដងហើយៗម្ដងទៀតផងដែរ។


