ក្រៅពី ទឹកជ្រោះប៊ូស្រាខេត្តមណ្ឌលគិរី នៅមានកន្លែងដើរលេងច្រើនទៀត

//s9.kh1.co/23/2320cc14839e2ad2f8bf41a8e9c8f69c170d1340.jpg
កន្លែងពេញនិយម

 ១៦-ធ្នូ-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

បើសិនជាលោកអ្នក មានគម្រោងចង់ធ្វើដំណើរកម្សាន្តនៅ ខេត្តមណ្ឌលគិរី សូមចុចអានអត្ថបទនេះដើម្បីស្គាល់កន្លែងកម្សាន្តធម្មជាតិជាច្រើន ដែលអាចឲ្យលោកអ្នកមានភាពងាយស្រួកក្នុងការដើរកម្សាន្ត។

កម្សាន្ត៖  ខេត្តមណ្ឌលគិរី គឺជាខេត្តមួយ នៅក្នុងប្រទេសកម្ពុជាដែលសម្បូរទៅដោយកន្លែងទេសចរណ៍ធម្មជាតិ ជាពិសេសទឹកជ្រោះប៊ូស្រា ជាកន្លែងកម្សាន្តដែលមានល្បីល្បាញប្រចាំ ខេត្តមណ្ឌលគិរី និងទាក់ទាញភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិទៅលេងកម្សាន្ត។ មិនតែប៉ុណ្ណោះខេត្តនេះ ក៏មានទឹកជ្រោះធម្មជាតិនិងតំបន់ទេសចរណ៍ជាច្រើនកន្លែងផងដែរដូចជា៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. ទឹកជ្រោះប៊ូស្រា

ទឹកជ្រោះប៊ូស្រា មានចម្ងាយ ៣៨គីឡូម៉ែត្រពីទីរួមខេត្ត វាជារម្មណីយដ្ឋានដ៏ល្បីល្បាញមួយដែលមានភ្ញៀវទេសចរណ៏ជាច្រើនទៅលេងកម្សាន្ត។

ទឹកជ្រោះប៊ូស្រា
ទឹកជ្រោះប៊ូស្រា

២. ទឹកជ្រោះមនោរម្យ

វាជាកន្លែងដែលមានចម្ងាយជិតជាងគេពោគឺ ៥គីឡូម៉ែត្រពីទីរួមខេត្ត ដែលអាចឲ្យយើងមានភាពងាយស្រួលក្នុងការទៅលេងទីនេះ។

ទឹកជ្រោះមនោរម្យ
ទឹកជ្រោះមនោរម្យ

៣. សមុទ្រឈើ

ចម្ងាយផ្លូវនៅសមុទ្រឈើក៏ដូចទៅនឹងចម្ងាយផ្លូវទៅទឹកជ្រោះមនោរម្យដែរ គឺ៥គីឡូម៉ែត្រពីទីរួមខេត្ត។​ វាជាកន្លែងធម្មជាតិលើភ្នំ ដែលអាចឲ្យយើងថតរូបកម្សាន្តនិងគយគន់សមុទ្រឈើដ៏ល្វឹងល្វើយ។

សមុទ្រឈើ
សមុទ្រឈើ
សមុទ្រឈើ
សមុទ្រឈើ

៤. ជ្រៃយស

មានចម្ងាយ៧គីឡូម៉ែត្រ ពីទីរួមខេត្តដែលជារមណីយដ្ឋានព្រៃភ្នំនិងសំបូរទៅដោយដើមឈើធំៗដែលមានអាយុរាប់រយឆ្នាំ។

ជ្រៃយស
ជ្រៃយស

៥. ទឹកជ្រោះរមនាទី២

មានចម្ងាយ ១២គីឡីម៉ែត្រពីទីរួមខេត្ត ដែលយើងអាចទៅមើលទេសភាពនឹងលេងល្បាក់ទឹកកម្សាន្ត។

ទឹកជ្រោះរមនាទី២
ទឹកជ្រោះរមនាទី២

៦. ទឹកជ្រោះលែងទូវ

ដែលមានចម្ងាយ ១៥គីឡូម៉េត្រពីទីរួមខេត្ត រមណីយដ្ឋានធម្មជាតិមួយនេះមានល្បាក់ទឹកស្រស់ស្អាតគួរឲ្យទាក់ទាញ។

ទឹកជ្រោះលែងទូវ
ទឹកជ្រោះលែងទូវ

៧. ទឹកជ្រោះជ្រៃធំ

មានចម្ងាយ ២០គីឡូម៉ែត្រពីទីរួមខេត្ត វាជាទឹកជ្រោះធម្មជាតិដ៏សែនមនោរម្យ។

ទឹកជ្រោះជ្រៃធំ
ទឹកជ្រោះជ្រៃធំ

៨. ទឹកជ្រោះលែងឃិន លែងអង់

មានចម្ងាយ ២២គីឡូម៉ែត្រពីទីរួមខេត្ត មានទឹកធ្លាក់ត្រជាក់ស្រស់ស្រាយ អមទៅដោយសម្រស់ព្រៃព្រឹក្សា។

ទឹកជ្រោះលែងឃិន លែងអង់
ទឹកជ្រោះលែងឃិន លែងអង់
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T