កម្សាន្ត៖ បើយើងចង់ដើរលេងជាលក្ខណៈលំហែអារម្មណ៍ ស្រស់ស្រាយមើលទេសភាពពេលធ្វើដំណើរនោះ យើងគួរតែធ្វើដំណើរតាមរថភ្លើង។ ការធ្វើដំណើរតាមរថភ្លើងពីភ្នំពេញទៅតាមលេងខេត្តកំពតនាពេលបច្ចុប្បន្នគឺមានការពេញនិយមមែនទែន ការជិះរថភ្លើងគឺជាបទពិសោធន៍ថ្មីនឹងបរិយាកាសពេលធ្វើដំណើរមានលក្ខណៈប្លែកពីការធ្វើដំណើរតាមរយៈម៉ូតូ ឡាន។ នៅពេលយើងជិះរថភ្លើងយើងនឹងទទួលបានបទពិសោធន៍ថ្មីដូចជា៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. ការទិញសំបុត្រ
រថភ្លើងចេញដំណើរពីភ្នំពេញម៉ោង៧ព្រឹក ទៅដល់ខេត្តកំពតម៉ោង១១:៣០នាទី។
ការទិញសំបុត្រធ្វើដំណើរតាមរថភ្លើងគឺយើងអាចរកទិញបាន៣របៀបតាមរយៈ ក្រុមហ៊ុនរ៉ូយាល់ រៀលវេ(ខេមបូឌា)។
· ទិញសំបុត្រនៅស្ថានីយ៍ផ្ទាល់

· ទិញសំបុត្រតាមរយៈលេខទូរស័ព្ទ 078 888 582/583 ដោយបង់លុយតាមវីង wing
· ទិញសំបុត្រតាមរយៈអនឡាញ

២. នៅក្នុងរថភ្លើង
នៅក្នុងរថភ្លើងមានបំពាក់ម៉ាស៊ីនត្រជាក់ទំនើប មានកន្លែងឲ្យយើងអង្គុយច្រើនកន្លែងតាមដែលយើងចង់អង្គុយ មានកៅអីជាប់គ្នា កៅអីអង្គុយបាន២នាក់ និងកៅអីអង្គុយទល់មុខគ្នា៤នាក់។ យើងមិនចាំបាច់មើលលេខកៅអីទេ នៅក្នុងរថភ្លើងអ្នកណាទៅមុនអាចរើសកន្លែងអង្គុយបានតាមចិត្ត។

ជាទូទៅគេតែងតែដាក់អាហារយកទៅញុំា បើយើងមិនបានដាក់យកទៅទេយើងក៏អាចអាហារនៅលើរថភ្លើងបានដូចគ្នា។
នៅក្នុងមួយទូររថភ្លើង១មានបន្ទប់ទឹកអនាម័យ១បន្ទប់

ទេសភាពនៅតាមដងផ្លូវមានភាពស្រស់ស្អាតត្រជាក់ភ្នែក ជាមួយនឹងធម្មជាតិដើមឈើ វាលស្រែ ភ្នំពណ៌ប៉ៃតង និងខ្យល់បរិយាកាសដ៏ស្រស់ថ្លា។

យើងអាចយកយាន្តជំនិះ ម៉ូតូ កង់ ដាក់តាមរថភ្លើងទៅបានយ៉ាងងាយស្រួល
