Tips សំខាន់ៗ សម្រាប់អ្នកដែលចង់ទៅដើរលេង លើកោះ

//s9.kh1.co/7e/7eb88af7fcaba1038341efdba3d569106d009d28.png
រុករក

 ០៤-មិថុនា-២០២១ ១១ព្រឹក · ៤ ឆ្នាំមុន

បើសិនជាអ្នកមានបំណងចង់ទៅដើរលេងកម្សន្តនៅលើកោះ អ្នកត្រូវរៀបគម្រោងទុកជាមុនដើម្បីងាយស្រួលក្នុងការដើរកម្សន្តដោយគ្មានភ័យព្រួយ។

លំហែ៖ ទីកន្លែងដើរកម្សាន្តមានច្រើនបែបច្រើនយ៉ាងណាស់ អ្នកខ្លះចូលចិត្តទីកន្លែងបែបស្ងប់ស្ងាត់តាមព្រៃភ្នំ អ្នកខ្លះចូលចិត្តកន្លែងមានមនុស្សម្នាទៅលេងច្រើននៅតាមរមណីយដ្ឋានផ្សេងៗទៅតាមចំណូលចិត្តរបស់គេ។ ការដើរលេងបែបនេះមិនទាមទារការគម្រោងអ្វីនោះទេ តែបើអ្នកចង់ទៅដើរលេងនៅទីកន្លែងស្រស់ស្រាយលើកោះដើម្បីសម្រាកលំហែស្រួបយកខ្យល់អាកាសនោះ អ្នកចាំបាច់ត្រូវគិតគួរជាមុននឹងធ្វើដំណើរទៅលេងកម្សាន្ត៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. អាកាសធាតុ

អាកាសធាតុពិតជាសំខាន់ណាស់សម្រាប់ការដើរលេងកម្សាន្ត វារឹតតែចាំបាច់សម្រាប់អ្នកដែលទៅលេងនៅលើកោះ ព្រោះអ្នកដឹងស្រាប់ហើយថាមុននឹងទៅដល់កោះមួយអ្នកត្រូវធ្វើដំណើរតាមទូកឬកាណូតយ៉ាងហោចណាស់ប្រើរយៈពេល១៥នាទី ដើម្បីទៅដល់ទីតាំង។ បើសិនអាកាសធាតុមិនល្អ មេឃអួរអាប់ មានខ្យល់ មានភ្លៀងអាចធ្វើឲ្យខកខានការធ្វើដំណើរ ឬ ដើរលេងមិនសប្បាយ។

អាកាសធាតុ
អាកាសធាតុ

២. កន្លែងស្នាក់

បានទៅដល់កោះក៏ពិតមែនតែបើមិនគិតគូររកកន្លែងស្នាក់មុនទេ ប្រៀបដូចជាធ្វើនំអត់ម្សៅ នៅលើកោះស្ងប់ស្ងាត់តែមិនប្រាកដថាទៅដល់អាចនឹងមានផ្ទះទំនេរសម្រាប់ឲ្យគេងសម្រាកបាននោះទេ យើងក៏ដើរលេង គេដើរលេង ដូចនេះមុននឹងទៅដើរលេងត្រូវកក់ផ្ទះស្នាក់នៅជាមុនសិន។

 កន្លែងស្នាក់
 កន្លែងស្នាក់

៣. ត្រៀមថ្នាំសង្កូវនិងបង់រុំរបួស

ការពារប្រសើរជាងព្យាបាល ត្រៀមថ្នាំទុកសាកួរគឺរបស់ចាំបាច់ដែលអ្នកគ្រប់គ្នាត្រូវដាក់តាមខ្លួន។ អ្នកដឹងស្រាប់ហើយថានៅលើកោះ មិនមានពេទ្យឬកន្លែងលក់ថ្នាំពេទ្យទេ បើសិនជាមានអ្នកឈឺប្រាកដជាពិបាក ដូចនេះអ្នកត្រូវដាក់ថ្នាំមួយចំនួនដូចជា ថ្នាំឈឺក្បាល ឈឺពោះ រាគ គ្រុន ហើយកុំភ្លេចដាក់បង់រុំរបួសផងដែរ។

ត្រៀមថ្នាំសង្កូវនិងបង់រុំរបួស
ត្រៀមថ្នាំសង្កូវនិងបង់រុំរបួស

៤. អាហារ

អាហារគឺជារឿងដែលខ្វះមិនបាន អ្នកត្រូវទិញអាហារត្រៀមទុកជាមុនដើម្បីកាត់បន្ថយការចាយវាយ ព្រោះពេលខ្លះអាហារដែលមានលក់នៅលើកោះអាចមានតម្លៃថ្លៃជាងទីផ្សារ។ 

អាហារ
អាហារ

៥. លុយ

លុយគឺមិនអាចខ្វះបានទេ ជាក់ស្ដែងយើងត្រូវត្រៀមលុយឲ្យច្រើនលើសពីចំនួនដែលត្រូវការ ដើម្បីជៀសវាងការត្រូវការជាចាំបាច់ក្នុងប្រការណាមួយដែលមិនបានព្រៀងទុកមុន។ 

លុយ
លុយ

៦. ចំណាយពេល

នៅពេលដែលបានទៅដល់កោះហើយ អ្នកមិនដឹងគួរធ្វើអ្វីមុន ឬមិនដឹងគួរចំណាយពេលធ្វើអី អ្នកអាចធ្វើតាមការណែនាំខាងក្រោមនេះបានដើម្បីឲ្យពេលវេលារបស់អ្នកមានតម្លៃ៖

- ដើរលេងថតរូបជុំវិញកោះ

- ងូតទឹកសមុទ្រ 

មុជទឹកមើលផ្កាថ្ម

- អង្គុយលេងមាត់សមុទ្រ

- ជិះទូកជុំវិញកោះ

- មើលថ្ងៃលិច

- ជុបលាងមាត់ទឹក (ពេលល្ងាច)

ដើរលេងថតរូបជុំវិញកោះ
ដើរលេងថតរូបជុំវិញកោះ
ងូតទឹកសមុទ្រ 
ងូតទឹកសមុទ្រ 
មុជទឹកមើលផ្កាថ្ម
មុជទឹកមើលផ្កាថ្ម
អង្គុយលេងមាត់សមុទ្រ
អង្គុយលេងមាត់សមុទ្រ
ជិះទូកជុំវិញកោះ
ជិះទូកជុំវិញកោះ
មើលថ្ងៃលិច
មើលថ្ងៃលិច
ជុបលាងមាត់ទឹក (ពេលល្ងាច)
ជុបលាងមាត់ទឹក (ពេលល្ងាច)
https://s9.kh1.co/__image/w=650,h=465,q=100/2c/2c833732356a5402c292afe0647ff858d03f885c.png

ប្រភពពី​៖ Travel Time

Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T