កម្សាន្ត៖ ជាការពិតណាស់ បើគិតមកទល់នឹងពេលបច្ចុប្បន្ននេះ ប្រទេសកម្ពុជារបស់យើងមានសម្បត្តិវប្បធម៌ជាច្រើនទាំងផ្នែករូបិយនិងអរូបិយ ដែលត្រូវបានអង្គការយូណេស្កូ ទទួលស្គាល់និងដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ១៩៩២មកម្ល៉េះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះផងដែរ ជឿជាក់ថាប្រិយមិត្តច្បាស់ជាបានជ្រាបរួចមកហើយ ទាក់ទងនឹងសម្បត្តិនានាដែលត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌនេះ ហើយក៏ជឿជាក់ថាអ្នកខ្លះក៏មិនទាន់បានដឹងនៅឡើយ ដូច្នេះថ្ងៃនេះ លំហែ នឹងធ្វើការបង្ហាញជូនដល់ប្រិយមិត្តអំពីរមណីដ្ឋានដែលបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកដែលមានដូចខាងក្រោម៖
១.រមណីដ្ឋានតំបន់អង្គរ (ខេត្តសៀមរាប)
ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ នាទីក្រុងសាន់តាហ្វេ សហរដ្ឋអាមេរិក។ រូបភាពពី៖ Andrea Santoro
២.រមណីដ្ឋានប្រាសាទព្រះវិហារ (ខេត្តព្រះវិហារ)
ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៨ នាទីក្រុង កេប៊ិច ប្រទេសកាណាដា។
៣.សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង (ទីក្រុងភ្នំពេញ)
ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០០៩ នាទីក្រុង ប្រ៊ិចថោនប្រទេសបារបារដូស។
៤.តំបន់ប្រាសាទសម្បូរព្រៃគុក (ខេត្តកំពង់ធំ)
ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧ នាទីក្រុង ក្រាកូវ ប្រទេសប៉ូឡូញ។
៥.ចេតិយបុរាណអាយុជាង២០០ឆ្នាំក្នុងវត្តឃ្លាំងខ្មូត (ខេត្តកំពង់ធំ)
បើតាមប្រភពខ្លះបានឲ្យដឹងថា ចេតិយបុរណមួយនេះ ត្រូវបានចុះបញ្ជីសម្បត្តិបេតិកភណ្ឌជាតិកាលពីឆ្នាំ ២០១៨ផងដែរ។ រូបភាពពី៖ ព្រះតេជគុណ Moeun Chamroeun