មើលរូបភាពដ៏កម្ររបស់ប្រាសាទនាគព័ន្ធ នាសម័យបុរាណ

//s9.kh1.co/10/1097e3931d2b5152a86184ba5afedd3e53f74e1f.png
រុករក

 ៣១-ឧសភា-២០២១ ៩ព្រឹក · ៤ ឆ្នាំមុន

ប្រាសាទនាគព័ន្ធមានអាយុកាលជិតមួយពាន់ឆ្នាំទៅហើយ​ បន្សល់ទុកមកដល់បច្ចុប្បន្នជាទីកន្លែងរមណីយដ្ឋានដែលទាក់ទាញភ្ញៀវទេសចរណ៍មកទស្សនាស្នាដៃដ៏អស្ចារ្យរបស់បុព្វបុរសខ្មែរជំនាន់មុន។

លំហែ៖ ប្រាសាទនាគព័ន្ធ គឺជា ប្រាសាទដ៏ចំណាស់មួយក្នុងចំណោមប្រាសាទបុរាណទាំងអស់នៅទឹកដីខេត្តសៀមរាប។ ប្រាសាទនាគព័ន្ធ មានទីតាំងស្ថិតនៅក្នុងភូមិលាងដៃ​ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប។ ប្រាសាទនាគព័ន្ធ ត្រូវបានសាងសង់ឡើងនៅរជ្ជកាល ព្រះបាទជ័យវរ្ម័នទី៧ នាឆ្នាំ១១៩១ ដើម្បីឧទ្ទិសថ្វាយ ព្រះពុទ្ធសាសនាមហាយាន។  ប្រាសាទនេះ ត្រូវគេបានសាងសង់នៅលើកោះទំហំ ៣៥០ម បួនជ្រុង ដែលមានស្រះសន្សំទឹកបរិសុទ្ធ​ ៨ ដោយរៀបចំឲ្យមាន ជាសញ្ញាលេខបូក ជានិមិត្ដរូបនៃសញ្ញាមន្ទីពេទ្យ ។ មានរូបចម្លាក់ទាំង ៤ ទិសសម្រាប់ជាតំណាងឲ្យធាតុទាំង ៤ គឺ ធាតុដីតំណាងដោយរូបចម្លាក់ក្បាលមនុស្សស្ថិតនៅទិសខាងកើត ធាតុភ្លើងតំណាងដោយរូបចម្លាក់ក្បាលតោស្ថិតនៅទិសខាងត្បូង ធាតុខ្យល់តំណាងដោយរូបចម្លាក់ក្បាលសេះស្ថិតនៅទិសខាងលិច ធាតុទឹកតំណាងដោយរូបចម្លាក់ក្បាលដំរី ស្ថិតនៅទិសខាងជើង ។ រូបកាយនៃសត្វលោកផ្សំឡើងដោយធាតុ ៤ គឺ ធាតុដី ធាតុភ្លើង ធាតុខ្យល់ ធាតុទឹក ហើយសត្វលោកដែលមានជំងឺតែងបាត់បង់នូវធាតុណានីមួយនៃធាតុទាំង ៤ នៅពេលគេពិនិត្យឃើញថាអ្នកជំងឺខ្វះធាតុណាមួយនៃធាតុទាំង ៤ គេតម្រូវឲ្យអ្នកជំងឺនោះទៅទទួល​ការ​ព្យាបាលជំងឺ​ស្របតាមធាតុនៃទិសទាំង ៤ ។ គេ​ពិនិត្យឃើញមានចម្លាក់សេះថ្មមួយ​ក្បាល ដែល​មាន​មនុស្សជាច្រើនឱបព័ទ្ធ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មានរឿងនិទាន​មួយ​ថា មានហ្វូងមនុស្សប្រុសមួយក្រុមបានជិះសំពៅឆ្លងមហាសាគរហើយបានជួបនឹងយក្ខិនីកំណាចមួយ ។ វាបានបង្កព្យុះភ្លៀងធ្វើឲ្យសំពៅលិចលង់ ។ នាយសំពៅឈ្មោះសេមហៈក៏បានបន់ស្រន់អស់ទេព្ដាឲ្យជួយ ។ ដោយសារបារមីព្រះពោធិសត្វលោកេស្វរៈ ព្រះអង្គបានប្រមើមើលឃើញមនុស្សកំពុងជួបភ័យអន្ដរាយ ពេលនោះទ្រង់ក៏ប្រើឲ្យអាមាត្យមួយអង្គក្លែងជាសេះបាលហៈទៅជួយអ្នកលិចលង់សំពៅនោះ ។ អ្នកលិចលង់ទាំឡាយក៏បានតោងជើង និង​កន្ទុយសេះ ហើយ​សេះ​នោះ​បាន​នាំ​ពួក​គេ​មកដល់ត្រើយបានសុខសាន្ដទៅ ។

ក្រលេកមកមើលទិដ្ឋភាពប្រាសាទនាគព័ន្ធកាលពីសម័យបុរាណ

រូបភាពពី៖ ឆន ស៊ីវ៉ាង 

ប្រាសាទនាគព័ន្ធ
ប្រាសាទនាគព័ន្ធ
ប្រាសាទនាគព័ន្ធ
ប្រាសាទនាគព័ន្ធ
ប្រាសាទនាគព័ន្ធ
ប្រាសាទនាគព័ន្ធ
ប្រាសាទនាគព័ន្ធ
ប្រាសាទនាគព័ន្ធ
ប្រាសាទនាគព័ន្ធ
ប្រាសាទនាគព័ន្ធ
ប្រាសាទនាគព័ន្ធ
ប្រាសាទនាគព័ន្ធ
ប្រាសាទនាគព័ន្ធ
ប្រាសាទនាគព័ន្ធ
ប្រាសាទនាគព័ន្ធ
ប្រាសាទនាគព័ន្ធ
ប្រាសាទនាគព័ន្ធ
ប្រាសាទនាគព័ន្ធ
ប្រាសាទនាគព័ន្ធ
ប្រាសាទនាគព័ន្ធ

ប្រភពពី៖ My Past / អតីតកាល របស់ខ្ញុំ

Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T