យល់ដឹង៖ គ្រប់គ្នាៗបានស្គាល់រួចកមហើយ ប្រទេសភូមិផងរបង ជាមួយប្រទេសកម្ពុជា គឺប្រទេសវៀតណាម។ និយាយដល់ប្រទេសវៀតណាមគឺជាប្រទេសមួយដែលសម្បូរទៅដោយធនធានធម្មជាតិ ទាំងអាកាសធាតុក៏ល្អ រហូតជាប់ចំណាត់ថ្នាក់លេខ១ ជាប្រទេសដែលមានកំណើនទេសចរណ៍គួរឱ្យកត់សម្គាល់ផងដែរ បូករួមជាមួយខ្យល់អាកាសបរិសុទ្ធ និង ធម្មជាតិដ៏សម្បូរបែប។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សខាងក្រោមនេះ គឺជាទីកន្លែងទាំង១០ ដែលភ្ញៀវទេសចរណ៍ទាំងអស់មិនគួរមើលរំលង៖
១. ឆកសមុទ្រ Ha Long
Ha Long គឺជាឆកសមុទ្រដែលមានទេសភាពធម្មជាតិដ៏អស្ចារ្យ។ ឆកសមុទ្រ Ha Long មានផ្ទៃក្រឡាប្រមាណ ១,៥៥៣ គីឡួមែត្រការ៉េ រួមទាំងមានកូនកោះតូចៗ ពី ១៩៦០ ទៅ ២០០០ កោះ ។ ឆកសមុទ្រក៏ជាជម្រកដ៏សំខាន់របស់ផ្កាភ្លូរ៉ាអិច ដែលមាន១៤ ប្រភេទ និង ពពួកសត្វ Faunal ៦០ ប្រភេទផងដែរ។ សព្វថ្ងៃនេះទីកន្លែងនេះ ត្រូវចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដោយអង្គការ UNESCO ហើយក៏ជាគោលដៅរបស់អ្នកទេសចរណ៍គ្រប់ជាតិសាសន៍ផងដែរ។



២. ទីក្រុង ហាណូយ
ហាណូយ គឺជារដ្ឋធានីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលមានអាយុជាង ១០០០ឆ្នាំមកហើយ។ ទីក្រុងហាណូយមានផ្ទៃក្រឡា ៣,៣៥៨,៦ គីឡូមែត្រការ៉េ។ លាតសន្ធឹងនៅលើដីទន្លេក្រហម ទីក្រុងហាណូយគឺជា មជ្ឈមណ្ឌលអប់រំ វប្បធម៌ និង ពាណិជ្ជកម្ម និង នយោបាយ ជាដើម។
ទីក្រុងហាណូយ គឺជាទីក្រុងដែលមានភ្ញៀវទេសចរណ៍ទៅទស្សនាច្រើនជាងគេ ដោយឈរក្នុងលំដាប់ទី១៥ ក្នុងអាស៊ីប៉ាស៊ីហ្វិក។ កន្លែងដែលអាចដើរកម្សាន្តក្នុងទីក្រុង ហាណូយ មានដូចជា៖ ទន្លេ Hoan Kiem ប្រសាទអក្សរសាស្រ្ត វិមានហូជីមិញ សារមន្ទី ហូជីមិញ វត្តTran Quoc និង កន្លែងប្រវត្តិសាស្ត្រជាច្រើនផ្សេងទៀត។



៣. Hoi An
នៅឆ្នាំ ១៩៩៩ អង្គការ UNESCO បានដាក់បញ្ចូល Hoi An គឺជាតំបន់បេតិកភ័ណ្ឌមួយផងដែរ ដោយសារតែវាធ្លាប់ជាគំរូនៃកំពង់ផែ នៅអាស៊ីអាគ្នេយ៍ ដែលមានរចនាបថ របស់វៀតណាម និង បរទេសអមជាមួយ សិល្បៈ និង ស្ថាបត្យកម្មយ៉ាងល្អប្រណិត គួរឱ្យគយគន់ ហើយទីក្រុងត្រូវបានរក្សាក្នុងសភាពដើមដដែល។


៤. ទីក្រុង Hue
ទីក្រុង Hue គឺជាទីក្រុងដ៏សំខាន់របស់ប្រទេសវៀតណាម ដោយទីក្រុងនេះធ្លាប់ជារាជធានីចាស់ក្នុងរាជវង្ស Ngyuen ទីក្រុងបូរាណនេះក៏ត្រូវបានបញ្ចូលក្នុងបញ្ជីបេតិកភ័ណ្ឌផងដែរ ក្នុងឆ្នាំ ១៩៩៣។


៥. Sapa
Sapa គឺជាក្រុងមួយនៅតាមព្រំដែនភាគខាងជើងរបស់វៀតណាម។ ស្ថិតក្នុងខេត្ត Lao Cai ក្រុងនេះ មាននូវទេសភាពស្រស់ស្អាត និង ការធ្វើស្រែជាថ្នាក់នៅតាមដងភ្នំ គួរជាទីទាក់ទាញសម្រាប់អ្នកទេសចរណ៍ ដែលជាអតីតក្រុងរមណីយដ្ឋានពួកអភិជនបារាំង ដែលធ្លាប់ធ្វើការក្នុងក្រុងនេះ នៅពេលដែលវៀតណាមត្រូវស្ថិតក្រោមនឹមបារាំងនៅពេលនោះ ដោយមានអគារផ្ទះ ស្ថាបត្យកម្ម ដែលជាកេរ្តិ័មរតករបស់បារាំងបានបន្សល់ទុកផងដែរ។ នៅក្នុងក្រុង Sapa នេះ ពេលខ្លះក៏មានព្រិលធ្លាក់ផងដែរ។


៦. Nha Trang
ក្រុងទេសចរណ៍នៅតាមមាត់សមុទ្រ Nha Trang ស្ថិតនៅក្នុងខេត្ត Khan Hoa នៃប្រទេសវៀតណាម។ កន្លែងទេសចរណ៍ឈរលំដាប់កំពូលផងដែរ ក្នុងចំណោមរមណីយដ្ឋានឆ្នេរផ្សេងទៀតនៅក្នុងពិភពលោក។ អ្វីដែលពិសេសអំពី Nha Trang នោះគឺមានសមុទ្រ អាហារសមុទ្រដែលមានតម្លៃទាប រួមទាំងឧទ្យាន Vinpearl Land Theme ផងដែរ។


៧. ដែនដីសណ្តរនៃទន្លេមេគង្គ
ដែនដីសណ្តរទន្លេមេគង្គ គឺជាដីសណ្តរដែលធំជាងគេ ដោយស្ថិតក្នុងអាស៊ីអាគ្នេយ៍ មានទីតាំងនៅភាគនិរតីនៃប្រទេសវៀតណាម។ បច្ចុប្បន្ននេះ គឺជាតំបន់ប្រមូលផលស្រូវដ៏សំខាន់មួយរបស់ពិភពលោក ដោយមានកន្លែងទាក់ទាញជាច្រើនក្នុងតំបន់។



៨. ទីក្រុង ហូជីមិញ
ទីក្រុងហូជីមិញ គឺជាមជ្ឈមណ្ឌលពិណិជ្ជកម្ម និង ការដោះដូរទំនិញដ៏សំខាន់របស់វៀតណាម។ ដោយមានការរីកចម្រើន និង ទំនើបកម្ម ទីក្រុងនេះមាននូវហាងកាហ្វឆ្ងាញ់ជាច្រើន និង ជម្រើសនៃទីកន្លែងកម្សាន្ត និង សណ្ឋាគារដ៏ច្រើន។



៩. ប្រាសាទ My Son
My Son គឺជាទីកន្លែងបូរាណវិទ្យាស្ថិតក្នុង Quang Nam។ ជាផ្នែកកណ្តាលនៃប្រទេសវៀតណាម My Son ត្រូវបានកសាងដោយសិល្បៈចាមបូរាណ ក្នុងសតវត្សទី៤ ដើម្បីជាទីបូជានៃព្រះសិវៈ យោងទៅតាមជំនឿក្នុងសាសនាហិណ្ឌូ។ ទីកន្លែងនេះត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោកក្នុងឆ្នាំ ១៩៩៩។



១០. ក្រុង Dalat
Dalat គឺជាក្រុងមួយក្នុងខេត្តLam Dong។ មានទីតាំងខាងត្បូងប្រទសវៀតណាម គឺជាទីកន្លែងនៃធម្មជាតិ ហើយត្រូវបានប្រជាជនវៀតណាមឱ្យឈ្មោះថា ដែនដីនៃសម្បត្តិធម្មជាតិ សម្បូរទៅដោយរុក្ខជាតិ ដូចជាផ្កាស្អាតៗ ទឹកធ្លាក់ ជាដើម៕

