កម្សាន្ត៖ បច្ចុប្បន្ននេះ អាចនិយាយបានថា នំខេកគឺជា បង្អែមដ៏ពេញនិយមមួយ ដែលមានការគាំទ្រពីមនុស្សជាច្រើន ទូទាំងពិភពលោក មិនត្រឹមតែប៉ុណ្ណោះ សម្រាប់នំប្រភេទនេះ ក៏មានរសជាតិជាច្រើន ឲ្យពួកគេបានជ្រើសរើសតាមចំណូលចិត្តផងដែរ។ តោះម្ដងនេះ មកមើលពី នំខេករសជាតិផ្លែចេក និងសូកូឡា (Chocolate & banana Cake) ដែលកំពុងតែពេញនិយមពីមនុស្សជាច្រើន ដែលមានរសជាតិឈ្ងុយឆ្ងាញ់ ថែមទៀតផង ប្រសិនបើគ្រប់គ្នាចូលចិត្ត និងចង់ញ៉ាំអាចសាកល្បងរៀនធ្វើតាមវិធីខាងក្រោមនេះបាន៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
គ្រឿងផ្សំ៖ ប្រេងផ្កាឈូករ័ត្ន ១០០ ម, ស្ករស ១៧៥ ក្រាម, ម្សៅ 175 ក្រាម, ម្សៅសូដា (bicarbonate of soda) កន្លះស្លាបព្រាកាហ្វេ, ម្សៅកាកាវ ៤ ស្លាបព្រា, បន្ទះសូកូឡា ១០០ ក្រាម ចេកទុំ ១៧៥ ក្រាម ស៊ុត 3 គ្រាប់ ទឹកដោះគោ ៥០ ml សូកូឡាទឹកដោះគោ ១០០ ក្រាម គ្រីម ( Soured Cream) ១០០ ml។

របៀបធ្វើ៖
១. បើកឡដុតនំ រហូតដល់កម្ដៅ ១៦០ ឬ ១៤០ អង្សារសេ។ លាបប្រេងក្នុងប្រអប់សំណ ប៉ាហាំង (Loaf tin) ជាមួយនឹងក្រដាសដាក់នំ (baking parchment) ។ លាយស្ករ ម្សៅ ម្សៅសូដា ម្សៅកាកាវ និង សូកូឡា ចូលគ្នាក្នុងចានធំមួយ។
២. កិនចេកនៅក្នុងចានមួយទៀត ហើយកូរឱ្យស៊ុតទាំងមូល បូករួមនឹង ស៊ុតក្រហម 2 គ្រាប់ទៀត បន្ទាប់មកដាក់ប្រេង និងទឹកដោះគោ។ បន្ទាប់មក វាយស៊ុតពណ៌សរហូតដល់ឡើងខ្លាំង។ យកចេកទៅលាយចូលក្នុងគ្រឿងម្សៅដែបានលាយចូលគ្នាមុននេះរួច កូរជាមួយនឹងស៊ុតពណ៌សដែលវាយរួចហើយ បន្ទាប់មកនៅពេលច្របល់សព្វហើយនោះ បន្ទាប់មកយកទៅដាក់ក្នុងប្រអប់សំណប៉ាហាំង រួចដុតវារយៈពេល ១ ម៉ោង ១០ ទៅ ១៥ នាទី។

៣. នៅពេលដែលនំឆ្អិនហើយ ទុកឲ្យត្រជាក់នៅក្នុងសំណប៉ាហាំងសិន។ បន្ទាប់មក រំលាយសូកូឡា និង គ្រីម (Soured Cream) បញ្ចូលគ្នានៅក្នុងចាន ដែលដាក់នៅលើខ្ទះមានទឹកក្តៅ បន្ទាប់មក យកទៅដាក់ក្នុង ទូរទឹកកករហូតដល់អាចប៉ាតនៅលើនំបាន ។ ក្រោយមក យកនំចេញពី សំណប៉ាហាំង ហើយយកសូកូឡាដែលលាយជាមួយគ្រីម មកលាបពីលើនំ ហើយដាក់ចំណិតចេកនៅពីលើថែមទៀតជាការស្រេច៕
