ឧស្សាហ៍ឃើញលក់តាមផ្លូវ ហើយឃ្លានចង់ធ្វើតាម? ចឹង ចាំកាល់

//s9.kh1.co/b8/b83f8b76b31b792a829128566ed1f51e23c4e12c.jpg
សាកញុំា

 ១៥-មិថុនា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

ធ្លាប់តែញ៉ាំតែមិនដែលធ្វើមែនទេ? រៀនធ្វើនំស្រួយ ឬcrispy pancake តាមរបៀបងាយៗទាំងនេះ ដឹងតែតែអ្នកផ្ទះពេញចិត្ត។

កម្សាន្ត៖ នំស្រួយ ឬ crispy pancake ជាប្រភេទនំដែលដែលមានរសជាតិផ្អែម បើនិយាយពីសំបកនំមានភាពស្រួលតែម្ដង។ ម្យ៉ាងវិញទៀត នំមួយប្រភេទនេះ គេតែងតែឃើញលក់នៅតាមដងផ្លូវ ដឹកតាមម៉ូតូលក់ជាហូរហែ។ ពិតណាស់ប្រិយមិត្តធ្លាប់តែទិញនំនេះមកញ៉ាំ តែពេលនេះមករផនធ្វើនំស្រួយ តាមរបៀបដែលយើងបានបង្ហាញនៅខាងក្រោម៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គ្រឿងផ្សំស្នូលសរសៃមាស

១៖ ពងមាន់ក្រហម ៥គ្រាប់

២៖ ស្ករស ២៥០ក្រាម

៣៖ ទឹក ៥០០មីលីលីត្រ

របៀបធ្វើស្នូលសរសៃមាស

ដំបូងយកពងមាន់ក្រហម៥គ្រាប់ ដាក់លើកញ្ច្រែងវាយពងមាន់ឲ្យដាច់សរសៃរំអិលពណ៌ស។ បន្តទៀតដាំទឹក ៥០០មីលីលីត្រឲ្យពុះ រួចចាក់ស្ករសចូល និងកូរវាឲ្យរលាយ និងរំងាសទឹកស្ករឲ្យខាប់បន្តិច សឹមដាក់អំបិលមួយចឹបចូល។ ក្រោយទឹកស្ករបានខាប់ហើយ យកពងមានដែលច្រុះរួចដាក់ចូលក្នុងថង់ និងកាត់គូទថង់ទុកប្រឡោះតូច ដើម្បីប្របាច់ធ្វើជាសសៃមាស។ បន្ទាប់ពីច្របាច់ពងមាន់ចូលទឹកស្ករហើយ ទុករយះពេល១នាទី ដើម្បីឲ្យវាឆ្អិនល្អ។

គ្រឿងផ្សំប័រពងមាន់ ឬគ្រីម

១៖ ពងមាន់ផ្នែកស ៣គ្រាប់

២៖ ស្ករសមួយស្លាបព្រាបាយ

របៀបធ្វើ

ដាក់ពងមាន់ចូលចានវាយវាឲ្យបែកសឹមដាក់ស្កសចូល ហើយបន្តវាយម្ដងទៀតរហូតដល់ឡើងជាគ្រីម (បើបងប្អូនមានម៉ាស៊ីនសម្រាប់វាយកាន់តែល្អ)។ បញ្ជាក់៖ ពេលដាក់ស្ករស ត្រូវដាក់ម្ដងបន្តិចៗ រហូតដល់អស់ស្ករ។

គ្រឿងផ្សំធ្វើសំបកនំ

១៖ ម្សៅមី ៥ស្លាបព្រា

២៖ ម្សៅអង្ករខ្សាយ ៦ស្លាបព្រាបាយ

៣៖ អំបិល

៤៖ ស្ករស២ស្លាបព្រាបាយ

៥៖ Baking Soda ១/៤ ស្លាបព្រាកាហ្វេ

៦៖ ទឹកដោះគោស្រស់ ៨ស្លាបព្រាបាយ

៧៖ ពងមាន់ ២ស្លាបព្រាបាយ

របៀបធ្វើ

មុនដំបូងយកម្សៅមី ម្សៅអង្ករខ្សាយ អំបិលមួយចឹប ស្ករស ម្សៅ Baking Soda រួចវាយវាលាយចូលគ្នាឲ្យសព្វល្អ ចាប់ដាក់ទឹកដោះគោស្រស់ចូល។ បន្តទៀតវាយពងមាន់មួយគ្រាប់ឲ្យវាបែកល្អ តែដាក់ចូលម្សៅតែពាក់កណ្ដាល ហើយបន្តលាយសាច់ម្សៅឲ្យចូលគ្នាម្ដងទៀត។ ក្រោយលាយម្សៅរួចរាល់ យកប្រេងឆាលាបលើខ្ទះបន្តិច ចាំចាក់ម្សៅចូល ម្ដងបន្តិចៗតាមទំហំនំដែលយើងចង់បាន បន្ទាប់ពីនំឆ្អិន ដាក់ប័រដែលលាយរួច និងសរសៃមាសចូលជាការស្រេច។

បញ្ជាក់៖ បើប្រិយមិត្តធ្វើញ៉ាំមានសមាជិកច្រើន អាចបូក គុណចំនួននេះបន្ថែមបាន៕

នំស្រួយ ឬ crispy pancake
នំស្រួយ ឬ crispy pancake
នំស្រួយ ឬ crispy pancake
នំស្រួយ ឬ crispy pancake
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T