ថ្ងៃត្រង់ចឹង ចង់ញ៉ាំបង្អែមមិនដឹងធ្វើអ្វីមែនទេ? សាកធ្វើបង្អែមឥន្ទធនូ តាមរបៀបនេះ

//s9.kh1.co/d3/d3e6d9dbe9647297c8363c9c73f875b2222aac81.jpg
សាកញុំា

 ៣០-ឧសភា-២០២៣ ១១ព្រឹក · មួយឆ្នាំមុន

ពិតណាស់បង្អែមជាប្រភេទអាហារសម្រន់ដែលពេញនិយមបំផុត ហើយក៏មានអ្នកនិយមញ៉ាំស្ទើរតែរាល់ថ្ងៃផងដែរ បើតាមការសង្កេតឃើញកន្លងមក។

កម្សាន្ត៖ ពាក្យថាបង្អែម ជាម្ហូបសម្រន់ម្យ៉ាងមានរសជាតិផ្អែម ដែលភាគច្រើនគេពេញនិយមញ៉ាំក្រោយពេលបាយ។ ម្យ៉ាងបង្អែមមានច្រើនប្រភេទ ចំណែកវិធីធ្វើក៏មានភាពខុសៗពីគ្នាផងដែរ។ ហើយពេលនេះយើងនឹងលើកយកបង្អែមមួយមុខមានពណ៌ចម្រុះមានឈ្មោះ «បង្អែមឥន្ទធនូ» ដោយខាងក្រោមនេះជឫគ្រឿងផ្សំនិងរបៀបធ្វើ៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គ្រឿងផ្សំ

១៖ ដំឡូង ( បើអាចទិញដំឡូង រើសយកដំឡូងពណ៌សាច់ខុសៗគ្នា)

២៖ ស្វាយ

៣៖ ពោត

៤៖ ត្រាវ

៥៖ ដូង

៦៖ ខ្នុរ

៧៖ ម្សៅដំណើប

៨៖ ស្លឹកតយ

៩៖ អំបិល

១០៖ ស្ករត្នោត

១១៖ ស្ករស

១២៖ ទឹកដោះគោ

១៣៖ ខ្ទិះដូង

របៀបធ្វើ

ជាដំបូងយកត្រាវ ដំឡូងហាន់ជាដុំៗតាមចំណង់ចំណូលចិត្ត បន្តមកទៀតយកម្សៅដំណើបលាយជាមួយទឹកស្លឹកតយដើម្បីធ្វើជាម្សៅនំ(កាត់ម្សៅនេះតាមការចូលចិត្ត)។ បន្ទាប់មកយកម្សៅនោះទៅស្ងោរក្នុងទឹកក្ដៅ បើឆ្អិនហើយដួសដាក់មួយឡែក។ បន្តទៅទៀតដាក់ទឹកខ្ទិះដូងដាំជាមួយស្លឹកតយ បើសិនទឹកខ្ទិះដូងពុះហើយ យើងត្រូវដាក់ត្រាវដែលហាន់រួចនោះចូលទុកមួយវាសន្ទុះ ចាំដាក់ដំឡូង ពោតនិងដូងចូល។ បន្ទាប់ពីកូរវាសព្វ ត្រូវដាក់ស្ករត្នោត ស្ករស ម្សៅដែលបានស្ងោររួចនោះចូល កូរវាម្ដងទៀត។ ចុងក្រោយដាក់ស្វាយ ខ្ទិះដូង ទឹកដោះគោខាប់ចូល និងអំបិលមួយចឹបជាការស្រេច៕

បង្អែមឥន្ទធនួ
បង្អែមឥន្ទធនួ
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T