ប្លែកមាត់ ហើយងាយស្រួលចម្អិន ត្រាវរុំតៅហ៊ូបំពង តាមបែបថៃ

//s9.kh1.co/44/44788324d0c4123b9166ce5982d35d0661860108.png
សាកញុំា

 ២២-មិថុនា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

អាហារបែបថៃ ត្រាវរុំតៅហ៊ូបំពង មានវិធីចម្អិនងាយស្រួល ដោយប្រើគ្រឿងផ្សំសាមញ្ញៗ ប៉ុន្ដែផ្ដល់នូវរសជាតិឆ្ងាញ់ប្លែកមាត់ ដែលយើងមិនដែលបានញុំាពីមុនមក។

អាហារ៖ ជាធម្មតា យើងតែងតែចូលចិត្តញុំាអាហារដែលមានសាច់ លើកនេះយើងសាកមកភ្លក់អាហារជាបន្លែសុទ្ធដែលរសជាតិក៏មុំិនចាញ់ម្ហូបសាច់ផងដែរ។ អាហារថៃ ត្រាវរុំតៅហ៊ូបំពង មួយមុខនេះជាអាហារដែលមានរសជាតិប្លែក មនុស្សភាគច្រើនមិនដែលញុំាវានោះទេ ឥលូវយើងមករៀនពីវិធីចម្អិនងាយៗខាងក្រោម៖ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គ្រឿងផ្សំ៖

១. ឆៃថាវ ហាន់ជាសរសៃៗ ៣ខាំ

២. ត្រាវ ហាន់ជាសរសៃៗ ៣ខាំ

៣. ការ៉ុត ហាន់ជាសរសៃៗ ២ខាំ

៤. សំបកតៅហ៊ូ ៤ដុំ

៥. ស្ករស ១ស្លាបព្រាបាយ

៦. អំបិល ១ស្លាបព្រាកាហ្វេ

៧. ម្រេចម៉ត់ កន្លះស្លាបព្រាកាហ្វេ

៨. ប្រេងល្ង ២ស្លាបព្រាបាយ

៩. ទឹកម្ទេស 

ត្រាវរុំតៅហ៊ូបំពង
ត្រាវរុំតៅហ៊ូបំពង

របៀបធ្វើ៖ 

១. ដំបូងលាយអំបិលជាមួយឆៃថាវ ច្របាច់រហូតដល់ឆៃថាវចេញទឹក។ បន្ទាប់មកដាក់ត្រាវនិងការ៉ុតចូលលាយជាមួយគ្នា ហើយដាក់គ្រឿងដូចជា ស្ករស ម្រេចម៉ត់ ប្រេងល្ង។

២. យកគ្រឿងដែលលាយចូលគ្នាសព្វនោះទៅរុំជាមួយសំបកតៅហ៊ូ ហើយយកទៅដាក់ចំហ៊ុយរយៈពេល២០នាទីឲ្យឆ្អិន។

ត្រាវរុំតៅហ៊ូបំពង
ត្រាវរុំតៅហ៊ូបំពង

៣. ពេលឆ្អិន យកវាទៅដាក់បំពងបន្ថែមរហូតដល់ល្មម ស្រង់ដាក់ចាន។ យើងអាចញុំា ត្រាវរុំតៅហ៊ូបំពង ជាមួយទឹកម្ទេស នោះយើងនឹងទទួលបានរសជាតិមួយដ៏ឆ្ងាញ់៕

ប្រភព៖ FoodTravel.tv

  

Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T