អាហារ៖ បើសិនជាអ្នកចូលចិត្តញុំាសាច់ជ្រូកចៀននោះ អ្នកប្រាកដជាចង់សាករសជាតិ សាច់ជ្រូកបំពង មួយនេះហើយ ព្រោះវាជាម្ហូបថ្មីមួយដែលគេកំពុងពេញនិយម។ គ្រាន់តែមាន សាច់ជ្រូក ម្សៅបំពង មកលាយជាមួយគ្រឿង ហើយធ្វើតាមក្បួនចម្អិនខាងក្រោម អ្នកនឹងទទួលបាន សាច់ជ្រូកបំពងស្រួយ ដ៏ឈ្ងុយឆ្ងាញ់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគ្រឿងផ្សំ៖
១. សាច់ជ្រូកបីជាន់ កន្លះគីឡូក្រាម
២. ទឹកស៊ីអីវ ១ស្លាបព្រាបាយ
៣. ស្ករស មួយស្លាបព្រាកាហ្វេឮ
៤. អំបិល កន្លះស្លាបព្រាកាហ្វេម្រេចម៉ត់ បន្តិច
៥. ម្សៅបំពង ៤ស្លាបព្រាបាយ
៦. ម្ទេស និង ខ្ទឹមស ចិញ្ច្រាំចូលគ្នាឲ្យម៉ត់ (ដាក់តាមចំណូលចិត្ត)
៧. ម្រេចម៉ត់ បន្តិច
របៀបចម្អិន៖
១. យកសាច់ជ្រូកហាន់ជាដុំតូចល្មម បន្ទាប់មកដាក់ក្នុងចានមួយដើម្បីលាយគ្រឿង។
២. ចាក់គ្រឿងទេសដូចជា ស្ករស អំបិល ទឹកស៊ីអីវ ម្ទេស និង ខ្ទឹមសចិញ្ច្រាំ ម្រេចម៉ត់ចូលចានសាច់ជ្រូក រួចលាយវាចូលគ្នាឲ្យសព្វសាច់។
៣. បន្ទាប់មកចាក់ម្សៅបំពងចូលចានសាច់ជ្រូកនោះ ដោយមិនបានថែមទឹកនោះទេ ធ្វើបែបនេះសាច់ជ្រូកនឹងបៀមម្សៅជាប់ ហើយមិនសូវជុបខ្លាញ់។
៤. ដាក់សាច់ជ្រូកទាំងនោះ បំពងក្នុងខ្ទះខ្លាញ់ដែលក្ដៅល្មម បំពងវារហូតដល់ខ្លាញ់ចេញពណ៌លឿង រួចហើយស្រង់សាច់ជ្រូកនោះចេញ។ យើងអាចញុំា សាច់ជ្រូកបីជាន់បំពង ជាមួយទឹកត្រីកោះកុងក៏បាន ឬញុំាជាមួយជ្រក់ក៏បាន ហើយអ្នកអាចធ្វើវាសម្រាប់ខ្ចាប់ជាមួយទុកញុំានៅកន្លែងធ្វើការបានយ៉ាងងាយស្រួល៕
ប្រភព៖ Kapook cooking