ចង់ដើរលេង តែខ្ចិលជិះផ្លូវឆ្ងាយ កន្លែងដើរលេងទាំងនេះ ជួយអ្នកបាន ទេសភាពវិញ មិនបាច់និយាយទេ

//s5.kh1.co/35/357be8838531d405b4a5beb8c7465da7765927f7.jpg
កន្លែងពេញនិយម

 ១៩-ឧសភា-២០២៣ ៣ល្ងាច · ២ ឆ្នាំមុន

មិនចាំបាច់ដើរលេងកន្លែងឆ្ងាយទេ នៅជិតៗភ្នំពេញនេះ ក៏ស្អាតមិនណយដែរ មើលតែទេសភាពទៅដឹងហើយ ថាកប់ប៉ុណ្ណា ពិសេសសម្បូរកន្លែងថតរូបលេងថែមទៀតផង។

កម្សាន្ត៖ ការសម្រាកជួបជុំគ្រួសារ គឺជារឿងសំខាន់ណាស់ នាពេលរៀងរាល់ថ្ងៃចុងសប្ដាហ៍ បន្ទាប់ពីទំនេរពីការងារប្រចាំថ្ងៃ ដូច្នេះហើយ បុគ្គលមួយចំនួនតែងតែ រិះរកពេលវេលាដើម្បីបានសប្បាយជាមួយក្រុមគ្រួសារ មិត្តភក្ដិ និងមនុស្សជាទីស្រលាញ់រៀងខ្លួន ដោយយកពេលវេលាទាំងប៉ុន្មាននោះ ទៅលំហែកាយតាមទីកន្លែងកម្សាន្តនានា មិនថាជិតឬឆ្ងាយក្ដី រហូតអ្នកខ្លះទៀត មានពេលវេលាច្រើន និងថវិកាគ្រប់គ្រាន់ ពួកគេអាចធ្វើដំណើរកម្សាន្តតាមខេត្តឆ្ងាយៗ ឬខ្លះទៀតអាចធ្វើដំណើរទៅក្រៅប្រទេសក៏មាន។ ប៉ុន្តែសម្រាប់ អ្នកមួយចំនួនទៀត មិនមានពេលច្រើន និងមិនចង់ចំណាយកម្លាំងច្រើនក្នុងការធ្វើដំណើរ ពួកគាត់អាច ជ្រើសរើសទីកន្លែងជិតៗដើម្បីជួបជុំគ្រួសារ ក៏សប្បាយយកមិនអស់ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្ងៃនេះផ្ទាល់ ខ្មែរឡូត និងលើកយកកន្លែងកម្សាន្តជិតៗរាជធានីរបស់យើងមួយចំនួន យកមកបង្ហាញ ដើម្បីងាយស្រួលសម្រាប់អ្នកដែលខ្ជឹលធ្វើដំណើរទៅតាមទីឆ្ងាយៗ ដែលកន្លែងទាំងនោះមានទីតាំងនៅជិតៗភ្នំពេញមែនទែន ហើយបើនិយាយពីទេសភាពវិញស្អាតកប់តែម្ដង។

ចង់ជ្រាបច្បាស់ទៅស្គាល់ទាំងអស់គ្នា៖

១.រម្មណីយដ្ឋានទន្លេបាទី

ជាទីរម្មណីយដ្ឋានដ៏ចំណាស់មួយ ដែលស្ថិតក្នុងខេត្តតាកែវ តាមបណ្ដោយផ្លូវជាតិលេខ២ ដែលធ្វើដំណើរពីភ្នំពេញទៅ អាចនឹងចំណាយពេលប្រហែលជា ១ម៉ោងប៉ុណ្ណោះ។ ទីនោះមានបរិយាកាសបរិសុទ្ធណាស់ ជាមួយនឹងទឹកទន្លេដ៏ធំល្វឹងល្វើយ មើលដាច់កន្ទុយភ្នែក ថែមទាំងមាន កន្លែងអង្គុយទទួលទានអាហារ ពីប្រជាជនដែករស់នៅតំបន់នោះ ជាច្រើនតម្រៀបជួរគ្នាផងដែរ។ រូបភាពពី៖ Makara

រម្មណីយដ្ឋានទន្លេបាទី
រម្មណីយដ្ឋានទន្លេបាទី
រម្មណីយដ្ឋានទន្លេបាទី
រម្មណីយដ្ឋានទន្លេបាទី

២.ស្មៅទន្លេ

ទីនេះក៏មានចម្ងាយមិនឆ្ងាយពីភ្នំពេញប៉ុន្មានដែរ ដែលមានទីតាំងស្ថិតក្នុងទីរួមខេត្តកំពង់ចាម។ កន្លែងនេះ កំពុងស្រូបយកប្រជាប្រិយភាពពីយុវវ័យច្រើន ព្រោះថានៅទីនោះមានបរិយាកាសស្រស់ស្រាយ ពិសេសមានកន្លែងថតរូបលេងស្អាតៗ ជាច្រើនកន្លែងផ្ទាល់តែម្ដង។ រូបភាពពី៖ ស្មៅទន្លេ . River Grass

អាហារដ្ឋាន ស្មៅទន្លេ
អាហារដ្ឋាន ស្មៅទន្លេ
អាហារដ្ឋាន ស្មៅទន្លេ
អាហារដ្ឋាន ស្មៅទន្លេ
អាហារដ្ឋាន ស្មៅទន្លេ
អាហារដ្ឋាន ស្មៅទន្លេ

៣.ឧទ្យានជាតិគីរីរម្យ

មានទីតាំងស្ថិតក្នុងខេត្តកំពង់ស្ពឺ តាមបណ្ដោយផ្លួវជាតិលើខ​៤ ហើយបើយើងធ្វើដំណើរពីភ្នំពេញទៅ ត្រូវចំណាយពេលប្រហែលជា ២ទៅ៣ ម៉ោងប៉ុណ្ណោះ។ ចំពោះបរិយាកាសនៅទីនោះវិញ គឺពិតជាស្រស់ស្អាតខ្លាំងនឹកស្មានមិនដល់ ព្រោះថាទីនោះ សម្បូរទៅដោយធម្មជាតិយ៉ាងខៀវស្រងាត់ គួរឲ្យចង់គយគន់ ពិសេសមានកន្លែងកម្សាន្តជាច្រើនកន្លែងផ្សេងៗគ្នាក្នុងតំបន់ឧទ្យានជាតិនេះផ្ទាល់តែម្ដង។ រូបភាពពី៖ 郭建东

ឧទ្យានជាតិគីរីរម្យ
ឧទ្យានជាតិគីរីរម្យ
ឧទ្យានជាតិគីរីរម្យ
ឧទ្យានជាតិគីរីរម្យ
ឧទ្យានជាតិគីរីរម្យ
ឧទ្យានជាតិគីរីរម្យ

៤.រម្មណីដ្ឋានកំពូលពេជ្រ ( អន្លង់ភ្ញៀវ)

ទីនេះស្ថិតក្នុងខេត្តតាកែវ ដែលយើងអាចជិះពីភ្នំពេញទៅតាមបណ្ដោយផ្លូវជាតិលេខ៣ក៏បាន ឬអាចជិះតាមផ្លូវជាតិ លេខ៤ រួចបត់មកតាមផ្លូវជាតិលេខ ៤១ក៏បាន ហើយទីនេះក៏មិនឆ្ងាយពីភ្នំពេញប៉ុន្មាននោះដែរ ដែលអាចវិលល្ងាចវិញបានយ៉ាងងាយស្រួល។ ចំពោះទេសភាពនៅទីនោះ គឺមានភាពស្រស់ស្អាតខ្លាំងព្រោះថា មានភ្នំព័ទ្ធជុំវិញ និងរុក្ខជាតិបៃតង ព្រមនឹងការរៀបចំជាកញ្ជុះសម្រាប់ញ៉ាំអាហារក៏មានដែរ ទើបធ្វើឲ្យទីនេះ មានភ្ញៀវទៅទស្សនាកម្សាន្តច្រើនមិនដាច់ ចាប់តាំងពីបើកដំណើរការដំបូងកាលពីឆ្នាំ ២០១៧ មក។ រូបភាពពី៖ Dreams-«សុបិន្ត» 

រម្មណីដ្ឋានកំពូលពេជ្រ ( អន្លង់ភ្ញៀវ)
រម្មណីដ្ឋានកំពូលពេជ្រ ( អន្លង់ភ្ញៀវ)
រម្មណីដ្ឋានកំពូលពេជ្រ ( អន្លង់ភ្ញៀវ)
រម្មណីដ្ឋានកំពូលពេជ្រ ( អន្លង់ភ្ញៀវ)
រម្មណីដ្ឋានកំពូលពេជ្រ ( អន្លង់ភ្ញៀវ)
រម្មណីដ្ឋានកំពូលពេជ្រ ( អន្លង់ភ្ញៀវ)

៥.សួនកម្សាន្ត Sky Land 

ដែលមានចម្ងាយប្រហែលជាង ១៧គីឡូម៉ែត្រ ពីទីក្រុងភ្នំពេញ ដែលស្ថិតក្នុង ឃុំវិហាសួគ៌ខេត្តកណ្ដាល។ ទីនេះ ក៏កំពុងទាក់ទាញចិត្តភ្ញៀវជាច្រើន ឲ្យទៅលេងកម្សាន្តផងដែរ ព្រោះថានៅទីនេះ មានកន្លែងកម្សាន្តជាច្រើន និងសម្បូរកន្លែងថតរូបស្អាតៗបានច្រើនផងដែរ។ រូបភាពពី៖ ដើរលេង-Der leng

សួនកម្សាន្ត Sky Land
សួនកម្សាន្ត Sky Land
សួនកម្សាន្ត Sky Land
សួនកម្សាន្ត Sky Land
សួនកម្សាន្ត Sky Land
សួនកម្សាន្ត Sky Land
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T