មករៀនធ្វើ អាហារល្បីរបស់ខ្មែរ សម្លកកូរសាច់ជ្រូក ទាំងអស់គ្នា (មានវីដេអូ)

//s5.kh1.co/63/637ea5bb991d82ea1d8cf31621121e8ea54f91f1.jpg
សាកញុំា

 ១០-កក្កដា-២០២០ ១ល្ងាច · ៥ ឆ្នាំមុន

បច្ចុប្បន្ននេះ សម្លកកូរ នៅតែមានភាពពេញនិយម សម្រាប់ប្រជាជនខ្មែរទូទាំងប្រទេស ដែលមានរសជាតិឈ្ងុយឆ្ងាញ់ ដូច្នេះហើយ មិនបាច់ទុកពេលនៅទំនេរទេ មករៀនធ្វើទុកញ៉ាំទាំងអស់គ្នា។

កម្សាន្ត៖ សម្លកកូរ ជាម្ហូបអាហាររបស់ខ្មែរ ដែលមានដើមកំណើតពីយូរលង់មកហើយ ហើយមកទល់នឹងសព្វថ្ងៃនេះ ម្ហូបមួយមុខនេះ នៅតែមានភាពល្បីល្បាញ និង មានការពេញចិត្តពីប្រជាជនខ្មែរទូទាំងប្រទេស ផងដែរ។ ដូច្នេះហើយ ប្រសិនបើ អ្នកគ្រប់គ្នា មានចំណាប់អារម្មណ៍ចង់រៀនធ្វើ សម្លកកូរសាច់ជ្រូក ទុកញ៉ាំជាលក្ខណៈគ្រួសារ អាចសាកល្បងតាមវិធីធ្វើ ដូចខាងក្រោម៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សម្លកកូរសាច់ជ្រូក
សម្លកកូរសាច់ជ្រូក

គ្រឿងផ្សំ៖ ស្លឹកម្រុំ ស្លឹកបាស ល្ហុង ចេក ខ្នុរ ត្រប់ ល្ពៅ សណ្ដែកកួរ អង្ករលីង ស្ករត្នោត ១​ ស្លាបព្រាបាយ ទឹកត្រី ១ ស្លាបព្រាបាយ ប៊ីចេងកន្លះស្លាបព្រាបាយ ប្រេងឆាកន្លះស្លាបព្រាបាយ អំបិល ១ ស្លាបព្រាបាយ សាច់ជ្រូកកន្លះគីឡូ​ ប្រហុក ខ្ទឹមស និង គ្រឿងដែលបុករួច។

របៀបធ្វើ៖

១. ជាដំបូង ដាក់ប្រេងឆា ក្នុងឆ្នាំងឲ្យក្ដៅ បន្ទាប់មក ដាក់ ខ្ទឹមស រួចកូរឲ្យក្រហម រួចទើបដាក់ប្រហុក និងគ្រឿងដែលបុករួច ហើយច្របល់ឲ្យសព្វ រួចដាក់ទឹកត្រី បន្ទាប់មក ដាក់សាច់ជ្រូក រួចកូរឲ្យវាចូលសព្វជាមួយនឹងគ្រឿង

២. បន្ទាប់ពីសាច់ចូលជាតិជាមួយនឹងគ្រឿងហើយ ទើបដាក់បន្លែដែលមានដូចជា ល្ហុង ចេក ខ្នុរ ត្រប់ ល្ពៅ សណ្ដែកកួរ រួចកូរឲ្យសព្វចូលគ្នាម្ដងទៀត សឹមដាក់ទឹកល្មមលិចបន្លែ រួចរង់ចាំរហូតដល់ពុះ

សម្លកកូរសាច់ជ្រូក
សម្លកកូរសាច់ជ្រូក

៣. នៅពេលដែលសម្លពុះហើយ បន្ទាប់មក ដាក់ស្ករ ប៊ីចេង អង្ករលីង រួចកូរឲ្យគ្រឿងរលាយចូលគ្នាសព្វល្អ រួចទុកឲ្យពុះប្រហែលជា ៣ នាទី អ្នកអាចភ្លក់បាន ប្រសិនបើមិនទាន់ត្រូវចិត្ត អ្នកអាចថែមគ្រឿងបន្ថែមទៀត

៤. បន្ទាប់ពីទឹកសម្លពុះរយៈពេល ៣ នាទីរួចហើយ យើងអាចដាក់ បន្លែបៃតង ដូចជា ស្លឹកបាស និង ស្លឹកម្រុំ រួចកូរវាឲ្យចូលសព្វ ជាមួយនឹងទឹកសម្ល ជាការស្រេច៕

ប្រភព៖ មេផ្ទះ (Housewife)

បើចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម៖ 

របៀបធ្វើសម្លកកូរសាច់ជ្រូក
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T