កម្សាន្ត៖ សម្លម្ជូរយួន ក៏ជាម្ហូបអាហារមួយ ដែលកំពុងតែមានការពេញនិយមពីមនុស្សជាច្រើន ជាពិសេស ពួកគេតែងតែឧស្សាហន៍ ធ្វើវាទុកទទួលទានជាអាហាប្រចាំថ្ងៃ ផងដែរ។ ម្ដងនេះ អ្នកដែលមានចំណង់ចំណូលចិត្ត ចង់ធ្វើញ៉ាំដោយខ្លួនឯង ព្រោះមិនចង់ទិញគេនាំអស់លុយច្រើន អាចចំណាយពេលរៀនធ្វើតាមរបៀបខាងក្រោម៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
គ្រឿងផ្សំ៖ ត្រីផ្ទក់ ប៉េងប៉ោះ ត្រឡាច ម្នាស់ ក្រអៅឈូក រំដេង ជីនាងវង ជីរណា ម្អម ទឹកអំពិលទុំ ខ្ទឹមសដែលចិញ្ច្រាំរួច
របៀបធ្វើ៖
១. ដាក់ឆ្នាំង ដាំទឹកឲ្យពុះ រួចដាក់ ត្រី និងរំដេងចូល រួចបិទគ្របទុកឲ្យពុះ ប្រសិនបើមានពពុះ ដួសពពុះចេញ
២. បន្ទាប់ពីដួសពពុះចេញហើយ ដាក់ទឹកត្រី ទឹកអំពិល ប៊ីចេង ស្ករស អំបិល

៣. បន្ទាប់ពីបង់គ្រឿងរួចហើយ ដាក់បន្លែទាំងអស់ចូល ដូចជា ប៉េងប៉ោះ ត្រឡាច ម្នាស់ និង ក្រអៅឈូក រួចទុកឲ្យពុះ ២ នាទី បន្ទាប់មកដាក់ជីចូល
៤. ជាចុងក្រោយ ធ្វើការបំពងខ្ទឹមស ឲ្យក្រហម រួចយកខ្ទឹមស ដែលបំពងរួច ទៅដាក់នៅក្នុងសម្ល ជាការស្រេច៕
ប្រភព៖ Vy Vy Cambodia
បើចង់ជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖