ម្ហូបដដែលៗមែនទេ? សាករៀនធ្វើ សម្លតុងយ៉ាំ ម្តងទៅ

//s5.kh1.co/97/9713328aa1f858d89c62864f3f74a9c85f50553d.jpg
សាកញុំា

 ២៧-កក្កដា-២០២០ ៣ល្ងាច · ៥ ឆ្នាំមុន

តោះមករៀនធ្វើអាហារល្បីដ៏ឈ្ងុយឆ្ងាញ់ សម្លតុងយ៉ាំ ដែលជាម្ហូបអាហារដ៏ពេញនិយមពីមនុស្សជាច្រើន ហើយក៏តែងតែបានឃើញជាញឹកញាប់ នៅក្នុងកម្មវិធីជប់លៀងធំៗ ផងដែរ។

កម្សាន្ត៖ បច្ចុប្បន្ននេះ តុងយ៉ាំ ក៏ជាម្ហូបអាហារដ៍ពេញនិយមពីមនុស្សជាច្រើន ដែលពួកគេតែងតែធ្វើញ៉ាំ ជាអាហារប្រចាំថ្ងៃ ជាពិសេស សូម្បីតែនៅក្នុងពិធីជប់លៀងធំៗ តុងយ៉ាំ ក៏ជាម្ហូបដែលត្រូវបានដាក់ដើម្បីទទួលភ្ញៀវថែមទៀតផង។ ដូច្នេះ អ្នកទាំងអស់គ្នា អាចរៀនធ្វើទុកញ៉ាំនៅឯផ្ទះ តាមវិធីខាងក្រោម៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
តុងយ៉ាំ សាច់មាន់
តុងយ៉ាំ សាច់មាន់

គ្រឿងផ្សំ៖ សាច់មាន់ ២៥០ ក្រាម  ផ្សិត (ផ្សិតចំបើង ឬផ្សិតស) ១៥០ក្រាម  ប៉េងប៉ោះ ១ ទៅ ២ផ្លែហាន់ជាចំណិត  រំដេង  គល់ស្លឹកគ្រៃ  ស្លឹកក្រូចសើច  ម្ទេស  ម្ទេសឆា ៨០ក្រាម  ទឹកដោះគោស្រស់ ១៥០ក្រាម  ទឹកត្រី ៣ ស្លាបព្រាបាយ  ទឹកក្រូចឆ្មា ៣ ស្លាបព្រាបាយ  ម្ទេសក្រៀម  ស្លឹកជីរណាដែលហាន់រួច  ទឹក ៥០០ មីលីលីត្រ ។

របៀបធ្វើ៖

១. ជាដំបូង ដាក់ឆ្នាំងដាំទឹកឲ្យពុះ រួចដាក់រំដេង គល់ស្លឹកគ្រៃ ស្លឹកក្រូចសើច និងម្ទេសចូល រួចទុកមួយរំពុះ ទើបដាក់សាច់មាន់ចូល ដើម្បីរម្ងាស់ឲ្យឆ្អិន

តុងយ៉ាំ សាច់មាន់
តុងយ៉ាំ សាច់មាន់

២. បន្ទាប់ពីសាច់មាន់ឆ្អិនហើយ ដាក់ផ្សិត និងប៉េងប៉ោះចូល រួចទុកឲ្យពុះ

៣. បន្ទាប់មកទៀត ដាក់ទឹកត្រី និងម្ទេសឆាចូលទៅ រួចកូរឲ្យរលាយចូលគ្នាទុកមួយរំពុះ សឹមដាក់ទឹកដោះគោស្រស់ចូល ហើយកូរចូលគ្នាឲ្យសព្វ រួចទុកឲ្យពុះ ទើបដាក់ស្លឹកជីរណា ម្ទេសក្រៀម និងទឹកក្រូចឆ្មាចូលទៅតាមក្រោយ ជាការស្រេច៕

ប្រភព៖ Dermkor APP

Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T