ទំនេរៗ រៀនធ្វើបង្អែមចេកខ្ទិះ ទុកញ៉ាំខ្លួនឯង!!

//s4.kh1.co/c6/c68339001a2d9e5fbfcec1d31349acc26f57d85f.jpg
សាកញុំា

 ០៤-សីហា-២០២០ ៣ល្ងាច · ៥ ឆ្នាំមុន

តោះអ្នកចូលចិត្តញ៉ាំ បង្អែមចេកខ្ទិះ តែមិនចេះធ្វើ ឈប់បារម្មណ៍ទៀតទៅ ពេលនេះ អាចបញ្ចេញស្នាដៃធ្វើបង្អែមចេកខ្ទិះ ទុកញ៉ាំដោយខ្លួនឯង និងសម្រាប់គ្រួសារ តាមវិធីខាងក្រោម៖

កម្សាន្ត៖ បង្អែមចេកខ្ទិះ គឺជាបង្អែមដ៏ពេញនិយមមួយ ក៏ដូចជាបង្អែមចំណូលចិត្តរបស់មនុស្សជាច្រើន ដែលភាគច្រើន ពួកគេតែងតែរកទិញដើម្បីទទួលទានជាអាហារសម្រន់ និងជាបង្អែមលាងមាត់ក្រោយពេលបរិភោគបាយរួច ផងដែរ។ តោះប្រសិនបើមានចំណាប់អារម្មណ៍ចង់ចេះធ្វើ ទុកញ៉ាំនៅឯផ្ទះ អាចសាកល្បងតាមវិធីខាងក្រោម៖ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
បង្អែមចេកខ្ទិះ
បង្អែមចេកខ្ទិះ

គ្រឿងផ្សំ៖  ចេក   ស្ករសកន្លះគីឡូ   អំបិល   សាគូ (គ្រាប់ និង រណា)   ខ្ទិះដូង (ច្របាច់លើកទី១ និង លើកទី២ )

របៀបធ្វើ៖ 

១. ដំបូង យកចេកមកាត់ជាដុំតូចៗល្មម រួចយកទៅត្រាំទឹកអំបិល ដើម្បីកុំឲ្យមានជ័រ

២​. យកឆ្នាំងដាក់ដាំ ដោយចាក់ទឹកខ្ទិះដូងទី ១ ចូល កម្ដៅ និងកូរឲ្យវាពុះ រួចចាក់ចេញ ទុកវាមួយឡែក

៣. បន្ទាប់មកទៀត យកឆ្នាំងដាក់ដាំទឹកខ្ទិះដូងទី ២ រម្ងាស់ឲ្យពុះ រួចដាក់សាគូទាំង២មុខចូល ដើម្បីឲ្យវារីកល្អ ហើយត្រូវកូរវា កុំឲ្យវាជាប់នៅបាតឆ្នាំង 

បង្អែមចេកខ្ទិះ
បង្អែមចេកខ្ទិះ

៤. នៅពេលដែល ទឹកខ្ទិះពុះ ព្រមទាំងសាគូរីកហើយ អាចដាក់ចេកចូលទៅ រួចកូរឲ្យសព្វម្ដងទៀត បន្ទាប់មកដាក់ស្ករ  រួចដាក់អំបិលបន្តិច ហើយកូរវាម្ដងទៀតកុំឲ្យវាជាប់បាតឆ្នាំង ព្រមទាំងរម្ងាស់វាឲ្យពុះ ជាការស្រេច

៥. នៅពេលដែលឆ្អិនហើយ ដួសបង្អែមដាក់ចាន រួចអាចដាក់ខ្ទិះដូងទី ១ ដែលបានចម្អិន ដើម្បីឲ្យបង្អែមរឹតតែឈ្ងុយឆ្ងាញ់ ៕ 

ប្រភព៖ COOKER-ASMR

Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T