កុំទំនេរអត់ប្រយោជន៍ រៀនធ្វើ ត្រីបឹងកញ្ឆែត ទាំងអស់គ្នា

//s4.kh1.co/f0/f0816d4af80f088f4da884e7d2580f83120ca366.jpg
សាកញុំា

 ១១-សីហា-២០២០ ៣ល្ងាច · ៥ ឆ្នាំមុន

មិនចាំបាច់ទាល់តែទៅចូលរួមកម្មវិធី និងចំណាយលុយច្រើន ទើបបានញ៉ាំនោះទេ​ តោះមករៀបធ្វើ ត្រីបឹងកញ្ឆែត ទុកញ៉ាំនៅផ្ទះជាលក្ខណៈគ្រួសារនៅផ្ទះទាំងអស់គ្នា តាមវិធីខាងក្រោម។

កម្សាន្ត៖ រឿងអីដែលថាមិនល្បី សម្រាប់មុខម្ហូបដ៏ពិសេសដែលមានការពេញនិយមពីមនុស្សជាច្រើន ជាមួយនឹងម្ហូប ត្រីបឹងកញ្ឆែត ព្រោះមិនត្រឹមតែជាអាហារប្រថ្ងៃសម្រាប់មនុស្សទូទៅនោះទេ តែវាត្រូវបានគេដាក់សម្រាប់ទទួលភ្ញៀវក្នុងកម្មវិធីដ៏ពិសេសជាច្រើន ផងដែរ។ ដូច្នេះហើយ បើចង់រៀនធ្វើទុកញ៉ាំនៅផ្ទះដោយខ្លួនឯង អាចសាកល្បងតាមវិធីខាងក្រោម៖ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ត្រីបឹងកញ្ឆែត
ត្រីបឹងកញ្ឆែត

គ្រឿងផ្សំ៖ ត្រី ១ គីឡូក្រាម   កញ្ឆែត  ទឹកត្រី ១ ស្លាបព្រាបាយ  ប្រេងឆាមួយចាន  ស្ករ ២ ស្លាបព្រាបាយ  ដុំខ្លាញ់ជ្រូកចិញ្ច្រាំឲ្យម៉ត់  សណ្ដែកដី  អំបិលកន្លះស្លាបព្រាបាយ  ប៊ីចេងកន្លះស្លាបព្រាបាយ  ខ្ទឹមស  ខ្ទឹមក្រហម  ម្ទេស  គ្រឿងបុកដែលមានដូចជា គល់ស្លឹកគ្រៃ រំដេង និងល្មៀត ។

របៀបធ្វើ៖ 

១. ដាក់ដាំទឹកស្ងោរ ត្រីតែពាក់កណ្ដាលរួចគ្របទុកចោល ១០ ទៅ ១៥ នាទីដើម្បីឲ្យសាច់ត្រីឆ្អិន និងសាច់ត្រីពាក់កណ្ដាលទៀត យកវាទៅបំពងឲ្យឆ្អិន និងស្រួយល្អ 

២. យកគ្រឿងបុករួច មកបុកម្ដងទៀតជាមួយនឹង ខ្ទឹមស ស្លឹកក្រូចសើច ម្ទេស ព្រមទាំងសាច់ត្រីដែលស្ងោរឆ្អិនរួច(បេះយកតែសាច់) និង សណ្ដែកដី 

៣. បន្ទាប់មកធ្វើចិញ្ច្រាំខ្ទឹមស និងចិតខ្ទឹមក្រហម ទុកមួយឡែកទៀត

ត្រីបឹងកញ្ឆែត
ត្រីបឹងកញ្ឆែត

៤. បន្ទាប់មកទៀត ដាក់កម្ដៅខ្ទះ ព្រមទាំងដាក់ដុំខ្លាញ់ជ្រូកដែលចិញ្ច្រាំរួចកូរឲ្យរលាយ ទើបដាក់ខ្ទឹមស ដែលចិញ្ច្រាំរួចចូល បន្ទាប់មកទៀត ដាក់គ្រឿងបុកជាមួយនឹងសាច់ត្រីមុននេះ រួចកូរឲ្យមានក្លិនឈ្ងុយ ទើបដាក់គ្រឿងផ្សំដូចជា ទឹកត្រី  ស្ករ  ប៊ីចេង  អំបិល  រួចហើយកូរវាឲ្យរលាយចូលគ្នាសព្វល្អ 

៥. រួចហើយ ដាក់ទឹកស្ងោរត្រីមុននេះចូល រួចកូរឲ្យបែកសាច់ត្រី និងពុះ។ បន្ទាប់ពីពុះហើយ ដាក់ត្រីដែលបំពងរួចចូល រួចកូរត្រឡប់ចុះឡើងឲ្យគ្រឿងចូលជាតិជាមួយនឹងសាច់ត្រី ទើបដាក់ខ្ទឹមក្រហម ព្រមទាំងកញ្ឆែតចូល ត្រឡប់ចុះឡើងបន្តិច ទុកឲ្យឆ្អិនជាស្រេច៕  

ប្រភព៖ មេផ្ទះ (Housewife)

Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T