កម្សាន្ត៖ ទឹកគ្រឿង ក៏ជាម្ហូបអាហារមួយដែលជាចំណូលចិត្តរបស់មនុស្សជាច្រើន ទាំងចាស់ក្មេង ក្នុងការរៀបចំធ្វើ ដើម្បីទទួលជាអាហារប្រចាំថ្ងៃ នៅក្នុងគ្រួសារ។ ដូច្នេះហើយ អ្នកចង់រៀនធ្វើទុកទទួលទាន ព្រោះមិនចង់ញ៉ាំម្អូបដដែលៗ អាចសាកល្បងតាមវិធីខាងក្រោម៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
គ្រឿងផ្សំ៖ ត្រី ប្រហុក សណ្ដែកដី ខ្ទឹមស ស្លឹកខ្ទឹម ម្ទេស ប៊ីចេង ក្រូចឆ្មា អំបិល ស្ករស និង បន្លែសម្រាប់ជ្រលក់ ( ត្រសក់ ផ្កាស្នោរ ពពាយ កញ្ឆែត និងបន្លែជាច្រើនទៀតទៅតាមចំណូលចិត្ត)
របៀបធ្វើ៖
១. ជាដំបូង យកត្រីទៅដាក់ស្ងោរឲ្យឆ្អិនជាមុនសិន
២. ធ្វើការចិញ្ច្រាំ ប្រហុក ខ្ទឹមស និងម្ទេស ចូលជាមួយគ្នា រួចចាក់ទឹកស្ងោរត្រីចូលល្មម និងគ្របទុកមួយឡែក

៣. ត្រីដែលឆ្អិនហើយ ត្រូវបេះយកតែសាច់ត្រី រួចយកទៅបុក ព្រមទាំងបុកជាមួយនឹងសណ្ដែកដី ឲ្យម៉ត់ចូលគ្នា
៤. បន្ទាប់មកទៀត យកសាច់ត្រីដែលបុករួច ទៅដាក់ក្នុងចានប្រហុកដែលដាក់ទឹកស្ងោរត្រីមុននេះ ព្រមទាំងកូរឲ្យសព្វ និងបង់គ្រឿងដូចជា ប៊ីចេង ស្ករស អំបិល ច្របាច់ក្រូចឆ្មា ទៅតាមចំណូលចិត្ត ដោយបន្ថែមជាមួយនឹងស្លឹកខ្ទឹម រួចកូរឲ្យរលាយគ្រឿងសព្វជាការស្រេច៕
ប្រភព៖ COOKER-ASMR