ទិញគេថ្លៃសឹងអី មករៀនធ្វើ សាច់ជ្រូកផាត់ ដោយខ្លួនឯងវិញល្អជាង

//s4.kh1.co/0c/0c9a15fdedd156e50eb38b8248d540ba72b0e2a7.jpg
សាកញុំា

 ០២-កញ្ញា-២០២០ ៣ល្ងាច · ៥ ឆ្នាំមុន

ចង់ញ៉ាំ ប៉ុន្តែថ្លៃពេកពិបាករកទិញមែនទេ តោះម្ដងនេះ លែងពិបាកទៀតហើយ មករៀនធ្វើ សាច់ជ្រូកផាត់ តាមវិធីងាយៗខាងក្រោម បានទាំងរសជាតិ និងចំណេញលុយច្រើន។

កម្សាន្ត៖ សាច់ជ្រូកផាត់ គឺជាអាហារកំពុងតែល្បីនិងមានរសជាតិឆ្ងាញ់ ព្រមទាំងជាចំណូលចិត្តរបស់មនុស្សជាច្រើន ដែលអាចទទួលជាមួយនឹងអាហារផ្សេងទៀតបាន ដូចជា បាយ បបរ នំប៉័ង ជាដើម។ តោះអ្នកដែលចូលចិត្តញ៉ាំ មិនចង់ទិញគេហើយអស់លុយច្រើន អាចរៀនធ្វើតាមវិធីខាងក្រោម៖  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សាច់ជ្រូកផាត់ 
សាច់ជ្រូកផាត់ 

គ្រឿងផ្សំ៖ សាច់ជ្រូក ៥០០ក្រាម   ផ្កាច័ន្ទ ៥    អំបិល ១ ស្លាបព្រាបាយ    ប៊ីចេង ១ ស្លាបព្រាកាហ្វេ    ស្ករស ២ ស្លាបព្រាបាយ 

របៀបធ្វើ៖ 

១. យកសាច់ជ្រូកលាងឲ្យស្អាត កាត់ស្បែកនិងខ្លាញ់ចេញ យកតែសាច់សុទ្ធ រួចកាត់ជាដុំតូចៗល្មម 

២. បន្ទាប់មក ដាក់ឆ្នាំងដាំទឹកឲ្យពុះ រួចដាក់ផ្កាច័ន្ទ ២ គ្រាប់ចូល ហើយដាក់សាច់ដែលកាត់ជាដុំតូចៗមុននេះ ចូលទៅទៀត ដើម្បីស្ងោរឲ្យឆ្អិន

៣.​ នៅពេលដែលសាច់ជ្រូកឆ្អិនហើយ ដួសវាចេញមក ដើម្បីយកវាទៅខ ហើយដើម្បីខសាច់ជ្រូក ត្រូវកាត់សាច់ជាដុំតូចៗជាងមុន

៤. ជាដំបូង យកឆ្នាំងដាក់សាច់ រួចចាក់ទឹកល្មមឲ្យលិចសាច់ បន្ទាប់មកដាក់គ្រឿងដូចជា ផ្កាច័ន្ទដែលនៅសល់  អំបិល ស្ករស ប៊ីចេង បន្ទាប់ពីដាក់គ្រឿងផ្សំរួច ត្រូវរម្ងាស់សាច់រហូតដល់រីងទឹក និងរហូតដល់សាច់ផុយ (បើរីងទឹកហើយសាច់មិនទាន់ផុយ អាចបន្ថែមទឹករម្ងាស់បន្តទៀត ហើយបើស្ទើររសជាតិអាចបន្ថែមគ្រឿងទៅតាមចំណូលចិត្ត) 

៥. នៅពេលរម្ងាស់ ដល់សាច់បែកជាចំណិតតូចៗហើយ ត្រូវយកផ្កាច័ន្ទចេញ ហើយនៅពេលដែលសាច់ផុយល្អហើយ យកសាច់នោះទៅបុកឲ្យចេញជាសរសៃស្ដើងៗ 

៦. បន្ទាប់ពី បុកឲ្យចេញជាសរសៃស្ដើងៗហើយ យកសាច់ទៅលីងនៅលើខ្ទះដោយប្រើភ្លើងតិចៗ កូរវាឲ្យជាប់រហូត ដល់វាឡើងស្ងួត និងឡើងក្រហមល្អ ជាការស្រេច៕ 

ប្រភព៖ Somar Fun 

Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T