មិនដឹងរកទិញនៅឯណាមែនទេ មានអីធ្វើ ផេនខេក ញ៉ាំដោយខ្លួនឯងក៏បាន

//s4.kh1.co/f9/f9fbfc513d5e021713b2ed26bed4d87281f7fba1.jpg
សាកញុំា

 ០៤-កញ្ញា-២០២០ ៣ល្ងាច · ៥ ឆ្នាំមុន

ពិបាករកទិញតាមកន្លែងធម្មតា ហើយមានតម្លៃថ្លៃទៀត ដូច្នេះ មករៀនធ្វើ នំផេនខេក ដ៏ឈ្ងុយឆ្ងាញ់ ដើម្បីទទួលជាលក្ខណៈគ្រួសារ ឬជាមួយនឹងមិត្តភក្តិ តាមវិធីខាងក្រោម៖

កម្សាន្ត៖ នំផេនខេក(Pancake) គឺជាប្រភេទអាហារដ៏ល្បី ដែលត្រូវបានមនុស្សជាច្រើន ជាពិសេសខាងប៉ែកអឺរ៉ុប និយមទទួលទាន ហើយក៏ជាអាហារសម្រន់យ៉ាងឈ្ងុយឆ្ងាញ់សម្រាប់ពួកគេ។ ដូច្នេះ ប្រសិនបើ អ្នកទាំងអស់គ្នា មានចំណាប់អារម្មណ៍ ដើម្បីទទួលនំដ៏ឈ្ងុយឆ្ងាញ់មួយនេះ អាចសាកល្បងរៀនធ្វើតាមវិធីខាងក្រោម៖  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
នំផេនខេក(Pancake)
នំផេនខេក(Pancake)

គ្រឿងផ្សំ៖ ម្សៅ ( All-purpose Flour) ១ ពែង   ស្ករ ២ ស្លាបព្រាបាយ   ម្សៅដុតនំ( Baking Powder) ២ ស្លាបព្រាបាយ    អំបិល ១ ស្លាបព្រាកាហ្វេ    ទឹកដោះគោ ១ ពែង    ស៊ុត១គ្រាប់ដែលវាយរួច  ​  ប្រេងខ្លាញ់(Oil) ២ ស្លាបព្រាបាយ 

របៀបធ្វើ៖ 

១. ជាដំបូង យកម្សៅមកលាយជាមួយនឹង ស្ករ ម្សៅដុតនំ  និងអំបិល រួចហើយកូរវាឲ្យសព្វ

២​. បន្ទាប់មកទៀត ដាក់ទឹកដោះគោ ស៊ុត និង ប្រេងខ្លាញ់ ចូលទៅ រួចហើយកូរវាឲ្យរលាយចូលគ្នាសព្វល្អ 

៣. ដាក់ខ្ទះឲ្យក្ដៅ ក្នុងកម្ដៅក្ដៅល្មម និងលាបប្រេងខ្លាញ់តិចៗ  រួចហើយ ប្រើវែក ឬ ពែងតូចល្មម ដើម្បីដួលម្សៅដែលលាយរួច ចូលទៅក្នុងខ្ទះ ដើម្បីចម្អិនម្ដងមួយ 

៤. បន្ទាប់ពីចាក់ចូលហើយ នៅពេលដែល គែមនំ ឡើងពណ៌ក្រហម និងមានពពុះតូចៗ ត្រូវត្រឡប់នំនោះ ដើម្បីចម្អិនផ្នែកម្ខាងទៀត ធ្វើបែបនេះម្ដងមួយ រហូតទាល់តែអស់ម្សៅជាការស្រេច៕ 

Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T