កម្សាន្ត៖ នេះគឺជាការច្នៃប្រឌិតថ្មីមួយ ទៅលើម្ហូបអាហារ សម្រាប់អ្នកចូលចិត្តញ៉ាំ ផាសស្តា(Pasta) ជាមួយនឹងឈីស អាចសាកល្បងតាមវិធីខាងក្រោមបាន៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
គ្រឿងផ្សំ៖ Macaroni (Pasta) ២ ពែង ម្សៅ(Flour) ២ ស្លាបព្រាបាយ ទឹកដោះគោ ១ពែងកន្លះ ឈីស Cheddar ១ពែងកន្លះដែលឈូសជាដុំល្អិតៗរួច
របៀបធ្វើ៖
១. ជាដំបូងដាក់ឆ្នាំង ដាំទឹក ស្ងោរ Macaroni(Pasta) រយៈពេល ៩ នាទី ឲ្យឆ្អិនល្មម រួចច្រោះទឹកចេញទុកមួយឡែក
២. បន្ទាប់មកទៀត យកចានមួយមកលាយគ្រឿងផ្សំមួយចំនួនទៀតដូចជា ម្សៅ(Flour) ទឹកដោះគោកន្លះពែង រួចហើយកូរវាឲ្យរលាយចូលគ្នាសព្វ
៣. បន្ទាប់មក ដាក់ខ្ទះមួយ រួចចាក់ទឹកដោះគោ ១ ពែងចូលទៅ ដាក់ដាំក្នុងកម្ដៅល្មម (គ្រាន់តែធ្វើឲ្យទឹកដោះគោក្ដៅ តែមិនឲ្យពុះ) រួចហើយ ដាក់ទឹកដោះគោដែលលាយជាមួយនឹងម្សៅមុននេះចូលទៅ បន្ទាប់មកកូរវារហូតដល់ ឡើងខាប់ និងស្អិតបន្តិច ដែលប្រើរយៈពេល ៣ ទៅ ៤ នាទី
៤. បន្ទាប់ពីទឹកដោះគោឡើងខាប់ហើយ ត្រូវបិទចង្រ្កាន រួចហើយ យក ឈីស Cheddar ដាក់ចូល រួចហើយកូររហូតទាល់តែ ឈីស រលាយចូលគ្នាសព្វល្អ ប្រហែលជា ១នាទី
៥. បន្ទាប់ពី ឈីស និងទឹកដោះគោរលាយចូលគ្នាសព្វល្អហើយ យក Macaroni ដែលបានចម្អិនរួចដាក់ចូល រួចហើយកូរឲ្យសព្វ និងជាចុងក្រោយ រោយអំបិលបន្តិច និង ម្រេចបន្តិច ហើយកូរវាឲ្យសព្វម្ដងទៀត ជាការស្រេច៕