កម្សាន្ត៖ អាចនិយាយបានថា ដំឡូងបារាំង គឺជាអាហារចំណូលចិត្តរបស់មនុស្សជាច្រើ ដែលពួកគេតែងតែយកទៅបំពងញ៉ាំជាមួយនឹងទឹកជ្រលក់យ៉ាងឆ្ងាញ់។ តែម្ដងនេះ មកសាកធ្វើតាមវិធីថ្មី ដែលជាធម្មតា គេហៅថា នំដំឡូងផេនខេក (Potato Cheese Pancake) ដែលមានរសជាតិកាន់តែប្លែក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
គ្រឿងផ្សំ៖ ដំឡូងបារាំង ៣០០ ក្រាម ស្ករ ២ ស្លាបព្រាបាយ ម្សៅអង្ករ(Rice Flour) ៣ ស្លាបព្រាបាយ ឈីស(Mozzarella Cheese)
របៀបធ្វើ៖
១. ជាដំបូង ចិតសម្បកដំឡូងបារាំងឲ្យបានស្អាត រួចចិតជាចំណិតតូចៗល្មម បន្ទាប់មក យកចំណិតដំឡូងនេះទៅដាក់ចំហុយ រយៈពេល ២៥ ទៅ ៣០ នាទី រហូតដល់សាច់ដំឡូងទន់ ។
២. នៅពេលដែល ដំឡូងទន់ហើយ យកដំឡូងនោះដាក់ក្នុងចានមួយ រួចដាក់ ស្ករ ២ ស្លាបព្រាបាយ បន្ទាប់មក កិន ឬច្របាច់ឲ្យម៉ត់ចូលគ្នា
៣. បន្ទាប់ពីកិនសាច់ដំឡូងឡើងម៉ត់ហើយ ធ្វើការដាក់ ម្សៅអង្ករ(Rice Flour) ៣ ស្លាបព្រាបាយ រួចហើយកូរច្របល់ឲ្យចូលគ្នាសព្វ
៤. បន្ទាប់មកទៀត យកសាច់ម្សៅដំឡូងនេះ ទៅចែកចេញជាដុំធំៗល្មម រួចយកដុំតូចៗនោះ ទៅខ្ចប់ ឈីស Mozzarella រួចច្របាច់ឲ្យរាងសំប៉ែតបន្តិច (ត្រូវការប្រើ ឈីស Mozzarella ១៥ ក្រាម ក្នុងដុំដំឡូងនីមួយៗ)
៥. នៅពេលដែលខ្ចប់ឈីសរួចហើយ យកដុំដំឡូងទៅដាក់ចៀន រហូតឡើងក្រហម ជាការស្រេច (ក្នុងពេលចៀនខាងនីមួយៗ អាចប្រើពេលប្រហែល ៣ ទៅ ៤ នាទី ក្នុងកម្ដៅល្មម) ៕